យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកឥណទានជាន់ខ្ពស់
កាលបរិច្ឆេទ៖ 11/06/2026 - ថ្ងៃផុតកំណត់៖ 15/07/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ N/A រូប
ទីតាំង ៖
Pursat, Takeo, Kampot, Kampong Cham, Pailin
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ផ្សព្វផ្សាយផលិតផល និងសេវាកម្ម ARDB ដល់អតិថិជនគោលដៅ។
- ចុះទៅជួបអតិថិជន ដើម្បីប្រមូលឯកសារ ប្រមូលពត៌មានលំអិត និងឯកសារដែលពាក់ព័ន្ធ និងពិភាក្សាលើការដាក់ពាក្យស្នើសុំខ្ចី របស់អតិថិជន។
- រៀបចំដំណើរការឯកសារ និងត្រួតពិនិត្យឯកសារអោយបានច្បាល់លាស់ ត្រឹមត្រូវតាមលក្ខណ្ឌ របស់អតិថិជនដើម្បីផ្ញើទៅកាន់គណៈគ្រប់គ្រងដើម្បីស្នើសុំអនុម័តកម្ចី។
- តាមដានដំណើរការឯកសារដែលបាន ផ្ញើរជូនទៅគណៈគ្រប់គ្រង ដើម្បីដឹងថាឯកសារដល់ណា និងបំពេញបន្ថែមរាល់ឯកសារណាដែលខ្វះខាត។
- ត្រូវបញ្ចេញឥណទាន អោយបានគ្រប់ផែនការ ប្រចាំខែ និងប្រចាំឆ្នាំ ។
- តាមដានការសងត្រឡប់របស់អតិថិជនឱ្យបានទៀងទាត់។
- ដោះស្រាយឥណទានយឺតយ៉ាវឱ្យមានប្រសិទ្ធិភាព (ករណីមានអតិថិជនយឺតយ៉ាវ)។
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីប្រធានការិយាល័យ
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រផ្នែក ហិរញ្ញវត្ថុ និងធនាគារ ឬ សញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
- មានជំនាញ និងបទពិសោធន៍ការងារទាក់ទងនឹងផ្នែកឥណទាន យ៉ាងតិច ២ឆ្នាំ
- ចេះវិភាគ និងចុះសិក្សាលើរបាយការណ៍ផ្តល់ឥណទានដល់អតិថិជន
- អាចវាយតម្លៃ និងផ្តល់ជាអនុសាសន៍លើរបាយការណ៍ផ្តល់ឥណទានដល់អតិថិជន
- អាចវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ
- មានចំណេះដឹងផ្នែក Microsoft office (Words, Excel, Power Point), Internet & Email.
- ទំនាក់ទំនងល្អជាមួយអតិថិជន និងអាជ្ញាធរក្នុងតំបន់
- ភាសាអង់គ្លេសអាចប្រើការបាន
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
