យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកជាន់ខ្ពស់ ផ្នែកលក់

កាលបរិច្ឆេទ៖ 19/10/2026 - ថ្ងៃផុតកំណត់៖ 30/10/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 2 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ចូលរួមរៀបចំផែនការយុទ្ធសាស្ត្រលក់ផលិតផល និងសេវាកម្មប្រចាំឆ្នាំ ស្របតាមទិសដៅរបស់ធនាគារ។
  • អនុវត្តផែនការយុទ្ធសាស្ត្រលក់ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសម្រេចបានតាមគោលដៅ (KPIs / Targets) ដែលបានកំណត់។
  • ចុះផ្សព្វផ្សាយជំរុញការលក់ផលិតផល និងសេវាកម្មដោយផ្ទាល់ដល់អតិថិជនសក្តានុពលចូលរួមរៀបចំសិក្ខាសាលា យុទ្ធនាការ ឬព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផល និងសេវាកម្មនៅតាមបណ្តាតំបន់គោលដៅ។ធ្វើការទំនាក់ទំនងជាមួយអតិថិជន ដើម្បីផ្សព្វផ្សាយលក់តាមរយៈទូរស័ព្ទ (Telesales) និងបណ្តាញទំនាក់ទំនងផ្សេងៗ។
  • បង្កើត អភិវឌ្ឍន៍ និងរក្សាទំនាក់ទំនងល្អជាមួយអតិថិជនចាស់ និងថ្មី។
  • ដោះស្រាយរាល់បញ្ហា ឬកង្វល់របស់អតិថិជនឱ្យបានទាន់ពេលវេលា និងប្រកបដោយវិជ្ជាជីវៈ ដើម្បីបង្កើនកម្រិតពេញចិត្តរបស់អតិថិជន
  • វិភាគ និងធ្វើរបាយការណ៍វឌ្ឍនភាពនៃការលក់ប្រចាំសប្តាហ៍/ប្រចាំខែ ជូនប្រធានការិយាល័យ
  • គ្រប់គ្រងការផ្តល់សេវាកម្ម ព្រមទាំងប្រមូលព័ត៌មាន និងរាយការណ៍អំពីតម្រូវការអតិថិជន បញ្ហាប្រឈម ចំណាប់អារម្មណ៍ ការប្រកួតប្រជែង និងសក្តានុពលទីផ្សារសម្រាប់ផលិតផល/សេវាកម្មថ្មីៗ។
  • បំពេញភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំតាមឋានានុក្រម។

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ, ទីផ្សារ (Marketing), គ្រប់គ្រងអាជីវកម្ម ឬជំនាញពាក់ព័ន្ធផ្សេងទៀត។មានបទពិសោធន៍ការងារយ៉ាងតិច ២ ទៅ ៣ ឆ្នាំ ក្នុងវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុ លើផ្នែកលក់ ទីផ្សារ ឬការគ្រប់គ្រងទំនាក់ទំនងអតិថិជនមានការយល់ដឹងច្បាស់លាស់អំពីផលិតផល និងសេវាកម្មធនាគារ
  • មានជំនាញទំនាក់ទំនង ការចរចា ការបញ្ចុះបញ្ចូល និងការដោះស្រាយបញ្ហាបានល្អប្រសើរ។
  • មានភាពរហ័សរហួន និងមានបណ្តាញទំនាក់ទំនងទូលំទូលាយជាមួយអតិថិជនសក្តានុពល។
  • ភាសា​អង់គ្លេស​អាច​ប្រើការ​បាន​ទាំង​ការ​អាន សរសេរ​និង​និយាយ
  • ចេះប្រើប្រាស់កម្មវិធី Microsoft Office (Word, Excel, PowerPoint) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបានល្អ។

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកជាន់ខ្ពស់ ផ្នែកលក់