ARDB TV

យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកធនធានមនុស្ស

កាលបរិច្ឆេទ៖ 12/11/2021 - ថ្ងៃផុតកំណត់៖ 30/11/2021
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
  • បង្កើត IDរបស់បុគ្គលិក, បញ្ចូលទិន្នន័យបុគ្គលិក
  • ផ្តល់ជាជំនួយដល់ប្រធានផ្ទាល់ក្នុងការផ្តួចផ្តើមបង្កើតមុខងារថ្មី ,នីតិវិធី,របាយការណ៍ផ្សេងៗដែលជាតម្រូវការរបស់នាយកដ្ឋានធនធានមនុស្សនិងបណ្តុះបណ្តាល។
  • ផ្តល់ជាជំនួយដល់ប្រធានផ្ទាល់ក្នុងការបង្កើត នីតិវិធីអនុវត្តស្តង់ដារ Standard Operation Procedure (SOP) នៃ HRMS & Intranetទៅលើដំណើការនៃការបញ្ចូលទិន្ន័យបុគ្គលិក,ការទាញយកទិន្នន័យពីរបាយការណ៍, ការ Reset Lock/Log user, ការបង្កើត User ID ។​
  • ផ្តល់ជាជំនួយដល់ប្រធានក្នុងការបង្កើតជាគោលការណ៍កំណត់សិទ្ធិប្រើប្រាស់មុខងារក្នុង HRMS។
  • បង្កើតDigital platformផ្សេងៗ ដើម្បីដាក់ឱ្យបុគ្គលិកប្រើប្រាស់ជំនួស ទម្រង់ជាHard Copy ។
  • ស្នើសុំ Intranet User និងHRMS User ពីនាយកដ្ឋានព័ត៌មានវិទ្យា និងបញ្ចូនទៅឱ្យបុគ្គលិកប្រើប្រាស់។
  • ផ្តល់ជាជំនួយក្នុងការដោះស្រាយបញ្ហាបច្ចេកទេសផ្សេងៗពាក់ព័ន្ធនឹង Intranet & HRMS
  • ធានាឱ្យបាននូវបច្ចុប្បន្នភាពទិន្នន័យបុគ្គលិក។
  • ធានាឱ្យបាននូវសុវត្ថិភាពនៃទិន្នន័័យបុគ្គលិកដែលបានកត់ត្រាចូលHRMS។
  • ផ្ទៀងផ្ទាត់ឯកសារតម្រូរបស់បុគ្គលិក ដោយចងក្រងជាសំណុំឯកសារបុគ្គលិក (Staff Profile)។
  • រៀបចំកិច្ចសន្យាបុគ្គលិ​ក សេចក្តីសម្រេចបញ្ចូលពេញសិទ្ធិ, តែង​តាំ​ង, និងផ្ទេរបុគ្គលិក​។
  • ស្នើសុំពិព័ណ៌នាការងារ (Job Description)បុគ្គលិក ធានាឱ្យបានលើបច្ចុប្បន្នភាពនៃពិព័ណ៌នាការងារចំពោះបុគ្គលិកដែលផ្លាស់ប្តូរ​មុ​ខ​​តំណែង។
  • ផ្តល់ជាជំនួយដល់ប្រធានក្នុងការបង្កើតនូវសេចក្តីណែនាំដល់បុគ្គលិកពីឯកសារតម្រូវរបស់ARDBសម្រាប់បុគ្គលិកថ្មី ,បង្កើតនីតិវិធីអនុវត្តស្តង់ដារលើបញ្ចីកិច្ចការទទួលខុសត្រូវសម្រាប់បុគ្គលិកចូលថ្មីនិងលាឈប់។
  • តាមដានជាប្រចាំលើចលនាបុគ្គលិកចេញ-ចូល និងអត្រាបុគ្គលិកលាឈប់ (Turn Over rate)ដើម្បីផ្តល់ជាព័ត៌មានដល់ប្រធាន។
  • តាមដានវត្តមាន និងវិន័យបុគ្គលិក និងរៀបចំជារបាយការណ៍ជូនប្រធាន។
  • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ប្រធានការិយាល័យ​និងប្រធាននាយកដ្ឋាន។
គុណវុឌ្ឍិនិងសមត្ថភាព
  • បរិញ្ញាបត្រគ្រប់គ្រងរដ្ឋបាល និងធុរកិច្ច
  • មានបទពិសោធន៍ផ្នែកធនធានមនុស្ស/ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សយ៉ាងតិច ១ ឆ្នាំ
  • ភាសា​អង់គ្លេស​អាច​ប្រើការ​បាន
  • មានជំនាញការគ្រប់គ្រងឯកសារ និងយល់ដឹងការងាររដ្ឋបាល
  • ចេះប្រើប្រាស់កម្មវិធី Microsoft office,Word and Excel និងកម្មវិធីគ្រប់គ្រងទិន្នន័យ
  • មានចំណេះដឹងផ្នែកប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMS)
  • មានចំណេះដឹងលើការបង្កើតទម្រង់​​ Digital ផ្សេងៗ
  • ស្មោះត្រង់ សហការការងារ ស្វាហាប់ក្នុងការងារ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
ព័ត៌មានមុន
ព័ត៌មានបន្ទាប់
ព័ត៌មានលម្អិតទំនាក់ទំនង

ARDB -នាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល

089 575 373 | 016 64 55 07 ( ម៉ោងធ្វើការ ) #៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