ព័ត៌មានថ្មីៗ
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី ៨ នៅទីក្រុងសៀងហៃ ប្រទេសចិន
8 វិច្ឆិកា 2025ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងតបតាមការអញ្ជើញរបស់ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ (Industrial and Commercial Bank of China – ICBC, Phnom Penh Branch), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី ៨ ក្រោមមូលបទ ការធានាស្ថិរភាពនិងភាពរលូន នៃឧស្សាហកម្ម និងខ្សែច្រវាក់ផលិតកម្ម តាមរយៈហិរញ្ញប្បទាន នៅទីក្រុងសៀងហៃ ប្រទេសចិន នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរៀបចំឡើងស្របពេលជាមួយគ្នានឹង The 8th China International Import Expo។ វេទិកាសេដ្ឋកិច្ចអន្តរជាតិថ្នាក់សកលនេះ មានការចូលរួមពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារកណ្តាលក្នុងតំបន់អ៊ឺរ៉ុប និងតំបន់អាស៊ី រួមមានដូចជា ធនាគារកណ្តាលប្រទេសហុងគ្រី, London […]
ជំនួបពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខា ស៊ឺជាំង (Industrial and Commercial Bank of China – ICBC, Zhejiang Branch)
6 វិច្ឆិកា 2025ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងការសម្របសម្រួលពីធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ (Industrial and Commercial Bank of China – ICBC, Phnom Penh Branch), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានជួបពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខា ស៊ឺជាំង ដោយមានការចូលរួមពីអនុប្រធានធនាគារ ICBC Zhejiang Branch (Vice President) និងប្រធាននាយកដ្ឋានចម្បងៗ ដោយផ្តោតសំខាន់លើការផ្តល់ហិរញ្ញប្បទានសម្រាប់វិស័យកសិកម្ម និងសេវាកម្មទូទាត់អន្តរធនាគារ ក្នុងគោលដៅលើកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជំរុញការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព។ ជាលទ្ធផល, ធនាគារទាំងពីរ បានយល់ស្របលើការចែករំលែកនូវនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម និងការពិនិត្យលទ្ធភាពរួមគ្នាបន្ថែមលើការផ្តល់សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម សំដៅជំរុញកំណើនវិនិយោគ។
ឆ្លើយតបតាមការអំពាវនាវរបស់ ឯកឧត្តមបណ្ឌិតកៅ ថាច , បងប្អូនដែលអញ្ជើញមកពីកម្ពុជា ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ និង បងប្អូនសហគមន៍ខ្មែរនៅទីក្រុងអូក្លិន និងទីក្រុងហាមិលតុន បានចូលរួមបច្ច័យចំនួន ១៦៧០០ ដុល្លារនូវ៉ែលហ្សេឡង់(NZD) ដើម្បីចូលរួមកសាងសាលាឆាន់ នៅវត្តខេមរាភិរតារាម
1 វិច្ឆិកា 2025ទីក្រុងអូក្លិន, នូវ៉ែលហ្សេឡង់ (ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៥) – ឆ្លៀតក្នុងពិធីអាហារសាមគ្គី ដើម្បីអបអរសាទរការប្រកាសបើកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំប្រទេសនូវ៉ែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, បាន ផ្តួចផ្តើមគំនិត និងអំពាវនាវ ដល់បងប្អូនសហគមន៍ខ្មែរ អំពីតម្រូវការថវិកា ដ៏ចាំបាច់ដើម្បី ចូលរួមកសាងសាលាឆាន់ នៅ វត្តខេមរាភិរតារាម ដែលកំពុងដំណេីការសាងសង់។ តបតាមការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ហេីយបានទទួលការគាំទ្រភ្លាមៗ ដោយបានប្រមូលបច្ច័យដែលជាសទ្ធាជ្រះថ្លារបស់បងប្អូនសហគមន៍ខ្មែរ សរុបចំនួន ១៦,៧០០ ដុល្លារនូវ៉ែលហ្សេឡង់ (NZD)។ បច្ច័យទាំងអស់នេះត្រូវបាននាំយកទៅវេរប្រគេនព្រះសង្ឃដែលគង់នៅវត្តខេមរាភិរតារាម ដោយមានការចូលរួមពីសំណាក់៖ * ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី-នូវ៉ែលហ្សេឡង់ និងលោកជំទាវ។ * លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំប្រទេសញូហ្សឺឡេននិងសហការី ដែលអញ្ជើញមកភ្នំពេញ។ កិច្ចចូលរួមបុណ្យ នេះបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ និងសាសនារបស់ជាតិខ្មែរយេីងនៅឯនាយសមុទ្រ។
ឯកឧត្តម ប៉ិច សានី និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាក្រុមការងារជុំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)លើការស្នើសុំលើកទឹកចិត្តពិសេស ការអនុគ្រោះនិងការសម្រួលនិតិវិធី ដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ចំនួន ១១
31 តុលា 2025នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាក្រុមការងារជុំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)លើការស្នើសុំលើកទឹកចិត្តពិសេស ការអនុគ្រោះនិងការសម្រួលនិតិវិធី ដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ចំនួន ១១ ក្រោមកម្មវិធីវីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។
ការបើកទំព័រថ្មីនៃពាណិជ្ជកម្មទ្វេភាគីកម្ពុជា-នូវ៉ែលហ្សេឡង់ តាមរយៈការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅទីក្រុងអូក្លិន និងការប្រកាសតែងតាំងប្រធានថ្មីអាណាត្តិទី១
