ARDB TV

យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

ប្រធានផ្នែកប្រតិបត្តិការ

កាលបរិច្ឆេទ៖ 01/09/2022 - ថ្ងៃផុតកំណត់៖ 30/09/2022
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ N/A រូប
ទីតាំង ៖
តួនាទី និងការទទួលខុសត្រូវចម្បងៗ
  • ចូលរួមពិនិត្យលើការផ្តល់សេវាបើកគណនី, បិទគណនី, ដាក់-ដកសាច់ប្រាក់ជូនអតិថិជន
  • ចូលរួមត្រួតពិនិត្យ និងអនុវត្តការងារប្រតិបត្តិការប្រចាំថ្ងៃអោយត្រឹមត្រូវនិងឲ្យទាន់ពេលវេលា
  • បង្កើនទំនាក់ទំនងល្អជាមួយអតិថិជនដែលគាត់មកប្រតិបត្តការជាមួយខាងធនាគារ
  • ដំណើរការប្រតិបត្តិការធនាគារមានដូចជា ការដាក់-ដកសាច់ប្រាក់បញ្ញើ,ការផ្ទេរប្រាក់ និងការផ្លាស់ប្តូររូបិយប័ណ្ណ
  • បើកគណនី និងត្រួតពិនិត្យជូនអតិថិជនមានដូចជា Saving Account, Current Account and Fixed deposit
  • ធ្វើប្រតិបត្តិការជាមួយគណនីអតិថិជន (កាត់ការប្រាក់ និងប្រាក់ដើម​ ចេញពីគណនីអតិថិជន)
  • ចុះបញ្ជីការគណនេយ្យពាក់ព័ន្ធនឹងប្រតិបត្តការផ្សេងៗទៀត
  • ធ្វើប្រតិបត្តិការផ្ទេរសាច់ប្រាក់ ឫមូលប្បទានប័ត្រជូនអតិថិជន
  • យកចិត្តទុកដាក់​ និងរាក់ទាក់ជាមួយអតិថិជន បណ្តាធនាគារ និងស្ថាប័នដែលពាក់ព័ន្ធ
  • រៀបចំឯកសារបើកគណនីសន្សំ/គណនីចរន្ត/គណនីប្រាក់បញ្ញើរបស់អតិថិជន ឬបិទគណនីរបស់អតិថិជន
  • ធ្វើប្រតិបត្តិការដក និងដាក់ប្រាក់បញ្ញើរបស់អតិថិជន
  • គ្រប់គ្រងប្រាក់បញ្ញើរបស់អតិថិជន
  • រៀបចំបើកគណនី​​ និង​បញ្ចូលព័ត៌មានដែលទាក់ទងនឹងគណនីប្រាក់កម្ចីអតិថិជននៅក្នុងប្រព័ន្ធធនាគារស្នូល ​​​តាមប្រភេទអតិថិជន និង​ប្រភេទអាជីវកម្ម
  • រៀបចំសក្ខីប័ត្រសម្រាប់ការដកឥណទាន ទទួលបង់ប្រាក់ឥណទាន និងសម្រាប់ការប្រាក់ដែលបានមកពីឥណទាន​ ការផ្ទេរប្រាក់ និងទូទាត់សងប្រាក់ដែលបានខ្ចីពីស្ថាប័ន
  • តាមដានការបង់ប្រាក់អតិថិជននីមួយៗ
  • កត់ត្រាប្រតិបត្តិការដែលពាក់ព័ន្ធនឹងប្រាក់បញ្ញើឥណទាន
  • ពិនិត្យ និងផ្ទៀងផ្ទាត់ការប្រាក់លើការប្រាក់ឥណទាន និងការប្រាក់បញ្ញើ
  • រក្សាទុកឯកសារទាក់ទងនឹងគណនីអតិថិជន
គុណវុឌ្ឍិនិងសមត្ថភាព
  • បរិញ្ញាបត្រ​​ ធនាគារ និងហិរញ្ញវត្ថុ ឬគណនេយ្យ
  • យ៉ាងតិច ៣ឆ្នាំ លើផ្នែកប្រតិបត្តិការរបស់ធនាគារ
  • ប្រើប្រាស់ប្រព័ន្ធធនាគារ (Core Banking System)
  • យល់ដឹងពីផលិតផល និងសេវាកម្មរបស់ធនាគារ
  • ស្មោះត្រង់​មានការសហការងារជាមួយអ្នករួមការងារ​ ​ និងមានការអំណត់
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សន៍សមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សន៍ប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។

របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
ព័ត៌មានមុន
ព័ត៌មានបន្ទាប់
ព័ត៌មានលម្អិតទំនាក់ទំនង

ARDB -នាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល

089 575 373 | 016 64 55 07 ( ម៉ោងធ្វើការ ) #៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