14 កញ្ញា 2026

អ្វីដែលសំខាន់ ARDB នឹងជួយភ្ជាប់អ្នកខ្ចីប្រាក់ពី ARDB ទៅនឹងអ្នកផ្គត់ផ្គង់ និងទីផ្សារក្នុងច្រវាក់ផលិតកម្ម ដើម្បីឱ្យទុនដែលខ្ចីទៅអាចបង្កើតផល និងមានទីផ្សារលក់កាន់តែធំទូលាយ

មានដី មានគម្រោងចង់ដាំដុះ ចិញ្ចឹមសត្វ ឬកែច្នៃកសិផល តែខ្វះទុន? កសិករ និងអ្នកជំនួញក្នុងវិស័យកសិកម្ម អាចស្នើកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើម្បីទិញពូជ ជី ចំណីសត្វ ពង្រីកកសិដ្ឋាន ឬបង្កើនការផលិតកែច្នៃ ក្នុងអត្រាការប្រាក់ទាប ។
អ្វីដែលសំខាន់ ARDB នឹងជួយភ្ជាប់អ្នកខ្ចីប្រាក់ពី ARDB ទៅនឹងអ្នកផ្គត់ផ្គង់ និងទីផ្សារក្នុងច្រវាក់ផលិតកម្ម ដើម្បីឱ្យទុនដែលខ្ចីទៅអាចបង្កើតផល និងមានទីផ្សារលក់កាន់តែធំទូលាយ ។
ការបញ្ជាក់នេះធ្វើឡើងដោយលោកបណ្ឌិត កៅ ថាច អគ្គនាយក ARDB ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ជុំវិញឥណទានសម្រាប់វិស័យកសិកម្ម ។