ព័ត៌មានថ្មីៗ
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលផ្តល់បទបាឋកថា ក្នុងឱកាសកម្មវិធីខួប ១៥ឆ្នាំ របស់ក្រុមហ៊ុនអេមរុរ៉ាយស៍
27 មីនា 2026រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍្ត ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមផ្តល់បទបាឋកថាខ្លី ក្នុងកម្មវិធីខួប១៥ឆ្នាំ នៃការកកេីត អេមរុរ៉ាយស៍ (AMRU RICE)។ ឯកឧត្តមបណ្ឌិតប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន AMRU RICE ដែលបានចូលរួមក្នុងការកែច្នៃ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារពិភពលោក ប្រកបដោយស្តង់ដារគុណភាពទទួលជាអន្តរជាតិ។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតប្រតិភូ បានលេីកឡេីងពីចំណុចសំខាន់មួយចំនួនរួមមាន៖ - អង្ករកម្ពុជា គឺមិនមែនត្រឹមតែជាផលិតកសិកម្មនោះទេ ប៉ុន្តែអង្ករតំណាងឱ្យ(១)ជីវភាពរស់នៅរបស់ប្រជាកសិករ (២)ភាពខ្លាំងនៃសេដ្ឋកិច្ចកម្ពុជា និង(៣)មោទនភាពជាតិ។ - អង្ករខ្មែរមួយគ្រាប់ៗ បានបង្ហាញអំពីភាពអត់ធ្មត់ និងការតស៊ូរបស់ប្រជាកសិករខ្មែរ ពីវាលស្រែ ដល់រោងម៉ាស៊ីនកិនស្រូវ និងពីកំពុងផែកម្ពុជាដល់ទីផ្សារអន្តរជាតិ។ - វិស័យស្រូវអង្ករ គឺជាវិស័យមួយដែលទាមទារឲ្យមានការអត់ធ្មត់ ការខិតខំប្រឹងប្រែង ការតស៊ូ និងការបត់បែនតាមស្ថានភាពនៃការប្រែប្រួលអាកាសធាតុ។ ដែលតម្រូវអោយកសិករទាំងអស់ត្រូវតែគិតគូអំពីការធ្វេីកសិកម្ម ប្រកបដោយចីរភាព (sustainable […]
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមកម្មវិធី “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦”
26 មីនា 2026ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកម្មវិធី “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤” ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ,អង្គទូត, ស្ថាប័នជាតិ, វិស័យឯកជន, វិនិយោគិន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ការប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលា ថ្នាក់ជាតិស្តីពី “ការជំរុញបរិយាបន្នហិរញ្ញប្បទានបៃតងនៅកម្ពុជា៖ ការពង្រឹងសមត្ថភាពគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាព”
25 មីនា 2026(រាជធានីភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការជំរុញ បរិយាបន្នហិរញ្ញប្បទានបៃតងនៅកម្ពុជា៖ ការពង្រឹងសមត្ថភាពគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាព” ។ សិក្ខាសាលានេះ ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងក្រោមកិច្ចសហការរវាងធនាគារ ARDB និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រោមការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍នានា រួមមាន សមាគម ADFIAP, ធនាគារ KDB, ក្រុមហ៊ុន Mekong Strategic Capital (MSC) និងអង្គការ Water.org។ សិក្ខាសាលាថ្នាក់ជាតិនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងស្ដីពីហិរញ្ញប្បទានបៃតងដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា សំដៅបង្កើតបណ្ដាញទំនាក់ទំនង និងជំរុញការវិនិយោគនៅក្នុងវិស័យសំខាន់ៗ ដោយគិតគូរពីបញ្ហាអាកាសធាតុ ដើម្បីជំរុញដល់បរិយាបន្នហិរញ្ញប្បទានបៃតងនៅកម្ពុជា។ ទន្ទឹមនេះ, សិក្ខាសាលានេះក៏បានរំលេចពីក្របខ័ណ្ឌនៃកម្មវិធីមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា (CCFF) ផងដែរ ដើម្បីជួយភ្ជិតគម្លាតហិរញ្ញប្បទានបៃតង ពោលគឺដើម្បីស្វែងយល់ពីតម្រូវការ ក៏ដូចជាការផ្គត់ផ្គង់ហិរញ្ញប្បទានបៃតងនៅកម្ពុជា។ សិក្ខាសាលានេះមានការចូលរួមពីជំនាញ និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុ សរុបប្រមាណ ៧៥រូប ដែលបានចូលរួមដោយផ្ទាល់ និងមួយចំនួនទៀតតាមរយៈប្រព័ន្ធអនឡាញ។ សិក្ខាសាលានេះបានប្រព្រឹត្តឡើងនាពេលព្រឹកថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ […]
ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦
