រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីបានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Pomelo Group ដឹកនាំដោយ លោក Steve Vickers នាយកប្រតិបត្តិនៃក្រុមហ៊ុន Pomelo Group ដើម្បីពិភាក្សាអំពីលទ្ធភាពដែលធនាគារ ARDB អាចធ្វើសមាហរណកម្ម កម្មវិធីសំខាន់ៗជាមួយប្រព័ន្ធដែលមានស្រាប់ រួមមាន កម្មវិធីទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ការធ្វើសមាហរណកម្មសេវាធនាគារឌីជីថល ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងខ្សែច្រវាក់តម្លៃទីផ្សារ។ ក្រុមហ៊ុន Pemelo Group មានទីតាំងនៅប្រទេសជាច្រើន ដូចជា ចក្រភពអង់គ្លេស ប្រទេសសឹង្ហបុរី ម៉ាឡេស៊ី និង វៀតណាម ជាដើម។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។















