ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញថ្វាយបង្គំព្រះសង្ឃ និងចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តខេមរាភិរតារាម ទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់

15 មីនា 2026

ទីក្រុងអូក្លិន៖ ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦, ក្នុងឱកាសអញ្ជើញបំពេញបេសកកម្មការងារនៅប្រទេសណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញទៅថ្វាយបង្គំព្រះសង្ឃ និងសួរសុខទុក្ខពុទ្ធបរិស័ទ នៅ វត្តខេមរាភិរតារាម ស្ថិតក្នុងទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់។ ឯកឧត្តមបណ្ឌិត និងសហការី បានចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលឯកឧត្តមបណ្ឌិត​ និងសហការីចូលរួមជាម្ចាស់ដេីមបុណ្យក្នុងបរិយាកាសដ៏ជ្រះថ្លានេះ, ឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវថវិកាមួយចំនួន ដើម្បីចូលរួមចាប់មហាកុសលក្នុងកម្មវិធីបុណ្យ និងសម្រាប់ចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តខេមរាភិរតារាម ទុកជាឧត្តមប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា​ និងសហគមន៍ខ្មែរនៅប្រទេសណូវែលហ្សេឡង់។ សកម្មភាពដ៏ប្រពៃនេះ បានស្តែងឱ្យឃើញនូវទឹកចិត្តសទ្ធាជ្រះថ្លា និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបងប្អូនខ្មែរយើងដែលរស់នៅឯនាយសមុទ្រ ដើម្បីថែរក្សាអត្តសញ្ញាណខ្មែរនិងប្រពៃណីជាតិឱ្យបានគង់វង្ស។

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះសិក្សាស្វែងយល់ពីបច្ចេកទេសកសិកម្មទំនើប និងខ្សែច្រវាក់ផលិតកម្មម្ទេសផ្អែម (Sweet Palermo) នៅកសិដ្ឋាន Fresh West ប្រទេសណូវែលហ្សេឡង់

14 មីនា 2026

(ណូវែលហ្សេឡង់)៖ រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦, ក្នុងដំណើរបំពេញទស្សនកិច្ចធុរកិច្ច និងសិក្សាស្វែងយល់ពីសក្តានុពលកសិកម្មនៅប្រទេសណូវែលហ្សេឡង់ ក្រោមការសម្របសម្រួលពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសណូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋាន Fresh West ដែលជាកសិដ្ឋានមានឯកទេសខ្ពស់ក្នុងការដាំដុះម្ទេសផ្អែម (Sweet Palermo)។ ក្នុងដំណើរទស្សនកិច្ចនេះ, ឯកឧត្តមបណ្ឌិត បានពិនិត្យយ៉ាងលម្អិតលើប្រព័ន្ធគ្រប់គ្រងកសិដ្ឋាន និងបច្ចេកទេសដាំដុះដែលផ្តល់នូវទិន្នផល ខ្ពស់គួរឱ្យកត់សម្គាល់៖ ១- កសិដ្ឋានប្រើប្រាស់ផ្ទៃដីប្រមាណ ០,៧០​ ហិកតា និងបានគ្រប់គ្រងទិន្នផលយ៉ាងល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការថែទាំ​ ប្រមូលផល​ និងវេចខ្ចប់។ ២- តាមរយៈការអនុវត្តបច្ចេកទេសទំនេីប កសិដ្ឋាននេះទទួលបានទិន្នផលលើសពី ១,៣ លានកញ្ចប់ក្នុង១ឆ្នាំ ដែលជាតួលេខខ្ពស់។ ៣- ផលិតផលម្ទេសផ្អែមត្រូវបានចែកចាយទៅទីផ្សារ ក្នុងតម្លៃបោះដុំជាមធ្យម ២,៨ NZD (ប្រមាណ ១,៦២ ដុល្លារអាមេរិក) ក្នុងមួយកញ្ចប់ ហេីយមានតម្រូវការទីផ្សារខ្ពស់។ តាមការចុះ […]

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅយុទ្ធសាស្ត្រថ្មី របស់ធនាគារ ARDB