23 មីនា 2026ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB រួមនិងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦។ ពិធីនេះរៀបចំឡើងនៅវិមានពិភពថ្មី សែន សុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧, លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ព្រមទាំងមានការចូលរួមពីផ្នែកពាក់ព័ន្ធសរុបចំនួន៤៥០នាក់។ នៅក្នុងកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានដាក់តាំងបង្ហាញអំពីផលិតផលនិងសេវាកម្មនិងធ្វើបទបង្ហាញជូនដល់ភ្ញៀវកិត្តិយសចូលរួមទស្សនា។ ព្រឹត្តការណ៍ដ៏ធំឆ្នាំនេះ នឹងជួយពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន ស្ថាប័នសាធារណៈ និងដៃគូអភិវឌ្ឍន៍នានានៅក្នុងវិស័យចិញ្ចឹមសត្វ ហើយបន្តជំរុញយន្តការចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនជាបទពិសោធន៍ថ្មីៗបន្ថែមទៀត និងភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម សម្រាប់កសាងវិស័យឧស្សាហកម្មចិញ្ចឹមសត្វនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច
20 មីនា 2026អូក្លិន-នូវែលហ្សេឡង់ — នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួល និងគាំទ្រយ៉ាងពេញទំហឹងពី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាប្រវត្តិសាស្ត្រត្រូវបានប្រារព្ធឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគរវាងកម្ពុជា និងប្រទេសនូវែលហ្សេឡង់។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖ • ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ • ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ • លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់។ គោលបំណង និងខ្លឹមសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ការចុះហត្ថលេខាលើ MOU នាពេលនេះ មានគោលបំណងចម្បងក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់ ព្រមទាំងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការតភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករនៃប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ៗដល់ភាគីទាំងពីរ ជាពិសេសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ដូចខាងក្រោម៖ • ការពង្រឹងការងារ៖ ត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។ • ប្រសិទ្ធភាពការងារ៖ […]
ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ នឹងរៀបចំឡើងរយៈពេល ២ថ្ងៃ នៅចុងខែមីនានេះ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញផ្នែកឆុងកាហ្វេនៅកម្ពុជា
18 មីនា 2026(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងអង្គការ Cambodia International Chamber of Commerce (CICC) ជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភាគីចិន កម្ពុជានឹងមានការរៀបចំការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ Oakwood Premier Phnom Penh, One park នៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ដែលបានធ្វើឡើងក្រោមវត្តមានលោក ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោក ប៉ិច សានី អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , តំណាងអង្គការ CICC និងវត្តមានដ៏សំខាន់របស់តំណាងក្រុមហ៊ុន គិរីកាហ្វេ (Kiri Coffee) ក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រកម្មវិធី រួមទាំងមានភាគីចិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនទៀត។ […]
ជំនួបពិភាក្សាការពង្រីកទីផ្សារផលិតផលកម្ពុជា និងកសិផលខ្មែរនៅប្រទេសនូវែលហ្សេឡង់
18 មីនា 2026អូក្លិន -នូវែលហ្សេឡង់ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Erik Ly ប្រធានក្រុមហ៊ុន Ecly Ltd នៅទីក្រុងអូក្លិន ប្រទេសនូវែលហ្សេឡង់។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។ ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សា៖ • វឌ្ឍនភាពនៃផលិតផលខ្មែរ៖ ក្រុមហ៊ុន Ecly Ltd ដែលមានឃ្លាំងស្តុកទំនិញ (Warehouse) និងបណ្តាញចែកចាយដ៏រឹងមាំ បាននិងកំពុងនាំចូលចែកចាយផលិតផលសក្តានុពលពីកម្ពុជា រួមមាន អង្ករខ្មែរ និង ស្រាបៀរហនុមាន (Hanuman Beer) ទៅក្នុងទីផ្សារណូវែលហ្សេឡង់។ • យុទ្ធសាស្ត្រពង្រីកការនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីផែនការបន្ត សិក្សានាំចូលផលិតផលកសិកម្មផ្សេងៗទៀត ពីកម្ពុជា ជាបន្តបន្ទាប់ […]
