យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

Senior Officer, Customer Support- Marketplace

កាលបរិច្ឆេទ៖ 11/11/2026 - ថ្ងៃផុតកំណត់៖ 30/11/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ដោះស្រាយសំណើ និងបណ្ដឹងដែលត្រូវបានបញ្ជូន (Eescalated Cases) តាមអ៊ីមែល និងបណ្តាញសង្គម
  • រៀបចំ និងគ្រប់គ្រងទំព័រមុខរបស់ Marketplace ឱ្យមានភាពទាក់ទាញ។
  • ដោះស្រាយបញ្ហាសម្រាប់ ការបញ្ជាទិញ ការទូទាត់ប្រាក់ ការបង្វិលប្រាក់ ការដឹកជញ្ជូន និងជម្លោះ
  • ធានាការឆ្លើយតប និងដោះស្រាយបញ្ហាបានលឿន ត្រឹមត្រូវតាមស្តង់ដារ SLA។
  • គ្រប់គ្រងការបង្ហោះផ្សាយ Banner/Poster លើ Marketplace និងបណ្តាញសង្គមតាមកាលវិភាគ។
  • ទំនាក់ទំនង សម្របសម្រួលដោយវិជ្ជាជីវៈ និងយកចិត្តទុកដាក់ចំពោះអតិថិជន,​ពាណិជ្ជករ​ និង​ក្រុមហ៊ុនដឹកជញ្ជូន។
  • គាំទ្រអ្នកទិញ និងអ្នកលក់ លើការប្រើប្រាស់កម្មវិធី។
  • សម្របសម្រួល និងស៊ើបអង្កេតករណីបោកប្រាស់ ជម្លោះប្រតិបត្តិការ ការទូទាត់ប្រាក់ ការបង្វិលប្រាក់ ការបញ្ជាទិញ និងការដឹកជញ្ជូន។
  • តាមដានដំណើរការបញ្ជាទិញ (Order Lifecycle) រាប់បញ្ចូលទាំងការលុបចោល ការត្រឡប់ទំនិញ និងការទាមទារផ្សេងៗ។
  • តាមដាន KPI សំខាន់ៗ (CSAT, ពេលវេលាឆ្លើយតប, អត្រាដោះស្រាយបញ្ហា) និងចូលរួមធ្វើ QA ដើម្បីពង្រឹងគុណភាពសេវា។
  • កំណត់បញ្ហាដែលកើតឡើងជាញឹកញាប់ និងផ្តល់យោបល់សម្រាប់ការកែលម្អ
  • ចូលរួមក្នុងការត្រួតពិនិត្យគុណភាព (QA) និងផ្តល់មតិយោបល់
  • ស្វែងរកឱកាសក្នុងការកែលម្អ workflow និងបទពិសោធន៍អតិថិជន
  • សហការជាមួយក្រុម Marketing and Sale, Product, Operations និង Tech ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធ។

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (Business), ទំនាក់ទំនង (Communication), ព័ត៌មានវិទ្យា (IT) ឬជំនាញពាក់ព័ន្ធ។
  • មានបទពិសោធន៍ ១-៣ ឆ្នាំឡើងទាក់ទងនឹង Customer Support ជាពិសេសក្នុង E-commerce ឬ Marketplace
  • យល់ដឹងច្បាស់ពីប្រព័ន្ធ Marketplace, E-commerce, M-commerce និងការគ្រប់គ្រងបណ្តាញសង្គម។
  • មានជំនាញកុំព្យូទ័រល្អ ជំនាញវិភាគទិន្នន័យ និងការធ្វើរបាយការណ៍។
  • មានបទពិសោធន៍ដោះស្រាយ ករណី Escalation
  • ជំនាញភាសាអង់គ្លេស (និយាយ និងសរសេរ) បានល្អ។
  • ជំនាញទំនាក់ទំនង សម្របសម្រួល ចរចា និងដោះស្រាយបញ្ហាបានល្អប្រសើរ។

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

Senior Officer, Customer Support- Marketplace