12 មីនា 2026

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារបន្ត ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកនៃនាយកដ្ឋានគ្រប់គ្រងសាខា និងប្រតិបត្តិការចល័ត ព្រមទាំងបណ្តាសាខាខេត្តទាំងអស់។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ និងតម្រង់ទិសលើការងារអាទិភាពចំនួន ៥ រួមមាន៖ ១. ការធ្វើទំនើបកម្មស្តង់ដារឥណទាន៖ រៀបចំទម្រង់របាយការណ៍ឱ្យមានស្តង់ដារតែមួយ រួមទាំងការវិភាគហិរញ្ញវត្ថុឱ្យបានម៉ត់ចត់ (ROR, DSC) ដើម្បីគ្រប់គ្រងហានិភ័យឥណទានឱ្យមានប្រសិទ្ធភាពខ្ពស់។ ២. បរិវត្តកម្មឌីជីថល (Digital Transformation)៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងគ្រប់ប្រតិបត្តិការ ដើម្បីផ្តល់ភាពងាយស្រួល និងឆាប់រហ័សជូនដល់អតិថិជន។ ៣. យុទ្ធសាស្ត្រថែទាំអតិថិជន (Customer Care)៖ បង្កើនការចុះតាមដាន និងសួរសុខទុក្ខអតិថិជនគោលដៅជាប្រចាំ ដើម្បីស្វែងយល់ពីតម្រូវការ និងដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេល។ ៤. ការពង្រីកវិសាលភាពទីផ្សារ៖ បន្តបញ្ជ្រាបការផ្សព្វផ្សាយផលិតផល […]

ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ (KAG) និងក្រុមអ្នកវិនិយោគ

11 មីនា 2026

រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ និងអ្នកវិនិយោគិន ស្តីពីការស្វែងរកមធ្យោបាយក្នុងការវិនិយោគរបស់ ក្រុមវារីវប្បករខ្មែរ (KAG) ។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សារៀបចំយុទ្ធសាស្ត្រ និងស្វែងរកមធ្យោបាយក្នុងការវិនិយោគ និងចូលរួមចំណែកអភិវឌ្ឍន៍ចំពោះវិស័យវារីវប្បកម្មផ្នែកត្រីក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី អនុប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកផ្នែកវារីវប្បកម្ម ព្រមទាំងម្ចាស់កសិដ្ឋានចិញ្ចឹមត្រី អ្នកផ្គត់ផ្គង់ធាតុចូល និងអ្នកវិនិយោគ សរុបប្រមាណ ២០ នាក់។ នៅកិច្ចប្រជុំនេះ បានធ្វើបទបង្ហាញអំពីសាវតារបស់ក្រុមហ៊ុន ផេងហ្កាខ្វា ដែលនឹងត្រៀមប្រែក្លាយខ្លួនទៅជា ក្រុមវារីវប្បករខ្មែរ (KAG) ដែលជាក្រុមហ៊ុនសហគមន៍មួយបម្រើដល់ប្រជាកសិករខ្មែរដែលអាចបង្កើនការផ្គត់ផ្គង់ផលវារីវប្បកម្មផ្នែកត្រីក្នុងស្រុក ជំនួសការនាំចូលនាពេលអនាគត និងការពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ក្នុងគោលបំណងធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយដោយមានការចូលរួមពី អ្នកវិនិយោគ អ្នកផ្គត់ផ្គង់ធាតុចូល កសិករ និងអ្នកទទួលទិញចុងក្រោយ។ ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តដល់ ក្រុមវារីវប្បករខ្មែរ (KAG) ឱ្យមានការរៀបចំពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុង ដើម្បីក្លាយជាក្រុមហ៊ុនសហគមន៍មួយ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរពីការប្រកួតប្រជែងតម្លៃនៅក្នុងទីផ្សារ […]

ឯកឧត្តម ចាន់ សីហា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ សម្រាប់ការនាំចេញ»

11 មីនា 2026

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ សម្រាប់ការនាំចេញ» នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច ជាន់ទី១៥ នាថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៦។ សិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ និងបើកកម្មវិធីដោយ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ និងបិទកម្មវិធី ដោយឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចាត់ទុកសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់ ចំណេះដឹង និងការយល់ដឹងអំពីច្បាប់ស្តីពីភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។ […]

