ARDB TV

ឯកឧត្តមបណ្ឌិត សឹង រេត និងឯកឧត្តម បាន លឹម បានអញ្ជើញចូលរួមក្នុងអង្គសន្និបាទ 7th World Congress on Rural and Agricultural Finance

25 វិច្ឆិកា 2022

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត សឹង រេត និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមក្នុងអង្គសន្និបាទ 7th World Congress on Rural and Agricultural Finance ចាប់​ពី​ថ្ងៃ​ទី​២៣​-២៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ នៅទីក្រុង Morelia, ប្រទេស​ Mexico ដែលមានសមាជិកចូលរួម​ចំនួនប្រមាណជាង​២០០នាក់ មកពី២៧ប្រទេស។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត សឹង រេត ក៏បាន​ធ្វេីបទបង្ហាញលើប្រធានបទ “Accelerating Green Finance to Agriculture and Food Sector in Cambodia​: The Role of ARDB ដល់​អង្គ​សន្និបាត​ទាំង​មូល​ផង​ដែរ។

ព័ត៌មានមុន
ព័ត៌មានបន្ទាប់