ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលា និងជាសក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង សមាគមបណ្តាញកសិករតេជោ និងសមាគមសហគមន៍ចុងភៅកម្ពុជា

6 កុម្ភៈ 2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា​អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈការអនុវត្តយន្តការត្រីភាគី ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» និងជាសក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង សមាគមបណ្តាញកសិករតេជោ និងសមាគមសហគមន៍ចុងភៅកម្ពុជា។ – – – – – – – – – – – – រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈ​ការអនុវត្តយន្តការត្រីភាគី ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» ដែលបានរៀបចំ​ឡើងដោយ​សមាគមបណ្តាញ​កសិករតេជោ សហការជាមួយធនាគារ ARDB។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី​តំណាង​ធនាគារ ARDB និង​សមាគម​សហគមន៍ចុងភៅកម្ពុជា ព្រមទាំងសមាជិក-សមាជិកាសមាគមបណ្តាញកសិករតេជោ ប្រមាណជាង ១០០ នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ទី១-ផ្សព្វផ្សាយពីតួនាទី […]

ឯកឧត្ដមបណ្ឌិតប្រតិភូ កៅ ថាច បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល រវាង ក្រុមហ៊ុន Arukah, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, តំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ

5 កុម្ភៈ 2026

រាជធា​នីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំ​កិច្ចប្រជុំ​សម្របសម្រួល រវាង ក្រុមហ៊ុន Arukah, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, តំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីជួបប្រជុំពិភាក្សាលើ (១) កាលានុវត្តភាព​នៃកិច្ចសហការរវាងក្រុមហ៊ុន Arukah និងរោងម៉ាស៊ីនកិនស្រូវ លើគម្រោងធ្យូងអង្កាម ដែលចូលរួមដល់ការបន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់ និងការកាត់បន្ថយកាក​សំណល់កសិកម្ម ព្រមទាំងលទ្ធភាពនៃការលក់ឥណទានកាបូន និង (២) បញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីគាំទ្រដល់ការ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​ប្រកបដោយនិរន្តរភាព។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦, នៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យនិង​សម្រេច​លើ​ការ​វាយតម្លៃការអនុវត្ត​ការងារ​និងកិច្ចការផ្សេងៗនៃការគ្រប់គ្រង​ធនធានមនុស្ស

4 កុម្ភៈ 2026

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ក្រុមប្រឹក្សាវិន័យ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមប្រឹក្សាវិន័យ ដើម្បីពិនិត្យនិង​សម្រេច​លើ​ការ​វាយតម្លៃការអនុវត្ត​ការងារ​និងកិច្ចការផ្សេងៗនៃការគ្រប់គ្រង​ធនធានមនុស្ស។

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូវិនិយោគិននូវែលហ្សេឡង់ ចុះពិនិត្យសក្តានុពលក្រុមហ៊ុនធំៗចំនួនពីរ ដើម្បីបើកច្រកទីផ្សារនាំចេញ

31 មករា 2026

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញវិស័យពាណិជ្ជកម្ម និងពង្រីកទីផ្សារផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូវិនិយោគិនពីប្រទេសនូវែលហ្សេឡង់ រួមដំណើរដោយ លោក គួយ ម៉ៃឃល ប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅក្រុមហ៊ុនឈានមុខគេចំនួនពីរ។ ដំណើរទស្សនកិច្ចដ៏សំខាន់នេះ ផ្តោតការយកចិត្តទុកដាក់លើការពិនិត្យខ្សែច្រវាក់ផលិតកម្ម និងស្តង់ដារគុណភាពនៅ៖ ១. ក្រុមហ៊ុន ហនុមាន (Hanuman Beverages)៖ គណៈប្រតិភូបានចូលទស្សនាខ្សែច្រវាក់ផលិតកម្មដ៏ទំនើបរបស់រោងចក្រ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាផលិត គុណភាព និងរសជាតិនៃស្រាបៀរ និងភេសជ្ជៈ ដែលជាមោទកភាពនៃផលិតផលក្នុងស្រុក។ ២. ក្រុមហ៊ុន គីរីរម្យ ហ៊្វូត ប្រដាក់សិន (Kirirom Food Production)៖ គណៈប្រតិភូបានពិនិត្យយ៉ាងហ្មត់ចត់លើដំណើរការកែច្នៃ និងវេចខ្ចប់ «តំណាប់ស្វាយកែវរមៀតខ្មែរ» ដែលជាផលិតផលកសិ-ឧស្សាហកម្មដ៏មានសក្តានុពល ដោយផ្តោតលើអនាម័យ និងស្តង់ដារសុវត្ថិភាពចំណីអាហារ។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជាការស្វែងយល់ប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការធុរកិច្ច។ គោលបំណងស្នូលរបស់ក្រុមវិនិយោគិននូវែលហ្សេឡង់ គឺវាយតម្លៃលើសមត្ថភាពផ្គត់ផ្គង់ និងស្តង់ដារគុណភាព ដើម្បីពិនិត្យលទ្ធភាព និងអាចឈានទៅរកការចុះកិច្ចព្រមព្រៀងនាំយកផលិតផលខ្មែរដ៏មានគុណភាពទាំងនេះ […]

