ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយសហការី បានទទួលជួបក្រុមការងារនៃ Deutsche Gesellschaft fur Internationale Zusammenarbeit (GIZ)

1 ធ្នូ 2025

នាព្រឹកថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី បានទទួលជួបក្រុមការងារនៃ Deutsche Gesellschaft fur Internationale Zusammenarbeit (GIZ) ដើម្បីពិភាក្សាលើបទពិសោធន៍ និងការអនុវត្តរបស់ ARDB ពាក់ព័ន្ធនឹង Green Finance និង Taxonomies ក៏ដូចជាបញ្ហាប្រឈមនានា ព្រមទាំងស្វែងយល់ពីកាលានុវត្តភាពនៃកិច្ចសហការនាពេលអនាគត។

ឯកឧត្តមបណ្ឌិត កៅ ថាច៖ ថ្លៃដេីមផលិតក្នុង១ឯកតា​ ជាកត្តាកំណត់នៃការចំណេញ-ខាត ដូច្នោះ កសិករត្រូវយល់ដឹងអោយច្បាស់អំពីថ្លៃដេីមផលិត

30 វិច្ឆិកា 2025

កំពង់ឆ្នាំង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមន៍បណ្តាញកសិករតេជោ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ 2025នេះបានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ និងយ៉ាងស្និទ្ធស្នាលជាមួយបងប្អូនប្រជាកសិករជាង ៥០០ នាក់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ថា« ថ្លៃដេីមផលិតក្នុង១ឯកតា​ ជាកត្តាកំណត់នៃការចំណេញ-ខាត ដូច្នោះ កសិករត្រូវយល់ដឹងអោយច្បាស់អំពីថ្លៃដេីមផលិត ហើយគោលបំណងចម្បង និងសារៈសំខាន់បំផុតនៃការបង្កើត សមាគមន៍បណ្តាញកសិករតេជោ” ដែលដើរតួនាទីជាសសរស្តម្ភដ៏រឹងមាំក្នុងការលើកកម្ពស់ជីវភាព និងកិត្យានុភាពរបស់កសិករកម្ពុជា»។ លើសពីនេះ ចំពោះ តួនាទីស្នូលរបស់ “សមាគមន៍បណ្តាញកសិករតេជោ” ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងថា សមាគមន៍នេះមានតួនាទីសំខាន់ ២យ៉ាងគឺទី១ ធ្វើជាស្ពានចម្លងដ៏រឹងមាំ៖ ក-សមាគមន៍នឹងធ្វើជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់កសិករ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ (ឥណទាន)។ ធនាគារ ARDB បានត្រៀមរួចជាស្រេចនូវកញ្ចប់ឥណទានពិសេសៗ ដែលមាន អត្រាការប្រាក់ទាប និងលក្ខខណ្ឌអនុគ្រោះ បំផុត ដើម្បីបង្កើនទុនបង្វិល […]

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យមើលការប្រើប្រាស់មូលនិធិពិសេសរបស់រាជរដ្ឋាភិបាល និងដាក់ចេញ វិធានការដោះស្រាយបញ្ហាស្រូវចាល់ស្តុក និងការប្រកួតប្រជែងទីផ្សារ

27 វិច្ឆិកា 2025

បាត់ដំបង៖ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំនៅ សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាបាត់ដំបង។ កិច្ចប្រជុំនេះមានការចូលរួមពី ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហពន្ធស្រូវអង្ករកម្ពុជា (CRF) ព្រមទាំងតំណាងរោងម៉ាស៊ីនកិនស្រូវធំៗនៅតាមបណ្តាខេត្តគោលដៅដូចជា ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងកំពង់ធំ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ ផ្តោតលើការ ត្រួតពិនិត្យ និងវាយតម្លៃដោយហ្មត់ចត់ ទៅលើលទ្ធផលនៃការប្រើប្រាស់មូលនិធិពិសេសរបស់រាជរដ្ឋាភិបាលដែលបានបញ្ចេញតាមរយៈ ARDB ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវ និងធានាបាននូវការប្រមូលទិញស្រូវពីកសិករឱ្យបានទាន់ពេលវេលា និងចំគោលដៅ។ បញ្ហាប្រឈមដែលត្រូវដោះស្រាយ ហើយកិច្ចប្រជុំបានវាយតម្លៃទៅលើបញ្ហាប្រឈមជាយុទ្ធសាស្ត្រដែលកំពុងកើតមាននៅក្នុងវិស័យស្រូវអង្ករ រួមមាន៖ * ១. មូលហេតុនៃតម្លៃស្រូវធ្លាក់ចុះ: តំណាងរោងម៉ាស៊ីន និង CRF បានលើកឡើងថា ការធ្លាក់ចុះតម្លៃស្រូវនាពេលបច្ចុប្បន្ន មិនត្រឹមតែកើតឡើងដោយកត្តាប្រមូលផលក្នុងស្រុកច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាកើតឡើងដោយឥទ្ធិពលចម្បងពី កត្តាទីផ្សារសកល និងការប្រកួតប្រជែងតម្លៃដ៏ខ្លាំងក្លា ជាមួយប្រទេសជិតខាង និងអន្តរជាតិ ជាពិសេសក្រោយពេលដែលប្រទេសនាំចេញអង្ករធំៗមានការប្រែប្រួលគោលនយោបាយ និងការបញ្ចេញស្តុក (ដូចជាប្រទេសឥណ្ឌា) […]

