ARDB TV

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះជួបអតិថិជនគោលដៅ នៅខេត្តបន្ទាយមានជ័យ

25 សីហា 2022

នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តអញ្ជើញចុះជួបអតិថិជនគោលដៅដូចខាងក្រោម៖

១-ប្រជាកសិករដាំដុះស្រូវ នៅភូមិចំណោមខាងកើត ឃុំ ចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាពប្រមូលផលស្រូវ, តម្លៃស្រូវ និងតម្រូវការឥណទានការប្រាក់ទាបរបស់ធនាគារសម្រាប់ជាទុនពង្រីកការដាំដុះបន្ថែម។

២-ចុះជួបរោងម៉ាស៊ីនកិនស្រូវចំនួន៤ រួមមានរោងម៉ាស៊ីន ឆាយ គឹមទីង, កៅ ង៉ែត, ហ្វាងលី, និង ឌី ឆាយ ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យដើម្បីពិនិត្យទុនឥណទានសម្រាប់ប្រមូលទិញស្រូវពីកសិករ។

៣-ពិនិត្យការដាំដុះបន្លែនៅសហគមន៍កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ីន ស្រុកថ្មគោល ខេត្តបាត់ដំបងក្រោយទទួលបានឥណទានពី ARDB។

ព័ត៌មានមុន
ព័ត៌មានបន្ទាប់