ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ថ្មគោល – បរវិល ខេត្តបាត់ដំបង
12 ធ្នូ 2022ថ្មគោល – បរវិល ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីធានាស្ថេរភាពថ្លៃស្រូវ ដែលផ្តល់ជូនតាមរយៈ ARDB Bank នៅទីតាំងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ចំនួន៥ ក្នុងភូមិសាស្ត្រស្រុកថ្មគោល ស្រុកបរវិល ខេត្តបាត់ដំបង មាន៖ ១. រោងម៉ាស៊ីនកិនស្រូវ ឡាយ ស៊ែ ២. រោងម៉ាស៊ូនកិនស្រូវ សៀ ហេង ៣.រោងម៉ាស៊ីនកិនស្រូវ សែឃន់ ៤.រោងម៉ាស៊ិន យិន ម៉ាន់ ៥.រោងម៉ាស៊ិនកិនស្រូវ ពៅ ថូវ យកឱកាសនៃការចុះត្រួតពិនិត្យ នាឱកាសនោះ ឯកឧត្តមបណ្ឌិតបន្តជំរុញ និងលើកទឹកចឹត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន សូមបន្តជួយប្រមូលទិញស្រូវ ពីកសិករអោយអស់តាមលទ្ធភាព និងអោយតំលៃសមស្របតាមទីផ្សារ។
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល
11 ធ្នូ 2022មោងឬស្សី ខេត្តបាត់ដំបង៖ រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីធានាស្ថេរភាពថ្លៃស្រូវ ដែលផ្តល់ជូនតាមរយៈ ARDB Bank នៅទីតាំងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ចំនួន៦ក្នុងភូមិសាស្ត្រស្រុកមោងឬស្សី ខេត្តបាត់ដំបងមាន៖ ១. រោងម៉ាស៊ីនកិនស្រូវ តុង វិដែន ២. រោងម៉ាស៊ូនកិនស្រូវ ភូ ពួយ ៣.ក្រុមហ៊ុន អេមរុរាយស៍ ៤.ក្រុមហ៊ុន អៀង ហ៊ាង ៥.ធនាគារស្រូវ ៦.រោងម៉ាស៊ីនកុនស្រូវ សុង ហេង យកឱកាសនៃការចុះត្រួតពិនិត្យ នាឱកាសនោះ ឯកឧត្តមបណ្ឌិតបន្តជំរុញ និងលើកទឹកចឹត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន សូមបន្តជួយប្រមូលទិញស្រូវ ពីកសិករអោយអស់តាមលទ្ធភាព និងអោយតំលៃសមស្របតាមទីផ្សារ។
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល
11 ធ្នូ 2022ខេត្តពោធិ៍សាត់៖ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការី បានអញ្ជើញចុះត្រួតពិនិត្យការទិញស្រូវ និងការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីធានាស្ថេរភាពថ្លៃស្រូវ ដែលផ្តល់ជូនតាមរយៈ ARDB Bank នៅទីតាំងរោងម៉ាស៊ីនចំនួនពីរក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់មាន៖ ១. រោងម៉ាស៊ីនកិនស្រូវ ភូ កុកគី ២. រោងម៉ាស៊ូនកិនស្រូវ អ៊ុងឃុន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបន្តជំរុញ និងលើកទឹកចឹត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សូមបន្តជួយប្រមូលទិញស្រូវ ពីកសិករអោយអស់តាមលទ្ធភាព និងអោយតំលៃសមស្របតាមទីផ្សារផងដែរ។
ឯកឩត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះត្រួតពិនិត្យ ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ នៅកសិដ្ឋានប្រសិទ្ធ
10 ធ្នូ 2022កសិដ្ឋានប្រសិទ្ធ៖ ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឩត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះត្រួតពិនិត្យ ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ នៅកសិដ្ឋានប្រសិទ្ធ ដែលមានទីតាំងស្ថិតនៅ ភូមិតាគោក ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល។
ក្រុមការងារបច្ចេកទេស ផ្នែកអភិវឌ្ឍន៍អាជីវកម្ម ទីផ្សារ និងយុទ្ធសាស្រ្តបានសហការជាមួយបុគ្គលិកការិយាល័យចល័តខេត្តតាកែវ បានរៀបចំកម្មវិធី កសិករសហគ្រិន
9 ធ្នូ 2022ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ក្រុមការងារបច្ចេកទេស ផ្នែកអភិវឌ្ឍន៍អាជីវកម្ម ទីផ្សារ និងយុទ្ធសាស្រ្តបានសហការជាមួយបុគ្គលិកការិយាល័យចល័តខេត្តតាកែវ នៃធនាគារ ARDB បានរៀបចំកម្មវិធី កសិករសហគ្រិន ក្នុងគោលបំណង បង្កើនចំណេះដឹងដល់អតិថិជនសក្តានុពល ក្នុងការអភិវឌ្ឍសមត្ថភាពសហគ្រិនភាព រួមមាន ចំណេះដឹងធ្វើផែនការអាជីវកម្ម, ការគ្រប់គ្រងហិរញ្ញវត្ថុ និងនៅស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ។
ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយអគ្គនាយករង និងសហការី បានចូលរួមកិច្ចប្រជុំជាមួយតំណាងធនាគារពិភពលោក (World Bank)
30 វិច្ឆិកា 2022ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្គនាយករង និងសហការី បានចូលរួមកិច្ចប្រជុំជាមួយតំណាងធនាគារពិភពលោក (World Bank) តាមរយៈប្រព័ន្ធអនឡាញ ដើម្បីសិក្សាលទ្ធភាពលើការគាំទ្រជំនួយបច្ចេកទេសសម្រាប់ការផ្តល់ហិរញ្ញប្បទានប្រកបដោយចិរភាព និងហិរញ្ញប្បទានបៃតង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ឯកឧត្តមបណ្ឌិត សឹង រេត និងឯកឧត្តម បាន លឹម បានអញ្ជើញចូលរួមក្នុងអង្គសន្និបាទ 7th World Congress on Rural and Agricultural Finance
25 វិច្ឆិកា 2022ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត សឹង រេត និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមក្នុងអង្គសន្និបាទ 7th World Congress on Rural and Agricultural Finance ចាប់ពីថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Morelia, ប្រទេស Mexico ដែលមានសមាជិកចូលរួមចំនួនប្រមាណជាង២០០នាក់ មកពី២៧ប្រទេស។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត សឹង រេត ក៏បានធ្វេីបទបង្ហាញលើប្រធានបទ “Accelerating Green Finance to Agriculture and Food Sector in Cambodia: The Role of ARDB ដល់អង្គសន្និបាតទាំងមូលផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ របស់សហព័ន្ធស្រូវអង្ករ
24 វិច្ឆិកា 2022ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្គនាយករង និង សហការី បានចូលរួមនិងផ្តល់ជាចំណាប់អារម្មណ៍របស់ស្ថាប័នហិរញ្ញវត្ថុក្នុងការជ្រោមជ្រែងវិស័យស្រូវអង្ករកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២របស់សហព័ន្ធស្រូវអង្ករ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, នារសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ។
ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយអគ្កនាយករង និងសហការី បានដឹកនាំកិច្ចប្រុជំបន្ទាន់ ជាមួយតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមនាំចេញអង្ករ
19 វិច្ឆិកា 2022ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្កនាយករង និងសហការី បានដឹកនាំកិច្ចប្រុជំបន្ទាន់ ជាមួយតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមនាំចេញអង្ករ ដើម្បីពិភាក្សា (១) លើបញ្ហាតម្លៃស្រូវនៅតាមតំបន់ខេត្តសក្តានុពល រួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តព្រៃវែង ជាដើម, (២) ស្ថានភាពនៃការនាំចេញអង្ករកម្ពុជា ។ ក្នុងកិច្ចពិភាក្សានេះ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ បានធ្វើបច្ចុប្បន្នភាពនៃស្ថានភាពប្រមូលទិញស្រូវ និងតម្លៃស្រូវ នៅតាមតំបន់គោលដៅ និងម្ចាស់ក្រុមនាំចេញអង្ករ បានធ្វើបច្ចុប្បន្នភាពនៃទីផ្សារអង្ករអន្តរជាតិ និងការបញ្ជាទិញពីប្រទេសចិន និងសហភាពអ៊ឺរ៉ុប ជាដើម ។ ជាចុងបញ្ចប់នៃកិច្ចពិភាក្សា ឯកឧត្តមបណ្ឌិត កៅ ថាច បានស្នើឱ្យបណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ បន្តជួយទិញស្រូវប្រជាកសិករក្នុងតម្លៃសមរម្យ និងជុំរុញការនាំចេញអង្ករកម្ពុជា ព្រមទាំងកំណត់នូវតំបន់នៃការប្រមូលទិញស្រូវពីប្រជាកសិករ, នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
អង្ករកម្ពុជា បានឈ្នះជ័យលាភីជា “អង្ករល្អដាច់គេ”
17 វិច្ឆិកា 2022ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមចូលរួមអបអរសាទរយ៉ាងក្រៃលែង ដែលអង្ករកម្ពុជា បានឈ្នះជ័យលាភីជា “អង្ករល្អដាច់គេ” របស់ពិភពលោកប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
