ARDB TV

យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកគណនេយ្យ

កាលបរិច្ឆេទ៖ 01/09/2022 - ថ្ងៃផុតកំណត់៖ 30/09/2022
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ N/A រូប
ទីតាំង ៖
តួនាទី និងការទទួលខុសត្រូវចម្បងៗ
  • ចូលរួមក្នុងការរៀបចំ និងតាមដានផែនការហិរញ្ញវត្ថុ
  • ចុះបញ្ជីកាចំណាយជាសាច់ប្រាក់
  • ផ្ទៀងផ្ទាត់ប្រតិបត្តិការសាច់ប្រាក់ជារៀលប្រចាំថ្ងៃ ជាមួយរបាយការណ៍បេទ្បា
  • រៀបចំរបាយការណ៍សាច់ប្រាក់ប្រចាំថ្ងៃជូនប្រធានសាខា
  • ជួយរៀបចំរបាយការណ៍ប្រចាំខែដូចជា៖
    • របាយការណ៍ទ្រព្យសកម្ម ឬទ្រព្យអកម្មសុទ្ធនៅធនាគារមេ ទីស្នាក់ការកណ្តាល
    • របាយការណ៍ការតាមដានមធ្យមភាគអត្រាការប្រាក់ក្រោយថ្លឹងចំពោះប្រាក់បញ្ញើ និងឥណទានថ្មីៗ
    • របាយការណ៍គំលាតវេទយិតភាពការប្រាក់
    • របាយការណ៍រូបិយវត្ថុ និងប្រតិបត្តិការទីផ្សារអន្តរធនាគារ
    • របាយការណ៍អត្រាការប្រាក់ ប្រាក់បញ្ញើ និង ខ្ចីចងការ
  • ជំនួយការងាររដ្ឋបាល និងការងារផ្សេងៗទៀតដែលប្រធានសាខាប្រគល់ជូន
គុណវុឌ្ឍិនិងសមត្ថភាព
  • យ៉ាងហោចណាស់មានបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម (BBA) ជំនាញគណនេយ្យ ធនាគារនិងហិរញ្ញវត្ថុ ឬជំនាញដែលពាក់ព័ន្ធ
  • យ៉ាងហោចណាស់មានបទពិសោធន៍ ១ឆ្នំាពាក់ព័ន្ធនឹងការងាររដ្ឋបាល គណនេយ្យ ឬហិរញ្ញវត្ថុ
  • ជំនាញកុំព្យូទ័រសម្រាប់ការិយាល័យ ( Words, Excel, Power Point, etc.)
  • យល់ដឹងអំពីមូលដ្ឋានគ្រឹះគណនេយ្យ និងប្លង់គណនីឯកភាពរបស់ធនាគារ
  • មានចំណេះដឹងខាងប្រកាសពន្ធ
  • ភាសាអង់គ្លេសអាចប្រើប្រាស់បាន
  • គំនិតច្នៃប្រឌិត និងហ្មត់ចត់ក្នុងការងារ ទោះបីស្ថិតក្រោមសម្ពាធក្តី
  • រួសរាយរាក់ទាក់ កិច្ចសហការការងារជាក្រុម និងការប្រាស្រ័យទាក់ទងល្អ
  • ស្មោះត្រង់ និងមានក្រមសីលធម៌ខ្ពស់
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សន៍សមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សន៍ប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។

របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
ព័ត៌មានមុន
ព័ត៌មានបន្ទាប់
ព័ត៌មានលម្អិតទំនាក់ទំនង

ARDB -នាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល

089 575 373 | 016 64 55 07 ( ម៉ោងធ្វើការ ) #៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