ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសន្ទរកថាបើកនឹងធ្វើជាវាគ្មិន ក្នុងកម្មវិធីសិក្ខាសាលាស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត

11 វិច្ឆិកា 2025

កំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណ:កម្មការកណ្តាល និងជាសមាជិកយុវជនថ្នាក់កណ្ដាល នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញថ្លែងសន្ទរកថាបើកនឹងធ្វើជាវាគ្មិន ក្នុងសិក្ខាសិលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលកម្មវិធីនេះរៀបចំដោយ យុវជនគណបក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេង ដោយមានអ្នកចូលរួមសរុបប្រមាណ ១៥០នាក់ ក្នុងនោះមានសមាសភាពយុវជនគណបក្សខេត្តទទួលបន្ទុកផ្នែកផែនសហគ្រិនវ័យក្មេងដែលជាបណ្តាញគណបក្សមកពីខេត្តកែប និងកំពត ។ នៅក្នុងសិក្ខាសិលានេះរៀបចំឡើងនៅសាលបូកគោ សាលាខេត្តកំពតនេះគឺ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឃុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាង ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្ត, ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងយុវជនជាសហគ្រិនវ័យក្មេងមកពីបណ្ដាញខេត្តផ្សេងៗផងដែរ។ នៅក្នុងសិក្ខាសិលានោះ ឯកឧត្តមបណ្ឌិត កៅ ថាច បន្ទាប់ពីបានអញ្ជើញឡើងថ្លែងសន្ទរកថា បើកសិក្ខាសាលា នឹងធ្វើជាវាគ្មិនរួចមក, ឯកឧត្តម […]

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច៖ «ការសិក្សារៀនសូត្រគឺជាការផ្តល់អំណាចអោយខ្លួនឯង​ ដូច្នេះត្រូវស្រឡាញ់​ និងផ្តល់តម្លៃខ្ពស់ដល់ការសិក្សា​ ទេីបមានអនាគតដ៏ត្រចះត្រចង់​ បេីទោះបីជាការសិក្សានេះ​ ជាដំណេីការដ៏វែងឆ្ងាយ​ និងប្រកបដោយការឈឺចាប់ក៏ដោយ។»

9 វិច្ឆិកា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ មកពីវិទ្យាល័យចំនួន៣នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្តាល និងវិទ្យាល័យ ពុកឫស្សី ខ្សាច់កណ្តាល ព្រមទាំងសិស្សនិទ្ទេស A ២៣ នាក់ ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការគណបក្សប្រជាជនស្រុកខ្សាច់កណ្តាល។ ពិធីនេះ មានការចូលរួមពីក្រុមការងារចលនាយុវជនថ្នាក់កណ្ដាល គណៈអភិបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) លោកនាយក នាយករង លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ សិស្សានុសិស្សថ្នាក់ទី១២ និងសិស្សនិទ្ទេស A សរុបប្រមាណជាង​ ១ ០០០ នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ថា “ការសិក្សា […]

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី ៨ នៅទីក្រុងសៀងហៃ ប្រទេសចិន

8 វិច្ឆិកា 2025

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងតបតាមការអញ្ជើញរបស់ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ (Industrial and Commercial Bank of China – ICBC, Phnom Penh Branch), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី ៨ ក្រោមមូលបទ ការធានាស្ថិរភាពនិងភាពរលូន នៃឧស្សាហកម្ម និងខ្សែច្រវាក់ផលិតកម្ម តាមរយៈហិរញ្ញប្បទាន នៅទីក្រុងសៀងហៃ ប្រទេសចិន នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរៀបចំឡើងស្របពេលជាមួយគ្នានឹង The 8th China International Import Expo។ វេទិកាសេដ្ឋកិច្ចអន្តរជាតិថ្នាក់សកលនេះ មានការចូលរួមពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារកណ្តាលក្នុងតំបន់អ៊ឺរ៉ុប និងតំបន់អាស៊ី រួមមានដូចជា ធនាគារកណ្តាលប្រទេសហុងគ្រី, London […]

ជំនួបពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខា ស៊ឺជាំង (Industrial and Commercial Bank of China – ICBC, Zhejiang Branch)

6 វិច្ឆិកា 2025

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងការសម្របសម្រួលពីធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ (Industrial and Commercial Bank of China – ICBC, Phnom Penh Branch), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានជួបពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខា ស៊ឺជាំង ដោយមានការចូលរួមពីអនុប្រធានធនាគារ ICBC Zhejiang Branch (Vice President) និងប្រធាននាយកដ្ឋានចម្បងៗ ដោយផ្តោតសំខាន់លើការផ្តល់ហិរញ្ញប្បទានសម្រាប់វិស័យកសិកម្ម និងសេវាកម្មទូទាត់អន្តរធនាគារ ក្នុងគោលដៅលើកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជំរុញការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព។ ជាលទ្ធផល, ធនាគារទាំងពីរ បានយល់ស្របលើការចែករំលែកនូវនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម និងការពិនិត្យលទ្ធភាពរួមគ្នាបន្ថែមលើការផ្តល់សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម សំដៅជំរុញកំណើនវិនិយោគ។

ឆ្លើយតបតាមការអំពាវនាវរបស់ ឯកឧត្តមបណ្ឌិតកៅ ថាច , បងប្អូនដែលអញ្ជើញមកពីកម្ពុជា ស្ថានទូត​ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្រ្តាលី​ និងណូវែលហ្សេឡង់​ និង បងប្អូនសហគមន៍ខ្មែរនៅទីក្រុងអូក្លិន និងទីក្រុងហាមិលតុន បានចូលរួមបច្ច័យចំនួន ១៦៧០០ ដុល្លារនូវ៉ែលហ្សេឡង់(NZD) ដើម្បីចូលរួមកសាងសាលាឆាន់ នៅវត្តខេមរាភិរតារាម

