ព័ត៌មានថ្មីៗ

ឯកឧត្តម អគ្គនាយក កៅ ថាច បានអញ្ញេីញ ទៅចូលរួមពិភាក្សាការងារ

15 ធ្នូ 2015

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម អគ្គនាយក កៅ ថាច បានអញ្ញេីញ ទៅចូលរួមពិភាក្សាការងារ និងបានស្តាប់បទបង្ហាញ អំពីការវិវត្ត និងភាពជោគជ័យរបស់ SBC Small Business Cooperation របស់ប្រទេសហ្វីលីពីន។

ឯកឧត្តម កៅ ថាច បានចូលរួមធ្វើជាវាលគ្មិននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

11 ធ្នូ 2015

ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥៖ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារ អភិវឌ្ឍន៍ជនបទ បានចូលរួមធ្វើជាវាលគ្មិន និងចូលរួមពិភាក្សាដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើប្រធានបទ ‘ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងការអភិវឌ្ឍន៍ធនាគារ” នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំវេទិការនាយកប្រតិបត្តិអន្តរជាតិលើកទី៦ របស់សមាគមស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

សិក្ខាសាលាស្តីអំពីការជំរុញដំណាំម្រេចសម្រាប់នាំចេញ

4 ធ្នូ 2015

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ធនាគារអភិវឌ្ឍន៍ជនបទបានរៀបចំសិក្ខាសាលាស្តីអំពីការជំរុញដំណាំម្រេចសម្រាប់នាំចេញ នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សមាភាពចូលរួមក្នុងកម្មវិធីសិក្ខាសាលាមានប្រធានក្រុមប្រឹក្សាស្រុកវាលវែង អ៊ួង យ៉ង់ លោកអភិបាលនៃគណៈអភិបាល ស្រុកវាលវែង លោកអគ្គនាយករង ប៉ិច សានី ជាតំណាងរបស់ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ ឯកឧត្តម ទេព ឃុន ណាល់ ទីប្រឹក្សាធនាគារអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីកសិកម្មខេត្តពោធិសាត់ តំណាងក្រុមហ៊ុនផ្គត់ផ្គង់ជី និងថ្នាំកសិកម្ម បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងសមាជិកសហគមន៍អភិវឌ្ឍន៍កសិកម្មប្រម៉ោយ អន្លង់រាប និងអូសោម។ គោលបំណងដែលធនាគារអភិវឌ្ឍន៍ជនបទ ផ្តួចផ្តើមរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីចូលរួមជាមួយមន្ទីពាក់ព័ន្ធ ក្នុងការបណ្តុះបណ្តាល ពីបច្ចេកទេសដាំដុះ ការប្រើប្រាស់ជី និងព័ត៌មានទីផ្សារសម្រាប់ផលិតផលម្រេច និងបង្ហាញពី តួនាទី ភារកិច្ច និងផលិតផល សេវាកម្មឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ ដែលជាធនាគាររបស់រដ្ឋ បម្រើឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល។ តាមរយៈសិក្ខាសាលានេះ បានរៀបចំឱ្យមានការពិភាក្សាផ្លាស់ប្តូរបទពិ-សោធន៍ពីគ្នាទៅវិញទៅមករវាងអ្នកជំនាញ និងប្រជាសហគមន៍ ដើម្បីធ្វើយ៉ាងណារកវិធីជំរុញការអភិវឌ្ឍន៍ដំណាំម្រេចនៅក្នុងស្រុកវាលវែងទាំងមូលឱ្យមានមូលដ្ឋានរ៉ឹងមាំ ទាំងគុណភាព និងបរិមាណ […]

ឯកឧត្តម កៅ ថាច និងសមាជិកក្រុមការងារបាននាំយកថវិកាប្រគល់ជូន​ មន្ទីរពេទ្យ គន្ធបុប្ផា

17 វិច្ឆិកា 2015

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ១១ និង៣០នាទី ឯកឧត្តម កៅថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសមាជិកក្រុមការងារ បាន នាំយកថវិកាដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទីក្រុងអូក្លិន និងសមាជិកក្រុមការងារប្រចាំទីក្រុងអូក្លិន ដើម្បីប្រគល់ជូនមន្ទីពេទ្យ គន្ធបុប្ផា។ ក្នុងនោះ ថិវិកា សរុបមានចំនួន 5700ដុល្លារ ណូវែលហ្សេឡង់ 50 ដុល្លារ អូស្ត្រាលី ២ដុល្លារអាមេរិក និង525000រៀល។ បន្ទាប់ពីកម្មវិធីប្រគល់ថវិកាជូនមន្ទីពេទ្យបានបញ្ចប់ ឯកឧត្តម កៅ ថាច បានផ្តល់បទសំភាសន័ ជូនអ្នកសារព័ត៌មាន និងទូរទស្សន៍ផងដែរ។

ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភវិឌ្ឍន័ជនបទ និងសហការី

20 តុលា 2015

ថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភវិឌ្ឍន័ជនបទ និងសហការី បានចុះទៅពិនិត្យមើលរោងម៉ាស៊ីន យិន ម៉ាន់ នៅស្រុុក បរវេល ខេត្តបាត់តំបង។ ក្នុងនោះផងដែរ ឯកឧត្តមអគ្គនាយកបានប្រជុំ និងផ្សព្វផ្សាយអំពីសេវាឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ ជូនដល់ម្ចាស់រោងម៉ាស៊ីនមួយចំនួននៅក្នុងស្រុកបរវេលផងដែរ។

ឯកឧត្តម កៅ ថាច បានអញ្ញើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស

9 តុលា 2015

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ញើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស ជាពិសេស សិស្សានុសិស្សដែលបានប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទូទាំងស្រុកល្វាឯម ចំនួន២១១នាក់។ ក្នុងឱកាសនៃការជួបជុំគ្នានេះ ឯកឧត្តម កៅ ថាច បានមានប្រសាសន៍ណែនាំ លើកទឹកចិត្តដល់ប្អូនៗ កុំឱ្យបាក់ទឹកចិត្ត និងមានក្តីសង្ឃឹមបន្តទៅមុខ ទៀតហើយទោះបីប្អូនៗប្រឡងធ្លាក់ក៏ដោយក៏នៅមានឱកាសនិងជម្រើសជាច្រើន។ ឯកឧត្តម បានផ្តល់ជូននូវព័ត៌មានសំខាន់ៗមួយចំនួនដល់ប្អូនៗពាក់ព័ន្ធនឹង អាហារូបករណ៍ និងការដាក់ពាក្យចូលរៀននៅក្នុងគ្រឹះស្ថាន​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមួយចំនួន ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសផ្តល់អាហារូបករណ៍ជាង៧០០០នាក់ សម្រាប់ឆ្នាំ២០១៥-២០១៦។ បន្ថែមលើនេះ ជាការលើកទឹកចិត្ត ដល់ប្អូនៗ ឯកឧត្តម កៅ ថាច ក្នុងនាម ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឧបត្ថមថវិកាមួយចំនួនដល់សិស្សានុសិស្ស និងលោក គ្រូ អ្នកគ្រូ ដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ។

សេចក្តីប្រកាស់ពត៌មាន

16 តុលា 2014

​​​ កាលពីព្រឹកថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៤ នៅធនាគារអភិវឌ្ឍន៍ជនបទ មានរៀបចំពិធីផ្ទេរ តំណែង អគ្គនាយក និង ក្រុមប្រក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ អាណត្តិទី៦ រវាង ឯកឧត្តម សុន គន្ធរ ដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី បន្ទាប់ពីបាន បំពេញភារកិច្ច ជាប្រធានអគ្គនាយកអស់រយៈពេល ជិត ១៥ ឆ្នាំកន្លងមក និង ជំនួសដោយ ឯកឧត្តម កៅ ថាច ដែលត្រូវតែងតាំងជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ ព្រមទាំងការប្រកាសសមាសភាព នៃក្រុមប្រឹក្សាភិបាលរបស់ ធនាគារអភិវឌ្ឍន៍ជនបទ អាណត្តិទី ៦ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង […]

RURAL CREDIT & SAVING (ADB)

13 តុលា 2014

Sorry, this entry is only available in English. The Rural Development Bank (RDB) shall make any credit or loan, or undertake to make any credit or loan, at the request or instruction of any agency or subdivision of Royal Government of Cambodia (the Borrower) or any person employed by the Borrower. The RDB shall establish […]

SPECIAL FINANCE PROJECT TO SUPPORT RICE MILLER ASSOCIATIONS

13 តុលា 2014

Sorry, this entry is only available in English. According to the highest recommendation of Samdech  Akeakmohasenapadey Dacho Hun Sen Prime Minister of the Kingdom of Cambodia and following the care from the Ministry of Economy and Finance and Supreme National Economic Council, RDB is responsible for implementation the special loan provided by the government included […]

A Delegation of the China Development Bank

29 កក្កដា 2006

Sorry, this entry is only available in English. A delegation of the China Development Bank (CDB) of the People’s Republic of China , led by Mr. Chen Yuan, Governor of CDB, has visited Cambodia from 27 July to 29 July 2006 . The purpose of the visit is to make a discussion about the possible […]