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

9 មីនា 2026

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ចាន់ សីហា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយមានការចូលរួមដោយផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកស្ត្រីសរុបចំនួន ១១៨ រូប។ ធនាគារ ARDB បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ត្រីនៅក្នុងពិភពលោកក្នុងការទាមទារឱ្យទទួលបានសិទ្ធិស្មើភាពគ្នារវាងស្ត្រីនិងបុរស និង បង្ហាញអំពីការយកចិត្តទុកដាក់របស់ធនាគារក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងស្ថាប័ន។ ធនាគារ ARDB នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងបរិយាកាសការងារប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងផ្តល់តម្លៃខ្ពស់ដល់ស្ត្រីគ្រប់រូប។

ធនាគារ​ ARDB បញ្ជាក់​ពី​ការ​បន្ត​ការ​គាំទ្រ​ និង​ជម្រុញ​ការនាំចេញ​អង្ករ​កម្ពុជា​មក​កាន់​ទី​ផ្សារ​ប្រទេស​ចិន

9 មីនា 2026

រដ្ឋ​ធានី​ប៉េកាំង​,​ ប្រទេសចិន៖​ ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ និង​ ឧកញ៉ា​ ឡាយ​ ឈួន​ហួ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ដឹកនាំ​សហការី​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​ហ៊ុន​រដ្ឋ​ COFCO Grains នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ នា​រដ្ឋ​ធានី​ប៉េកាំង​ សាធារណៈ​ប្រជាមានិត​ចិន​។ កិច្ច​ពិភាក្សា​បាន​ផ្តោត​សំខាន់​លេី​ការ​ពង្រឹង​ សមត្ថភាព​ផលិត​ និង​គុណភាព​ស្រូវ​អង្ករ​កម្ពុជា​សម្រាប់​នាំចេញ​ ដោយ​ក្នុង​នោះ​ធនាគារ​ ARDB និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ នឹង​ធ្វើ​ជា​តួ​អង្គ​រួម​គ្នា​ក្នុង​ការ​សហប្រតិបត្តិការ​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ​ផ្សេង​ទៀត​លេី​កិច្ចការនេះ។ ធនាគារ​ARDB នឹង​សម្របសម្រួល​ក្នុង​ការ​ទូទាត់​ជាអន្តរជាតិ​(Cross Border Settlement) ដេីម្បី​សម្រួល​លំហូរ​សាច់​ប្រាក់​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់ប្រទេសចិន។ ជាមួយ​គ្នានេះដែរ​ ក្រុម​ហ៊ុន​ COFCO Grains បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ និងបន្ត​ជម្រុញ​ការ​នាំ​ចូល​អង្ករ​កម្ពុជា​មក​កាន់​ទីផ្សារ​ប្រទេស​ចិន​ផងដែរ​៕

អគ្គនាយក​ធនាគារ​ ARDB បន្ត​ជួប​ពិភាក្សា​ការងារ​ជាមួយក្រុម​អ្នក​វិនិយោគ​លើ​វិស័យ​ស្វាយ​ចន្ទី​ មក​ពី​ខេត្ត​ក្វាងស៊ី​

8 មីនា 2026

ទីក្រុង​ណាននីង៖​ នៅ​នៅព្រឹក​ថ្ងៃអាទិត្យ ៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦​ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចំនួន០៥​​ ​ ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ ដោយ​មាន​ការ​សម្របសម្រួល​របស់​ស្ថាន​អគ្គកុងសុល​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​ណាននីង​ ដែល​ក្រុមហ៊ុន​៖​ ១-​ ZhongJing Cheng Tou (Guangxi) Industrial Investment Group Co.,Ltd. ២-​ Fangchenggang Baoneng New Materials Co.,Ltd. ៣-​ Guangxi Luhai International Supply Chain Co.,Ltd. ៤-​ Nanning Nayingda Digital Industry Co.,Ltd. ៥-​ Zhongyue (Guangxi) […]

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ដឹក​នាំ​សហការី​ជួប​ពិភាក្សា​ការងារ​លេី​វិស័យ​ស្វាយ​ចន្ទី​ ជាមួយ​តំណាងរដ្ឋបាល​ក្រុង​ជីងស៊ី​