1 វិច្ឆិកា 2025

ទីក្រុងអូក្លិន, នូវ៉ែលហ្សេឡង់ (ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៥) – ឆ្លៀតក្នុងពិធីអាហារសាមគ្គី ដើម្បីអបអរសាទរការប្រកាសបើកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំប្រទេសនូវ៉ែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, បាន ផ្តួចផ្តើមគំនិត និងអំពាវនាវ ដល់បងប្អូនសហគមន៍ខ្មែរ អំពីតម្រូវការថវិកា ដ៏ចាំបាច់ដើម្បី ចូលរួមកសាងសាលាឆាន់ នៅ វត្តខេមរាភិរតារាម ដែលកំពុងដំណេីការសាងសង់។ តបតាមការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ហេីយបានទទួលការគាំទ្រភ្លាមៗ ដោយបានប្រមូលបច្ច័យដែលជាសទ្ធាជ្រះថ្លារបស់បងប្អូនសហគមន៍ខ្មែរ សរុបចំនួន ១៦,៧០០ ដុល្លារនូវ៉ែលហ្សេឡង់ (NZD)។ បច្ច័យទាំងអស់នេះត្រូវបាននាំយកទៅវេរប្រគេនព្រះសង្ឃដែលគង់នៅវត្តខេមរាភិរតារាម ដោយមានការចូលរួមពីសំណាក់៖ * ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី-នូវ៉ែលហ្សេឡង់ និងលោកជំទាវ។ * លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំប្រទេសញូហ្សឺឡេននិងសហការី ដែលអញ្ជើញមកភ្នំពេញ។ កិច្ចចូលរួមបុណ្យ នេះបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌​ និងសាសនារបស់ជាតិខ្មែរយេីងនៅឯនាយសមុទ្រ។

ឯកឧត្តម ប៉ិច សានី និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាក្រុមការងារជុំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)លើការស្នើសុំលើកទឹកចិត្តពិសេស ការអនុគ្រោះនិងការសម្រួលនិតិវិធី ដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ចំនួន ១១

31 តុលា 2025

នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាក្រុមការងារជុំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)លើការស្នើសុំលើកទឹកចិត្តពិសេស ការអនុគ្រោះនិងការសម្រួលនិតិវិធី ដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ចំនួន ១១ ក្រោមកម្មវិធីវីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

ការបើកទំព័រថ្មីនៃពាណិជ្ជកម្មទ្វេភាគីកម្ពុជា-នូវ៉ែលហ្សេឡង់ តាមរយៈការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅទីក្រុងអូក្លិន និងការប្រកាសតែងតាំងប្រធានថ្មីអាណាត្តិទី១

31 តុលា 2025

ទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់, ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិនប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចូលរួម ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ គឺការរៀបចំ ពិធីប្រកាសបើកជាផ្លូវការនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់។ ព្រឹត្តិការណ៍នេះគឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុង ការពង្រីកបណ្តាញសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់តំបន់ប៉ាស៊ីហ្វិក និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនូវ៉ែលហ្សេឡង់។ ពិធីដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ និងតំណាងធុរជនសំខាន់ៗ ក្នុងនោះ រួមមាន៖ * ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលជាតំណាងដ៏ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។ * ឯកឧត្តម ហេង ស៊ីនឿន ទីប្រឹក្សាសម្តេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ * ភ្ញៀវកិត្តិយសពិសេស រួមមាន អ្នកវិនិយោគ និងធុរជនដើមកំណើតខ្មែរ សញ្ជាតិនូវ៉ែលហ្សេឡង់ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ចទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត […]

ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រធានសមាគម ADFIAP និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ទទួលជួបគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រ្វិក

23 តុលា 2025

ទីក្រុងម៉ាកាវ, ប្រទេសចិន៖ នាថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលជួប និងពិភាក្សាការងារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រ្វិក ចំនួន ៣ រួមមាន៖ Development Bank of Southern Africa, Land and Agricultural Development Bank of South Africa, និងសមាគមគ្រឹះស្ថានហរិញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រិក។ ក្នុងជំនួបជាមួយគ្រឹះស្ថានអភិវឌ្ឍន៍ក្នុងតំបន់អាហ្វ្រិកនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគម ADFIAP ពិសេសការចែករំលែកនូវព័ត៌មានស្តីពីហិរញ្ញវត្ថុអភិវឌ្ឍន៍, ឧត្តមានុវត្តន៍,និងការពង្រឹងសមត្ថភាពស្ថាប័ន។

ឯកឧត្តម ចាន់ សីហា និងសហការីអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាក្រោមប្រធានបទ ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥

23 តុលា 2025

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB រួមនិងសហការីបានអញ្ជើញចូលរួមជាកិត្តិយសក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាក្រោមប្រធានបទ ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥ រៀបចំដោយក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចប្រតិបត្តិការអន្តរជាតិ (GIZ)នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ។ វេទិកានេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ,ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា, ឯកឧត្តម Igor Driesmans […]

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមធ្វើជាវាគ្មិន ក្នុងកម្មវិធី ADFIAP-AADFI Joint International CEO Forum 2025

23 តុលា 2025

ទីក្រុងម៉ាកាវ, ប្រទេសចិន៖ នារសៀល ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើជាវាគ្មិនក្នុងប្រធានបទស្តីពី “ក្រុមសិក្សាស្រាវជ្រាវពិសេស – Special Interest Groups”។ ក្នុងកិច្ចពិភាក្សានេះ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើបទបង្ហាញអំពីផែនការសិក្សាស្រាវជ្រាវចំនួន ពីរ រួមមាន៖ Special Interest Group in Sustainable Finance និង Special Interest Group in Agriculture and Food […]