ព័ត៌មានថ្មីៗ
ក្រុមការងារធនាគារ ARDB បានបន្តចុះផ្សព្វផ្សាយអំពី គម្រោងហិរញ្ញប្រទានពិសេសរបស់រាជរដ្ឋាភិបាលដំណាក់កាលទី២នៅខេត្តកំពង់ចាម
13 មិថុនា 2022ខេត្តកំពង់ចាម : នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារធនាគារ ARDB បានបន្តចុះផ្សព្វផ្សាយអំពី គម្រោងហិរញ្ញប្រទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ បន្ថែម, បើកគណនី និងដំឡើង ARDB Mobile App ក្នុងគោលដៅតភ្ជាប់ប្រជាកសិករ និងពាណិជ្ជករ លក់ធាតុចូលកសិម្ម ជូនសហគមន៍កសិកម្មចំនួនពីររួមមាន សហគមន៍បាធាយអភិវឌ្ឍន៍ និងសហគមន៍អភិវឌ្ឍន៍មូលដ្ឋានយើង ដែលស្ថិតនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។
សូមអ្នកទាំងអស់គ្នាចូលរួមបរិច្ចាគ ដើម្បីបន្តកិច្ចដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ក្នុងគោលបំណងជំរុញស្មារតី “ខ្មែរជួយខ្មែរ”
1 មិថុនា 2022ក្នុងទិវាកុមារអន្តរជាតិ១មិថុនានេះ សូមអ្នកទាំងអស់គ្នាចូលរួមបរិច្ចាគ ដើម្បីបន្តកិច្ចដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”! ក្នុងគោលបំណងជំរុញស្មារតី “ខ្មែរជួយខ្មែរ” សូមចូលរួមបរិច្ចាគតាមរយៈតំណមានជូនភ្ជាប់ https://bit.ly/3jEtL8I នេះ ឬតាមលេខគណនីប្រាក់រៀល៖ ១០២០០០០៣៧០ ឬគណនីប្រាក់ដុល្លារ៖ ២០២០០០២៩៣១ នៅធនាគារ ARDB (https://goo.gl/maps/erLMriGEHraeBaDz6) ។ មូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារ ARDB សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលតែងតែបានចូលរួមបរិច្ចាគជួយកុមារកម្ពុជា ក្នុងស្មារតី “ ខ្មែរជួយខ្មែរ ”។ ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា 🇰🇭
បើកគណនីសន្សំមានកាលកំណត់ជាមួយធនាគារ ARDB ឥឡូវនេះនឹងទទួលបានការប្រាក់ទីផ្សារ និង សុវត្ថិភាព ១០០%
27 ឧសភា 2022តើលោកអ្នកមានគម្រោងសន្សំលុយសម្រាប់អនាគតមែនទេ? បើកគណនីសន្សំមានកាលកំណត់ជាមួយធនាគារ ARDB ឥឡូវនេះនឹងទទួលបានការប្រាក់ទីផ្សារ និង សុវត្ថិភាព ១០០%។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខ 017 93 97 81/ 097 323 23 45
អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល
19 ឧសភា 2022អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។
សូមអនុមោទនា ពិធីបុណ្យវិសាខបូជា
15 ឧសភា 2022សូមអនុមោទនា ពិធីបុណ្យវិសាខបូជា ថ្ងៃទី១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។
ការផ្សាយបន្តផ្ទាល់កម្មវិធី “វឌ្ឍនភាពកសិករ” ក្រោមប្រធានបទ ការដាំដំណាំតាមបែបទម្លាប់
6 ឧសភា 2022សូមចូលរួមទស្សនាទាំងអស់គ្នា កម្មវិធី “វឌ្ឍនភាពកសិករ” ក្រោមប្រធានបទ ការដាំដំណាំតាមបែបទម្លាប់ នៅថ្ងៃសុក្រថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២ថ្ងៃត្រង់ តាមរយៈផេកផ្លូវការរបស់ធនាគារARDB។ ឆ័ត្រដ៏ស្រស់ស្អាតចំនួន៣នឹងជូនដល់អ្នកដែលចូលរួម Comment និង Share ។
កិច្ចពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី លើគម្រោងគាំទ្រដល់វិស័យវារីវប្បកម្មក្នុងប្រទេសកម្ពុជា
5 មេសា 2022នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានចូលរួមកិច្ចពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី លើគម្រោងគាំទ្រដល់វិស័យវារីវប្បកម្មក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
30 មីនា 2022នាថ្ងៃទី ២៩ខែមីនា ឆ្នាំ២០២២ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ធនាគារ ARDB និង ធនាគារអេស៊ីលីដាបានរៀបចំពិធីចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងឥណទានគាំទ្រដល់ការពង្រីកការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម
29 មីនា 2022នាថ្ងៃទី ២៩ខែមីនា ឆ្នាំ២០២២ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារព្រមទាំងសហការី និង ធនាគារអេស៊ីលីដា ដែលដឹកនាំដោយបណ្ឌិតអ៊ិន ចាន់នី បានរៀបចំពិធីចុះអនុស្សរណៈ ស្តីពី កិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងឥណទានគាំទ្រដល់ការពង្រីកការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ព្រមទាំងឥណទានគាំទ្រដល់តួអង្គក្នុងខ្សែច្រវ៉ាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទីក្រោមហិរញ្ញប្បទានក្រោមពិសេសរបស់រាជរដ្ឋាភិបាល។
