ទំព័រដើម ព័ត៌មានថ្មីៗ ឯកឧត្តម កៅ ថាច និងសហការី បានចុះពិនិត្យមើលការទិញស្រូវ នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តម កៅ ថាច និងសហការី បានចុះពិនិត្យមើលការទិញស្រូវ នៅខេត្តបន្ទាយមានជ័យ

September 20, 2016 635 ទស្សនា
ឯកឧត្តម កៅ ថាច និងសហការី បានចុះពិនិត្យមើលការទិញស្រូវ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានចុះមកពិនិត្យមើលការទិញស្រូវរបស់រោងម៉ាសីុនកិនស្រូវ ហ្វាង វី។ ក្នុងការឆ្លើយតបជាបន្ទាន់ចំពោះការធ្លាក់ចុះតំលៃស្រូវរបស់បងប្អូនកសិករ ឯកឧត្តម កៅ ថាច ស្នើសំុអោយរោងម៉ាសីុនជួយទិញផ្ទាល់ពីកសិករក្នុងតំលៃ៧០០០បាត ក្នុងមួយតោន ដោយសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ។



14390755_1164378156939183_4887186210815650092_n

នាវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នេះដែរ ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទិញស្រូវពីប្រជាកសិករដោយផ្ទាល់ក្នុងតំលៃ៧០០០បាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឩត្តម ឩបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងប្រធានមន្ទី ពាក់ព័ន្ធ អាជ្ញាធរដែនដីនិងមានការចូលរួមពីលោក ឩកញ៉ា ភូ ពុយ ប្រធានធនាគារស្រូវ ខេត្តបាត់ដំបង។ សូមជម្រាបថា ធនាគារស្រូវ របស់លោក ឩកញ៉ា ភូ ពុយ ទទួលទិញស្រូវពីបងប្អូនប្រជាកសិករដោយផ្ទាល់ក្នុងអាត្រា៧០០០បាតក្នុងមួយតោន។ ហើយសម្រាប់រោងម៉ាសីុនមួយចំនួនដែលកំពុងសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ ក៏កំពុងអនុវត្តន៍គោលការណ៍រួមគឹ ត្រូវតែទទួលទិញស្រូវក្នុងតំលៃ៧០០០បាតក្នុងមួយតោនពីបងប្អូនកសិករផងដែរ។

14333077_1164524446924554_6910144547747008266_n

បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅវេលាម៉ោង៥និង៣០នាទីល្ងាច នាភូមិ អូស្ងួត ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ឯកឩត្តម កៅ ថាច អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទនិងសហការី បានជួបប្រជំុជាមួយម្ចាស់រោងម៉ាសីុនដែលមានសក្តានុពលក្នុងការស្រូបទិញយកស្រូវពីបងប្អូនប្រជាពលកសិករស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។ ឯកឩត្តម កៅ ថាច បានស្មើសំុអោយរោងម៉ាសីុនទាំងនេះជួយទិញស្រូវក្នុងតំលៃ៧០០០បាតក្នុងមួយតោនពីបងប្អូនកសិករ ដោយសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ៕

14390865_1164539466923052_4648802460978579940_n

 

ការិយាល័យទំនាក់ទំនង
023 220 810 | 023 220 811
(Fax) : 023 224 628
#៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ
Enjoy install App on :

ARDB Bank Official facebook page

អ្នកទស្សនា Online : 6 Active