ទំព័រដើម ព័ត៌មានថ្មីៗ កម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ២០១៧ របស់ ធនាគារអភិវឌ្ឍន៍ជនបទ
logo

កម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ២០១៧ របស់ ធនាគារអភិវឌ្ឍន៍ជនបទ

ព័ត៌មានថ្មីៗ 7 មិនា 2017 19.37K views

ធនាគារអភិវឌ្ឍន៍ជនបទ៖ព្រឹកថ្ងៃទី០៧ ខែមីនាឆ្នាំ២០១៧ វេលាម៉ោង ១០ និង៣០នាទីព្រឹក ធ.អ.ជ.បានរៀបចំកម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទស្តីពីស្រ្តីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព។ ក្នុងកម្មវិធីដ៏ពិសេសនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក ជំទាវ សួរ សុខគីម ព្រមទាំងថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ។ ឯកឧត្តម កៅ ថាច និងលោកជំទាវ ក្នុងនាមតំណាងឱ្យថ្នាក់ដឹកនាំនៃ ធអជ បានធ្វើការកោតសរសើរនិងថ្លៃងអំណរគុណដល់និយោជិតទាំងអស់ ជាពិសេសនិយោជិតជាស្ត្រីៗដែលបានពលីកម្លាំងកាយចិត្តក្នុងការបំពេញការងារជូនធនាគារអភិវឌ្ឍន៍ជនបទ ។ ចុងបញ្ជប់ ឯកឧត្តម កៅ ថាច និងលោកជំទាវ បានឧបត្ថមថវិកាមួយចំនួនសម្រាប់បងប្អូននិយោជិតជានារីៗក្នុងឱកាសនេះផងដែរ។

About the Author
ព័ត៌មានមុន
ព័ត៌មានបន្ទាប់

ជ្រើសរើសប្រភេទ