ឯកឧត្ដមបណ្ឌិត កៅ ថាច គាំទ្រ និងជំរុញក្រុមហ៊ុនអាមេរិក Maple Leaf Farms ឱ្យពន្លឿនការវិនិយោគខ្សែចង្វាក់ផលិតកម្មចិញ្ចឹមទា «White Pekin Duck» នៅកម្ពុជា

28 មករា 2026

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន Maple Leaf Farms ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការសម្របសម្រួលពីការិយាល័យសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុន Maple Leaf Farms បានបង្ហាញពីគោលបំណង និងឆន្ទៈខ្ពស់ក្នុងការបោះទុនវិនិយោគនៅកម្ពុជា លើការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទាប្រភេទ «White Pekin Duck» យ៉ាងពេញលេញ។ គម្រោងវិនិយោគនេះ នឹងគ្របដណ្តប់ចាប់តាំងពីដំណាក់កាលនៃការចិញ្ចឹម ការកែច្នៃ រហូតដល់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ផងដែរ។ ជាការឆ្លើយតប ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Maple Leaf Farms។ ឯកឧត្តមបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន ពន្លឿនការសិក្សា និងចាប់ផ្តើមដំណើរការវិនិយោគលើខ្សែចង្វាក់ផលិតកម្មសាច់ទា «White […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមអបអរសាទរខួប៥ ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ៖« ៥ឆ្នាំ នៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន»

27 មករា 2026

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ស្ថិតក្នុង សណ្ឋាគារ សាន់ & មូន រីវើសាយបានអញ្ជើញចូលរួមអបអរសាទរខួប ៥ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជាក្រោមប្រធានបទ៖«៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន»។ កម្មវិធីនេះ គឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងឱកាសអញ្ជើញចូលរួម របស់ ឯកឧត្តមបណ្ឌិត កៅ ថាច គឺក្រោមប្រធានបទ៖« ៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន» ដែលគោលបំណងនៃកម្មវិធីនេះ គឺដើម្បីអបអរសាទរខួប ៥ឆ្នាំនិងដាក់សម្ពោធឱ្យដំណើរការនូវគម្រោងធានាឥណទានថ្មីរបស់សាជីវកម្មធានាឥណទានកម្ពុជា ក៏ដូចជាផ្ដល់ជូននូវលិខិតសរសើរជូនដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មឆ្នើម។ នៅក្នុងពិធីនេះក៏មានការចូលរួមពីតំណាងស្ថាប័នរដ្ឋ, ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ, គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ, សមាគមអាជីវកម្ម, និងស្ថាប័នពាក់ព័ន្ធនានាផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

20 មករា 2026

នាថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល សម្រេចរៀបចំនូវ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នេះឡើង ដើម្បីដាក់ចេញនូវកម្មវិធីកែទម្រង់មុតស្រួច ប្រកបដោយភាពប្រាកដនិយម និងភាពគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅបន្តលើកស្ទួយ […]

