10 កក្កដា 2026

គម្រោងកាត់បន្ថយភាពក្រីក្រ រួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

ស្រុកភ្នំព្រឹក៖ គម្រោងកាត់បន្ថយភាពក្រីក្រ ជាគម្រោងដែលផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB  ក្នុងគោលបំណងផ្តល់ឱកាសការងារក្នុងស្រុកជូនដល់កសិករក្រីក្រ និងពលករ ដែលទើបវិលត្រឡប់ពីក្រៅប្រទេស។

គម្រោងនេះ មានគោលដៅអនុវត្តឱ្យបានទូទាំងប្រទេស ជាពិសេសតំបន់ជនបទ និងតំបន់ជាប់ព្រំដែន តាមរយៈ ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។ បច្ចុប្បន្ននេះ គម្រោងបាននិងកំពុងសិក្សាពង្រីកការអនុវត្ត នៅក្នុងខេត្តចំនួន ៣ បន្ថែមទៀត រួមមាន៖ ខេត្តព្រះវិហារ, ឧត្ដរមានជ័យ និងបន្ទាយមានជ័យ។

រួមគ្នាគាំទ្រកសិករខ្មែរយើង និងកសាងវិស័យកសិកម្មកម្ពុជា ឱ្យកាន់តែរីកចម្រើន