ARDB TV
ទំព័រដើម ព័ត៌មានថ្មីៗ ប្រជាពលរដ្ឋងាកមកបរិភោគបង្កងបែបធម្មជាតិច្រើនក្នុងរដូវភ្ជុំបិណ្ឌ
logo

ប្រជាពលរដ្ឋងាកមកបរិភោគបង្កងបែបធម្មជាតិច្រើនក្នុងរដូវភ្ជុំបិណ្ឌ

16 តុលា 2023

Warning: Undefined variable $count_post in E:\xampp\htdocs\ardb\wp-content\themes\RDB\single.php on line 67
878 views
នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ​ ២០២៣​ នេះ គេសង្កេតឃើញប្រជាពលរដ្ឋរស់នៅឃុំសំបួរ ស្រុកទ្រាំង​ ខេត្តតាកែវ ហាក់មានការនិយមបរិភោគបង្កងដែលចិញ្ចឹមនៅក្នុងកសិដ្ឋានក្នុងស្រុកគួរឱ្យកត់សម្គាល់ ជាងពេលធម្មតា។ ជាក់ស្តែងបើយោងតាមលោក សាប់ សារុន ដែលជាម្ចាស់កសិដ្ឋានខាងលើបានឱ្យដឹងថា បន្ទាប់ពីថ្ងៃកាន់បិណ្ឌទីមួយចូលមកដល់ ការលក់បង្កងរបស់លោកហាក់ចាប់ផ្តើមមានតម្រូវការកើនឡើង ដោយមួយថ្ងៃអាចលក់បានពី១០គីឡូក្រាមឡើងទៅ ពិសេសនៅថ្ងៃបុណ្យភ្ជុំធំ គាត់អាចលក់បានរហូតជិត៦០គីឡូក្រាមក្នុងមួយថ្ងៃ។
បើតាមកសិករចិញ្ចឹមបង្កងបែបធម្មជាតិនៅខាងភូមិឃុំខាងលើ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ​ ២០២៣​ នេះលក់បង្កងបានប្រហែល៥០០គីឡូក្រាម ក្នុងនោះបង្កងលេខ២ថ្លៃ៨មុឺ​នរៀល និង លេខ៣ថ្លៃ៧ម៉ឺនរៀល៕ ព័ត៌មានលម្អិតបន្ថែមសូមតាមដាន នៅតាមទូរទស្សន៍អនឡាញ របស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB TV)។
About the Author
ព័ត៌មានមុន
ព័ត៌មានបន្ទាប់

ជ្រើសរើសប្រភេទ