7 មីនា 2026

ក្រុង​ជីងស៊ី៖​ នៅ​រសៀល​ ថ្ងៃសៅរ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦​ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ដឹក​នាំ​សហការី​ចុះ​ទស្សនកិច្ច​នៅ​រោងចក្រ​កៃ​ច្នៃ​ផលិត​ផល​ស្វាយ​ចន្ទី​ Guang Kang​ និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Pang Chunchao អភិបាល​រង​ទីក្រុង​ប៉ៃសឺ​ និងលោក​ Chen Huaide អភិបាល​រង​ក្រុង​ជីង​ស៊ី​ លេី​វិស័យ​ស្វាយ​ចន្ទី​។ កិច្ច​ពិភាក្សា​ផ្តោត​សំខាន់​លើ​ចំណុចអទិភាព​ចំនួន​៖​ ១-​ ការ​គាំទ្រ​ពី​ធនាគារ​ ARDB លេី​ខ្សែ​ចង្វាក់​ផលិតកម្ម​​ស្វាយ​ចន្ទី​កម្ពុជា​ ២-​ ការ​ពង្រឹង​ និង​រក្សា​គុណភាព​គ្រាប់​ស្វាយ​ចន្ទី​កម្ពុជា​ និង​ធានា​​និរន្តរភាព​នៃផ្គត់​ផ្គង់​ ៣-​ ការ​ពិនិត្យ​លទ្ធ​ភាព​ចុះ​អនុសារណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន​​នាំ​ចេញ​ពីកម្ពុជា​ និងក្រុម​ហ៊ុន​នាំ​ចូល​មក​ប្រទេស​ចិន ៤-​ ការដឹក​ជញ្ជូន​មក​កាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់​ ៥-​ ការ​គាំទ្រ​ និង​ជម្រុញ​ផ្សព្វផ្សាយ​ផលិត​ផល​កសិកម្ម​កម្ពុជា​មក​ទី​ក្រុង​ប៉ៃសឺ​ និង​ក្រុង​ជីង​ស៊ី​។

ARDB និងធនាគារចិន (BOC) សាខាខេត្តក្វាងស៊ី ពិភាក្សាលើការគាំទ្រឥណទានក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងការទូទាត់ឆ្លងដែន

7 មីនា 2026

(ក្រុងណាននីង-ចិន)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានជួបពិភាក្សាការងារជាមួយ លោក Liu Shuai អនុប្រធានធនាគារចិន ប្រចាំខេត្តក្វាងស៊ី (Bank of China, Guangxi Province) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្តល់សេវាធនាគារឆ្លងដែន។ ខ្លឹមសារសំខាន់នៃកិច្ចពិភាក្សាបានផ្តោតលើចំណុចយុទ្ធសាស្ត្ររួមមាន៖ 1. ការគាំទ្រឥណទានដល់ខ្សែច្រវាក់តម្លៃកសិផលនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលើការផ្តល់ឥណទានដើម្បីគាំទ្រដល់សហគ្រាស ក៏ដូចជាធុរកិច្ចកសិកម្មកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ផ្គត់ផ្គង់ និងការរៀបចំខ្សែច្រវាក់ផលិតកម្មកសិផលមកកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការទីផ្សារ។ 2. ការជំរុញការទូទាត់អន្តរជាតិ (Cross-border Settlement)៖ ពង្រឹងយន្តការទូទាត់ប្រាក់ឱ្យកាន់តែឆាប់រហ័ស និងមានតម្លៃទាប រវាងធនាគារ ARDB និងធនាគារចិន ខេត្តក្វាងស៊ី ដើម្បីសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម និងលំហូរហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។ ជំនួបពិភាក្សានេះ គឺជាការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើរ និងជាការត្រួសត្រាយផ្លូវក្នុង​ឈាន​ទៅ​រក​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) នៅ​ពេល​ខាង​មុខ​ ដេីម្បី​ស្វែងរកដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ ជូនដល់តួអង្គក្នុងវិស័យកសិកម្ម។ តាមរយៈកិច្ចសហការនេះ ARDB […]