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ «នៅពេល​សហគ្រិន ផ្តល់ប្រាក់​ឈ្នួលសមរម្យ និងការពារបរិស្ថាន សហគ្រិន កំពុងកសាងមូលដ្ឋាន​គ្រឹះនៃសង្គមដ៏ត្រឹមត្រូវ និងចីរភាព។» និងបានណែនាំអោយសហគ្រិនត្រៀមខ្លួនចូលរួមអភិវឌ្ឍ​ «សេដ្ឋកិច្ចចំណេះដឹង​ និងសេដ្ឋកិច្ចបៃតង»​ដែលកំពុងមកដល់​ និងឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៥០

27 វិច្ឆិកា 2025

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជា សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាលនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចាត់ទុកថា សហគ្រិនមានតួនាទីសំខាន់លើសពីម្ចាស់អាជីវកម្មដែលមានន័យថាសហគ្រិន គឺជាអ្នកកសាងភាពធន់ អ្នកបង្កើតដំណោះស្រាយសម្រាប់បញ្ហានានា និងជាអ្នកជំរុញវឌ្ឍនភាពមូលធនមនុស្ស។ ប្រសាសន៍លើកឡើងដូច្នោះ របស់ ឯកឧត្តមបណ្ឌិត កៅ ថាច គឺក្នុងឱកាស អញ្ជើញបើកសិក្ខាសាលា និងធ្វើជាវាគ្មិនស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគតចែកជូនដល់ផែនសហគ្រិនវ័យក្មេងរបស់គណបក្សមកពីខេត្តពោធិ៍សាត់ ដែលរៀបចំឡើងនៅសណ្ឋាគារពោធិ៍សាត់រីវើសាយ។ នៅក្នុងកម្មវិធីសិក្ខាសិលានោះ គឺក្រោមវត្តមានជាអធិបតីភាព ពីសំណាក់ ឯកឧត្តម ម៉ៅ សាន សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធាន គណៈកម្មាធិការគណបក្សខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក នាង ពុទ្ធារ៉ា អនុប្រធាននាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងម្ពុជា ក្នុងនោះរួមមានសមាជិកផែនសហគ្រិនវ័យក្មេងរបស់គណបក្សមកពីខេត្តពោធិ៍សាត់ សរុបប្រមាណ […]

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញទស្សនកិច្ច ពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ និងត្រីតុកែ ស្ថិតនៅស្រុកមណ្ឌល សីម៉ា ខេត្តកោះកុង

27 វិច្ឆិកា 2025

ខេត្តកោះកុង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញទស្សនកិច្ចពិនិត្យមើលកន្លែងចិញ្ចឹមត្រីបែបធម្មជាតិមួយកន្លែង កំពុងតែចិញ្ចឹមត្រីឆ្ពង់ និងត្រីតុកែ ដែលជាការវិនិយោគដោយពាណិជ្ជករក្នុងស្រុកស្ថិតនៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ នៅក្នុងដំណើរអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញពីឱកាស និងទីផ្សារក្នុងស្រុករបស់យើង ជាពិសេស បច្ចុប្បន្ននេះ តម្រូវការនៃទីផ្សារមានច្រើន ណាស់លើវិស័យវារីវប្បកម្មដែលទាមទារឲកសិករយើង ត្រូវមានការចិញ្ចឹមបែបពាណិជ្ជកម្មឲ្យបានច្រើន ឆ្លើយតបនឹងតម្រូវការអ្នកបរិភោគក្នុងស្រុក។ បន្ទាប់ពីស្តាប់ការណែនាំពីឯកឧត្តមបណ្ឌិត កៅ ថាច ពីសក្តានុពល វិស័យវារីវប្បកម្មរួចមក ម្ចាស់ កសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ខាងលើ បានទទួលស្គាល់ថា «មុនការបិទព្រំដែនរវាងកម្ពុជា និងសៀម ការនាំចូលត្រីតាមច្រកព្រំដែនមកលក់នៅខេត្តកោះកុងមានបរិមាណច្រើន ប៉ុន្តែសព្វថ្ងៃនេះ បន្ទាប់ពីបិទព្រំដែនកន្លងមកហើយឥឡូវនេះ ក្នុងខេត្តកោះកុង ការចិញ្ចឹមត្រីមិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារបានគ្រប់គ្រាន់នៅឡើយទេ»។ សម្រាប់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីក្នុងស្រុកបានទទួលស្គាល់ថា ទីផ្សារពិតជាខ្វះពិតប្រាកដមែន ការផ្គត់ផ្គង់ជាពិសេសប្រភេទត្រីឆ្ពង់ និងត្រីតុកែ ព្រមទាំងប្រភេទត្រីផ្សេងៗទៀត ដែលកសិករយើងអាចពិចារណាចិញ្ចឹមបាន និងវិនិយោគជាលក្ខណ:ខ្នាតតូច និងមធ្យមឲ្យបានច្រើនបន្ថែមទៀតសម្រាប់បំពេញតម្រូវការទីផ្សារ។ បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់ម្ចាស់កសិដ្ឋានខាងលើជុំវិញការផ្គត់ផ្គង់ត្រីរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច […]

