ARDB TV

យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកជាន់ខ្ពស់ផ្នែកក្សេត្រសាស្រ្ត

កាលបរិច្ឆេទ៖ 05/04/2022 - ថ្ងៃផុតកំណត់៖ 30/04/2022
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
  • សិក្សាអំពីខ្សែច្រវ៉ាក់ផលិតកម្មកសិកម្មលើគម្រោងក្សេត្រសាស្ត្រ ដែលពាក់ព័ន្ធនឹងគម្រោងផ្តល់ឥណទានរបស់ អេ.អ.ឌី.ប៊ី ដោយសិក្សាលើថ្លៃដើមផលិតកម្ម និន្នាកាតម្លៃ ទីផ្សារ និងការវិភាគសេដ្ឋកិច្ច
  • សិក្សាស្រាវជ្រាវអំពីតម្លៃកសិផល និងតម្រូវការផលិតផលនៅលើទីផ្សារ សម្រាប់កសិករជ្រើសរើសធ្វើផលិតកម្មកសិកម្ម
  • ចុះជួបកសិករដែលទទួលបានឥណទានពី អេ.អ.ឌី.ប៊ី ដើម្បីសិក្សាស្វែងយល់អំពីស្ថានភាពអាជីវកម្ម ក្នុងគោលដៅជួយបង្កើនផលិតភាព ដូចជាផ្តល់ការណែនាំបច្ចេកទេសដាំដុះលើមុខដំណាំ ដី និងអាកាសធាតុ ការប្រមូលផល ការទុកដាក់ក្រោយពេលប្រមូលផល ការដឹកជញ្ជូន។ល។
  • ធ្វើការទំនាក់ទំនង សម្របសម្រួល និងផ្តល់ព័ត៌មានទីផ្សារកសិផលសម្រាប់កសិករដៃគូ
  • ធ្វើការផ្សព្សផ្សាយ ណែនាំដល់កសិករដែលទទួលបានឥណទានពី អេ.អ.ឌី.ប៊ី នូវវិទ្យាសាស្ត្របច្ចេកទេសក្នុងវិស័យកសិកម្ម រួមមាន ការអនុវត្តកសិកម្មល្អ (GAP) ការដាំបន្លែក្នុងផ្ទះសំណាញ់ ។ល។
  • តាមដានផលិតកម្ម វិភាគពីកត្តាបច្ចេកទេស ទីផ្សារ បញ្ហាប្រឈម ហានិភ័យ ដែលជះឥទ្ធិពលនៃផលិតកម្មរបស់កសិករគោលដៅ និងលើកយោបល់កែលម្អ
គុណវុឌ្ឍិនិងសមត្ថភាព
  • បរិញ្ញាបត្រផ្នែកក្សេត្រសាស្ត្រកសិកម្ម ឬសញ្ញាបត្រដែលមានតម្លៃស្មើ​
  • មានបទពិសោធន៍ការងារ យ៉ាង​តិច​៣​ឆ្នាំ នៅ​ក្នុង​វិស័យ​កសិកម្មផ្នែកក្សេត្រសាស្ត្រ
  • ចេះ​ប្រើ Microsoft office (Words, Excel, Power Point), Internet & Email ​ និង​កម្មវិធីសន្ទនាផ្សេងៗ
  • អាច​និយាយ អាន និងសរសេរ​ភាសា​​អង់គ្លេសបាន
  • មានលទ្ធភាពក្នុងការចុះបំពេញការងារជាមួយកសិករនៅជនបទ
  • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់​ធនាគារ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
ព័ត៌មានមុន
ព័ត៌មានបន្ទាប់
ព័ត៌មានលម្អិតទំនាក់ទំនង

ARDB -នាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល

089 575 373 | 016 64 55 07 ( ម៉ោងធ្វើការ ) #៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