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការីចុះសិក្សាពីយន្តការផ្តល់ឥណទានចំគោលដៅ ដល់កសិដ្ឋានគោយកទឹកដោះគំរូរបស់ធនាគារ Rabobank នៅប្រទេសនូវែលហ្សេឡង់
17 មីនា 2026[នូវែលហ្សេឡង់] ៖ ក្រោមកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធពី ធនាគារ Rabobank NZ, លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និង លោកបណ្ឌិត Vijay Kumar តំណាងសាកលវិទ្យាល័យ University of Waikato៖ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួន ៣ ទីតាំង ក្នុងក្រុងហាមីលតុន (Hamilton) ប្រទេសនូវែលហ្សេឡង់។ គោលបំណងសំខាន់នៃដំណើរបេសកកម្មនេះគឺ៖ • ការសិក្សាពីឥណទានចំគោលដៅ៖ ពិនិត្យ និងសិក្សាស្វែងយល់ពីយន្តការផ្តល់ឥណទានរបស់ ធនាគារ Rabobank ជូនដល់អតិថិជនទាំង ៣ ទីតាំងខាងលើដែលចិញ្ចឹមគោយកទឹកដោះ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ទុន និងការរីកចម្រើនប្រកបដោយចីរភាព។ • បច្ចេកទេសកសិកម្មទំនើបនៃការចិញ្ចឹមគោយកទឹកដោះ៖ ដំណេីទស្សនកិច្ចសិក្សានេះសំដៅពិនិត្យនិងដកស្រង់បទពិសោធន៍លើខ្សែច្រវាក់ផលិតកម្ម និងការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដែលមានស្តង់ដារខ្ពស់ និងលក្ខណៈទំនេីបដើម្បីយកមកធ្វើជាគំរូក្នុងការអភិវឌ្ឍវិស័យចិញ្ចឹមគោទឹកដោះនៅកម្ពុជា។ បេសកកម្មនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសមត្ថភាពស្ថាប័ន […]
ឯកឧត្ដម ប៉ិច សានី បានដឹកនាំសហការី ជួបពិភាក្សាជាមួយក្រុមការងារអញ្ជើញមកពីការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌តៃប៉ិប្រចាំទីក្រុងហូជីម៉ីញ (Taipei Economic & Cultural Office in Ho Chi Minh City), ក្រុមហ៊ុនវិនិយោគ Fast East Service Inc., និងអង្គការក្រុមការងារកម្ពុជាដើម្បីការអប់រំ (Cambodia Team for Education Program Organization)
16 មីនា 2026រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្ដម ប៉ិច សានី អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ជួបពិភាក្សាជាមួយក្រុមការងារអញ្ជើញមកពីការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌តៃប៉ិប្រចាំទីក្រុងហូជីម៉ីញ (Taipei Economic & Cultural Office in Ho Chi Minh City), ក្រុមហ៊ុនវិនិយោគ Fast East Service Inc., និងអង្គការក្រុមការងារកម្ពុជាដើម្បីការអប់រំ (Cambodia Team for Education Program Organization)។ កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់ពីសកម្មភាពរបស់ធនាគារ ARDB ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្មរបស់វិនិយោគិនតៃវ៉ាន់។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃថ្ងៃអាទិត្យ ១២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងធនាគារ Rabobank នៃប្រទេសនូវែលហ្សេឡង់
16 មីនា 2026[នូវែលហ្សេឡង់, ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦] — ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសនូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ការងារ ជាមួយ តំណាងធនាគារ Rabobank ក្រោមការសម្របសម្រួលពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់។ ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍យ៉ាងស៊ីជម្រៅលើការងារក្នុងនាម ធនាគារអភិវឌ្ឍន៍កសិកម្ម ដូចគ្នា ដោយផ្តោតលើចំណុចគន្លឹះៗរួមមាន៖ • ការចែករំលែកបទពិសោធន៍៖ ការគ្រប់គ្រងស្ថាប័នធនាគារ, គោលការណ៍ឥណទាន និងយុទ្ធសាស្ត្រក្នុងការធ្វើការផ្ទាល់ជាមួយកសិករ ក្នុងនាមជាធនាគារឯកទេសអភិវឌ្ឍន៍វិស័យកសិកម្មដូចគ្នា។ • ការអញ្ជើញទស្សនកិច្ចសិក្សា៖ ជាកិច្ចចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អប្រសើរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគោរពអញ្ជើញ តំណាងធនាគារ Rabobank ឱ្យមកបំពេញទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់ពីសក្តានុពលនៃវិស័យកសិកម្ម និងបរិយាកាសហិរញ្ញវត្ថុនៅកម្ពុជា។ • ការផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការ (MoU)៖ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងនូវសំណើផ្ដួចផ្ដើម […]