31 តុលា 2025ទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់, ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិនប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចូលរួម ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ គឺការរៀបចំ ពិធីប្រកាសបើកជាផ្លូវការនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់។ ព្រឹត្តិការណ៍នេះគឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុង ការពង្រីកបណ្តាញសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់តំបន់ប៉ាស៊ីហ្វិក និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនូវ៉ែលហ្សេឡង់។ ពិធីដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ និងតំណាងធុរជនសំខាន់ៗ ក្នុងនោះ រួមមាន៖ * ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលជាតំណាងដ៏ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។ * ឯកឧត្តម ហេង ស៊ីនឿន ទីប្រឹក្សាសម្តេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ * ភ្ញៀវកិត្តិយសពិសេស រួមមាន អ្នកវិនិយោគ និងធុរជនដើមកំណើតខ្មែរ សញ្ជាតិនូវ៉ែលហ្សេឡង់ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ចទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត […]
ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រធានសមាគម ADFIAP និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ទទួលជួបគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រ្វិក
23 តុលា 2025ទីក្រុងម៉ាកាវ, ប្រទេសចិន៖ នាថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលជួប និងពិភាក្សាការងារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រ្វិក ចំនួន ៣ រួមមាន៖ Development Bank of Southern Africa, Land and Agricultural Development Bank of South Africa, និងសមាគមគ្រឹះស្ថានហរិញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រិក។ ក្នុងជំនួបជាមួយគ្រឹះស្ថានអភិវឌ្ឍន៍ក្នុងតំបន់អាហ្វ្រិកនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគម ADFIAP ពិសេសការចែករំលែកនូវព័ត៌មានស្តីពីហិរញ្ញវត្ថុអភិវឌ្ឍន៍, ឧត្តមានុវត្តន៍,និងការពង្រឹងសមត្ថភាពស្ថាប័ន។
ឯកឧត្តម ចាន់ សីហា និងសហការីអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាក្រោមប្រធានបទ ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥
23 តុលា 2025រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB រួមនិងសហការីបានអញ្ជើញចូលរួមជាកិត្តិយសក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាក្រោមប្រធានបទ ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥ រៀបចំដោយក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចប្រតិបត្តិការអន្តរជាតិ (GIZ)នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ។ វេទិកានេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ,ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា, ឯកឧត្តម Igor Driesmans […]
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមធ្វើជាវាគ្មិន ក្នុងកម្មវិធី ADFIAP-AADFI Joint International CEO Forum 2025
23 តុលា 2025ទីក្រុងម៉ាកាវ, ប្រទេសចិន៖ នារសៀល ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើជាវាគ្មិនក្នុងប្រធានបទស្តីពី “ក្រុមសិក្សាស្រាវជ្រាវពិសេស – Special Interest Groups”។ ក្នុងកិច្ចពិភាក្សានេះ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើបទបង្ហាញអំពីផែនការសិក្សាស្រាវជ្រាវចំនួន ពីរ រួមមាន៖ Special Interest Group in Sustainable Finance និង Special Interest Group in Agriculture and Food […]
ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រធានសមាគម ADFIAP និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើក ក្នុងកម្មវិធី ADFIAP-AADFI Joint International CEO Forum 2025
22 តុលា 2025ទីក្រុងម៉ាកាវ, ប្រទេសចិន៖ នាព្រឹក ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើក ក្នុងកម្មវិធី ADFIAP-AADFI Joint International CEO Forum 2025 ក្រោមប្រធានបទ៖ Resilient Future: Harnessing Sustainable Finance for Development in Asia and the Pacific and Africa។ ឯកឧត្តមបណ្ឌិត បានគូសរំលេចនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក និងគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្វ្រិក និងការជំរុញការអនុវត្តហិរញ្ញប្បទានចម្រុះ (Blended Finance) សំដៅចូលរួមលើកម្ពស់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ […]
ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រធានសមាគម ADFIAP និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩
22 តុលា 2025ទីក្រុងម៉ាកាវ, ប្រទេសចិន៖ នាព្រឹក ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩ នៅទីក្រុងម៉ាកាវ ប្រទេសចិន ដោយពិភាក្សាទៅលើរបៀបវារៈចម្បងៗចំនួន ២ រួមមាន៖ ការពិនិត្យវឌ្ឍនភាពការងារក្នុងសមាគម ADFIAP និង (២) ការកំណត់ទិសដៅក្នុងការអនុវត្តបន្ត។ ជាលទ្ធផល, ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងាររបស់សមាគម ADFIAP ពិសេសអគ្គលេខាធិការដ្ឋាន ADFIAP និងបានកំណត់នូវគំនិតផ្តួតផ្តើមមួយចំនួនក្នុងការលើកកម្ពស់ការចូលរួមរបស់សមាជិក សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
