27 កក្កដា 2026

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសមាគមបណ្តាញកសិករ​តេជោ ដើម្បីពិភាក្សាបន្ត អំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំជាមួយ​តំណាង​សមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាបន្តអំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាព​ជនភៀសសឹក នៅខេត្តព្រះវិហារ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនការអាជីវកម្មកសិកម្មរួមមាន៖ វារីវប្បកម្ម, ផលិតកម្មគោសាច់ និងផលិតកម្មចំណី និងស្មៅ, អាជីវកម្មចិញ្ចឹមមាន់យកស៊ុត និងសាច់, អាជីវកម្មចិញ្ចឹមទាយកស៊ុត និងសាច់, ការដាំបន្លែក្នុងផ្ទះសំណាញ់ និងកន្លែងប្រមូលផ្តុំនិងចែកចាយបន្លែ នៅខេត្តព្រះវិហារ តាមរយៈ​ការវិនិយោគពី​ក្រុមហ៊ុនឯកជន លើការបង្កើតចង្កោមអាជីវកម្ម​ចម្បងៗ​ក្នុងបរិបទ​សេដ្ឋកិច្ចចក្រា ដើម្បីកាត់បន្ថយថ្លៃម្ហូបអាហាររវាងជនបទនិងទីក្រុង, ពង្រឹងសន្តិសុខស្បៀងអាហារក្នុងតំបន់ ព្រមទាំងលើកកម្ពស់ជីវភាពជនភៀសសឹក។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារ ARDB។