ឯកឧត្ដមបណ្ឌិត កៅ ថាច បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន

19 មករា 2026

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ARDB អញ្ជើញគោរពវិញ្ញាណក្ខន្ធសពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន ត្រូវជាមាតាបង្កើតរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណភាព កាលថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ ដែលបានតម្កល់ធ្វើបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅវត្តបទុមវត្តីរាជវរារាម ក្នុងរាជធានី​ភ្នំពេញ។ ក្នុងវេលាប្រកបដោយមរណទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព ដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន និងសូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត ព្រមទាំងក្រុមគ្រួសារនៃសពទាំងអស់ ដែលបាន​បាត់បង់​អ្នកម្តាយ អ្នកម្តាយក្មេក ជីដូន ជាទីស្រឡាញ់ ប្រកបដោយគុណធម៌ ហើយក៏ជា​ការបាត់បង់​នូវ​ធនធាន​មនុស្សមួយរូបប្រកបដោយសក្តានុពលសម្រាប់សង្គមជាតិផងដែរ […]

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូ និងសប្បុរសជន ចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋភៀសសឹក ៣,០០០គ្រួសារ

14 មករា 2026

(ខេត្តបន្ទាយមានជ័យ-ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដ៏លំបាក ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាពចំនួន ៣ទីតាំងផ្សេងគ្នា។ ដំណើរចុះសួរសុខទុក្ខនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកចេញពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ មកកាន់តំបន់សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ នៅក្នុងពិធីសំណេះសំណាលប្រកបដោយមនោសញ្ចេតនា និងក្តីអាណិតអាសូរនេះ ឯកឧត្តមបណ្ឌិត និងក្រុមការងារ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ ជូនដល់គ្រួសារភៀសសឹកសរុបចំនួន ៣,០០០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ * ថវិកា៖ ៥០,០០០ រៀល * ព្រមទាំងការចែកជូនរួមមាន៖ អង្ករសរុប ៣តោន, ស៊ុតទា ៣១,០០០គ្រាប់ និងថ្នាំពេទ្យចំនួន ២៤,០០០គ្រាប់ ដើម្បីជួយសម្រួលដល់ការលំបាកខ្លះៗ របស់បងប្អូន។ គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ កើតចេញពីការចូលរួមបរិច្ចាគរបស់សប្បុរសជន រួមមាន៖ […]

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសន្ទរកថាស្វាគមន៍ក្នុង វេទិកាជួបជុំសហគ្រិនកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦

13 មករា 2026

រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សមាគមបណ្តាញកសិករតេជោ និងវិទ្យាស្ថានស៊ីអ៉ីអូបានសហការរៀបចំវេទិកាជួបជុំសហគ្រិនកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកកម្ម និងឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៉ីអូ។វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំធនាគារ ARDB តំណាងសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិក សមាជិកា ជាសហគ្រិនវ័យក្មេងជាច្រើនផងដែរ សរុបជាង 100 នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ជម្រាបជូនភ្ញៀវកិត្តិយសទាំងអស់អំពីគោលនយោបាយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម ក៏ដូចជាបច្ចុប្បន្នភាពក្នុងការឆ្លើយតបទៅនឹងបរិបទក្រោយសង្គ្រាមឈ្លានពានពីប្រទេសជិតខាង។ លើសពីនេះ ឯកឧត្តមបណ្ឌិតបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារសមាគមបណ្តាញកសិករតេជោ, វិទ្យាស្ថានស៊ីអ៉ីអូ និងក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានខិតខំ ក្នុងការរៀបចំវេទិកានេះឡើង ដើម្បីផ្តល់ជាឱកាសសម្រាប់កិច្ចពិភាក្សាពី លទ្ធភាពទទួលបានហិរញ្ញប្បទានពិសេសគាំទ្រដល់វិស័យកសិកម្ម ការចែករំលែកបទពិសោធកសិកម្មទំនើប រួមទាំងការតភ្ជាប់ទីផ្សារផលិតផលកសិកម្ម និងការទំនាក់ទំនងជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនេះ តំណាងខាង វិទ្យាស្ថានស៊ីអ៉ីអូក៏បានវាយតម្លៃខ្ពស់ចំពោះវេទិកានេះ និងសង្ឃឹមយ៉ាងមុតមាំថា នឹងមានការសហការរៀបចំកម្មវិធីដូចនេះ នាពេលអនាគតបន្តទៀត។ វេទិកានេះរៀបចំឡើងនៅទីស្នាក់ការកណ្ដាលធនាគារអភិវឌ្ឍន៍ជនបទ […]