ដំណើរទស្សនកិច្ចរបស់ធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន ADBC នៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការស្របតាម MOU ដែលធនាគារទាំងពីរបានព្រមព្រៀងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥

27 វិច្ឆិកា 2025

ដំណើរទស្សនកិច្ចរបស់ធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន ADBC នៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការស្របតាម MOU ដែលធនាគារទាំងពីរបានព្រមព្រៀងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ ធនាគារ ADBC បានមកបំពេញទស្សនកិច្ចសិក្សានៅធនាគារ ARDB រយៈពេល៣ ថ្ងៃ គឺថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែវិចិ្ឆកា ឆ្នាំ២០២៥ ដោយផ្ដោតសំខាន់លើការចែករំលែកបទពិសោធ លើនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម ហិរញ្ញប្បទានបៃតង សេវាប្រតិបត្តិការធនាគារ និងការសិក្សាស្រាវជ្រាវ។ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ឯកឧត្ដម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំសហការីមកពីនាយកដ្ឋានពាក់ព័ន្ធ ដើម្បីចែករំលែកនូវបទពិសោធមួយចំនួនទាក់ទងនឹងប្រតិបត្តិការរបស់ធនាគារតាមរយៈ ការធ្វើបទបង្ហាញពីធនាគារ ARDB, ហិរញ្ញប្បទានបៃតងនៅកម្ពុជា, យន្តការនិងផលិតផលឥណទាន, សេវាប្រតិបត្តិការធនាគារ, ការស្វែងយល់ពីមុខងារនិងការងាររបស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM Center) និងមជ្ឈមណ្ឌលឧត្ដមភាពសម្រាប់សិក្សាស្រាវជ្រាវពីហិញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មរបស់សមាគមឥណទានកសិកម្ម និងជនបទអាស៊ី-ប៉ាស៊ីហ្វិក (ARDB […]

ឯកឧត្តមបណ្ឌិត កៅ ថាច៖​ “ដេីម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួនក្នុងការចូលរួមកសាងជាតិ​ សហគ្រិនត្រូវតែប្រែក្លាយទស្សនៈ​ និងគំនិតជាសកម្មភាពជាក់ស្តែង”

26 វិច្ឆិកា 2025

ខេត្តកោះកុង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល បានអញ្ជើញបើកសិក្ខាសាលា និងធ្វើជាវាគ្មិនស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគតនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម កាយ សំរួម សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោក ហៀន សូប៉ូលីន ប្រធាននាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បង្ហាញពីសារៈសំខាន់ ចំពោះ សរសរស្តម្ភនៃប្រព័ន្ធហិរញ្ញវត្ថុ នៅលើសកលលោក និងនៅកម្ពុជាផងដែរ ក្នុងនោះ គឺផ្តោតលើប្រព័ន្ធហិរញ្ញវត្ថុទាំងមូល ត្រូវបានទ្រទ្រង់ដោយសរសរ-ស្តម្ភចំនួន ៣ រួមមាន៖ វិស័យធនាគារ វិស័យមូលបត្រ និងវិស័យធានារ៉ាប់រង ដែល ជាប្រភពហិរញ្ញវត្ថុសម្រាប់អាជីវកម្ម […]

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិយោគនោះទេ ប៉ុន្តែសហគ្រិន ថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹម និងជាស្ថាបត្យករសម្រាប់អនាគត

