ទំព័រដើម ព័ត៌មានថ្មីៗ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនំាគណៈប្រតិភូទៅបំពេញទស្សនៈកិច្ចសិក្សានៅធនាគារវៀតណាមសម្រាប់ការអនុវត្តគោលនយោបាយសង្គម (Viet Nam Bank for Social Policies–VBSP) នៅទីក្រុងហាណូយ ប្រទេសវៀតណាម
logo

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនំាគណៈប្រតិភូទៅបំពេញទស្សនៈកិច្ចសិក្សានៅធនាគារវៀតណាមសម្រាប់ការអនុវត្តគោលនយោបាយសង្គម (Viet Nam Bank for Social Policies–VBSP) នៅទីក្រុងហាណូយ ប្រទេសវៀតណាម

ព័ត៌មានថ្មីៗ 18 កក្កដា 2022 14.56K views

នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នំា២០២២ ត្រូវនឹងថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នំាខាល ចត្វាស័ក ព.ស.២៥៦៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនំាគណៈប្រតិភូទៅបំពេញទស្សនៈកិច្ចសិក្សានៅធនាគារវៀតណាមសម្រាប់ការអនុវត្តគោលនយោបាយសង្គម (Viet Nam Bank for Social Policies–VBSP) នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ឯកឧត្តមបណ្ឌិត កៅ ថាច និងគណៈប្រតិភូ ក៏បានជួបសម្ដែងការគួរសមជាមួយលោក Huynh Van Thuan អគ្គនាយករង នៃធនាគារវៀតណាមសម្រាប់ការអនុវត្តគោលនយោបាយសង្គម (VBSP) និងថ្នាក់ដឹកនំា ហើយនៅក្នុងជំនួបនេះដែរ ថ្នាក់ដឹកនំានៃធនាគារទំាងពីរ បានផ្លាស់ប្តូរនូវបទពិសោធន៍ការងាររបស់ធនាគារទំាងពីរដែលមានបេសកកម្ម និងមុខងារភារកិច្ចប្រហាក់ប្រហែលគ្នា ក្នុងនាមជាធនាគារបម្រើគោលនយោបាយក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។ ជាងនេះទៀត ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក Huynh Van Thuan និងថ្នាក់ដឹកនំានៃធនាគារ VBSP ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូនៃធនាគារ ARDB បានជួបប្រជុំស្វែងយល់ និងដកបទពិសោធន៍លើការអនុវត្តការងារផ្តល់ឥណទានខ្នាតតូច និងឥណទានជាក្រុមដល់ប្រជាកសិករនៅទីជនបទរបស់ធនាគារ VBSP។

About the Author
ព័ត៌មានមុន
ព័ត៌មានបន្ទាប់

ជ្រើសរើសប្រភេទ