ទំព័រដើម ឱកាសការងារ​ បុគ្គលិកសវនកម្មផ្ទៃក្នុង
logo
យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង

បុគ្គលិកសវនកម្មផ្ទៃក្នុង

កាលបរិច្ឆេទ៖ 25/07/2022 - ថ្ងៃផុតកំណត់៖ 31/08/2022
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ចូលរួមអភិវឌ្ឍន៍កម្មវិធីសវនកម្ម និងសន្លឹកកិច្ចការសវនកម្ម សម្រាប់សវនដ្ឋានដែលត្រូវចុះធ្វើសវនកម្ម។
  • ចូលរួមពិភាក្សា និងពិនិត្យឡើងវិញដោយផ្តោតទៅលើហានិភ័យមុននឹងចាប់ផ្តើមធ្វើសវនកម្ម។
  • ចូលរួមអនុវត្តកិច្ចសវនកម្មផ្ទៃក្នុងតាមវដ្តសវនកម្ម៖
    • រៀបចំឯកសារ/សំណើផ្សេងៗដើម្បីចុះសវនកម្ម
    • សម្របសម្រួលការងារណាត់ជួបប្រជុំពាក់ព័ន្ធនឹងកិច្ចការសវនកម្មជាមួយសវនដ្ឋាន
    • សម្របសម្រួលស្នើសុំឯកសារ និងផ្តល់ជូនឯកសាររវាងសវនដ្ឋាន និងសវនកម្មផ្ទៃក្នុង
    • តាមដានរាល់ឯកសារស្នើសុំពីសវនដ្ឋាន
    • ចូលរួមកិច្ចសម្ភាសន៍ជាមួយសវនដ្ឋាន, កត់ត្រា​​, សង្ខេបលទ្ធផលសម្ភាសន៍
    • បំពេញលទ្ធផលសង្ខេបកិច្ចសម្ភាសន៍ជាមួយសវនដ្ឋានក្នុងកម្រងសំនួរសវនកម្ម
    • ចូលរួមកែសម្រួលសន្លឹកកិច្ចការសវនកម្ម
    • ចូលរួមពិនិត្យឯកសារ និងកំណត់ជារបកគំហើញសវនកម្ម
    • ចូលរួមកិច្ចប្រជុំផ្ទៃក្នុងលើអនុស្សារណៈរបកគំហើញសវនកម្ម និងកែសម្រួលផ្អែកតាមលទ្ធផលកិច្ចប្រជុំ
    • សរសេរពង្រាងផែនការសកម្មភាពកែលម្អរបស់សវនដ្ឋាន
  • រក្សាទុកឯកសារសវនកម្មឱ្យបានពេញលេញ បន្ទាប់ពីបញ្ចប់កិច្ចសវនកម្មរបស់សវនដ្ឋាននីមួយៗ
  • បញ្ចូលរបកគំហើញសវនកម្មក្នុងតារាង Audit Risk Assessment ឱ្យបានពេញលេញ
  • ចូលរួមតាមដានការអនុវត្តតាមអនុសាសន៍សវនកម្មគ្រាមុនរបស់សវនដ្ឋាន តាមការិយបរិច្ឆេទកំណត់
  • អនុវត្តរាល់ភារកិច្ចសវនកម្មផ្សេងៗទៀតដែលអនុប្រធាននាយកដ្ឋាន និង/ឬ ប្រធាននាយកដ្ឋានប្រគល់ឱ្យ​​​។

គុណវុឌ្ឍិនិងសមត្ថភាព

  • មានបរិញ្ញាប័ត្រផ្នែកហិរញ្ញវត្ថុ ឬបរិញ្ញាប័ត្រគណនេយ្យ ឬបរិញ្ញាប័ត្រសវនកម្ម ឬបរិញ្ញាប័ត្រពាក់ព័ន្ធ
  • មានបទពិសោធន៏ស្តីពីសវនកម្ម​ ឬជំនាញពាក់ព័ន្ធ យ៉ាងតិច១ឆ្នាំ
  • អាចធ្វើការក្រោមការកំណត់ពេលវេលា​ និងសម្ពាធ
  • ក្រមសីល​ធម៌វីជ្ជាជីវៈល្អ សមត្ថភាពក្នុងការរៀនបន្ត ជំនាញបញ្ចេញមតិដោយពាក្យសំដី និងសំណេររឹងមាំ ជំនាញទំនាក់ទំនងការងារឯករាជ្យ និងការសម្របសម្រួល ភាពបត់បែន និង​ស្មារតីទទួលខុសត្រូវខ្ពស់
  • យល់ដឹងពីគណនេយ្យ និងហិរញ្ញវត្ថុ និងជំនាញពាក់ព័ន្ធ
  • ភាសា​អង់គ្លេស​អាចប្រើការបានទាំងសរសេរនិងអាន
  • យល់ដឹងពី Microsoft Windows, Microsoft Office និងផ្សេងៗ

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សន៍សមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សន៍ប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
ព័ត៌មានមុន
ព័ត៌មានបន្ទាប់
ព័ត៌មានលម្អិតទំនាក់ទំនង

ARDB -នាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល

089 575 373 | 070 61 92 93 ( ម៉ោងធ្វើការ )
jobs@ardb.com.kh
#៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