25 វិច្ឆិកា 2025

កំពង់ស្ពឺ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក គណៈកម្មាធិការ កណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ២០២៥​នេះបានចាត់ទុកថា សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិយោគនោះទេ ប៉ុន្តែសហគ្រិន ថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹមនិងជាស្ថាបត្យករសម្រាប់អនាគត ​អញ្ជើញបើកសិក្ខាសិលានឹងធ្វើជាវាគ្មិនលើកិច្ចពិភាក្សាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគ សម្រាប់អនាគតពោលគឺ សហគ្រិនមើលឃើញនូវកាលានុវត្តភាព ខណៈដែលអ្នកដទៃមើលឃើញថាជាឧបសគ្គ។ ការថ្លែងដូច្នោះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺ នៅក្នុងសិក្ខាសិលាមួយដែលរៀបចំឡើង ដោយ​សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅទីស្នាក់ការគណបក្សខេត្តកំពង់ស្ពឺ ដែលក្នុងនោះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម សម សាមួន អនុប្រធានគណបក្សខេត្ត​ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនិងជាប្រធានគណបក្សខេត្ត​,ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាល យុវជនគណបក្សថ្នាក់កណ្តាល និង ឧកញ៉ា ស គីណាល់ អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជានៃផែនសហគ្រិនវ័យក្មេងរបស់គណបក្សមកពីខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួមសរុបជាង ២០០នាក់។ នៅក្នុងឱកាសសិក្ខាសិលានោះ […]

ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន (Agricultural Development Bank of China – ADBC) ដែលដឹកនាំដោយលោក LIU Junbiao ប្រធានការិយាល័យ នៃនាយកដ្ឋានស្តារជនបទ

25 វិច្ឆិកា 2025

នាព្រឹកថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានទទួលជួបពិភាក្សាការងារជាមួយលោក LIU Junbiao ប្រធានការិយាល័យ នៃនាយកដ្ឋានស្តារជនបទ និងសហការី ក្រោមក្របខណ្ឌអនុវត្តអនុស្សរណៈយោគយល់រវាងធនាគារទាំងពីរ។ ឯកឧត្តមបណ្ឌិត និងលោក LIU បានចែករំលែកនូវបច្ចុប្បន្នភាពវិស័យហិរញ្ញវត្ថុ ដោយបានផ្តោតទៅលើកាលានុវត្តន៍ភាពនៃការផ្តល់ហិរញ្ញប្បទានក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងអាជីវកម្មបៃតង។ ជំនួបពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងស្របពេលដែលធនាគារ ADBC មកបំពេញទស្សនកិច្ចសិក្សាជាផ្លូវការនៅធនាគារ ARDB រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលផ្តោតសំខាន់លើការចែករំលែកបទពិសោធន៍ លើនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម ហិរញ្ញប្បទានបៃតង សេវាប្រតិបត្តិការធនាគារ និងការសិក្សាស្រាវជ្រាវ។ បន្ថែមពីការចែករំលែកព័ត៌មាននេះ, ធនាគារ ARDB និង ធនាគារ ADBC ក៏បានយល់ឃើញដូចគ្នា ក្នុងការពង្រីកលទ្ធភាពកិច្ចសហប្រតិបត្តិការលើ ការផ្តល់ហិរញ្ញប្បទានរួមគ្នា, […]

ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សាការងារជាមួយលោក Lin Shiqiang ប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ (Industrial and Commercial Bank of China, Phnom Penh Branch – ICBC Phnom Penh Branch)

20 វិច្ឆិកា 2025

នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានទទួលជួបពិភាក្សាការងារជាមួយលោក Lin Shiqiang ប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ និងសហការី ក្រោមក្របខណ្ឌអនុវត្តអនុស្សារណៈយោគយល់រវាងធនាគារទាំងពីរ។ ឯកឧត្តមបណ្ឌិត និងលោក Lin Shiqiang បានចែករំលែកនូវបច្ចុប្បន្នភាពវិស័យហិរញ្ញវត្ថុ ដោយបានផ្តោតទៅលើកាលានុវត្តន៍ភាពនៃការផ្តល់ហិរញ្ញប្បទានក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងអាជីវកម្មបៃតង។ បន្ថែមពីការចែករំលែកព័ត៌មាននេះ ធនាគារ ARDB និង ធនាគារ ICBC – Phnom Penh Branch ក៏បានយល់ឃើញដូចគ្នា ក្នុងការពង្រីកលទ្ធភាពកិច្ចសហប្រតិបត្តិការលើ ការផ្តល់ហិរញ្ញប្បទានរួមគ្នា ការតភ្ជាប់សេវាទូទាត់អន្តរធនាគារ និងការជំរុញការវិនិយោគលើការកែច្នៃ ក្នុងវិស័យកសិកម្ម ជាពិសេសអាជីវកម្មបៃតង និងហិរញ្ញប្បទានបៃតង។