ARDB TV

ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជនកម្ពុជា ប្រចាំស្រុកខ្សាច់កណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចុះជួយខេត្តកណ្តាល

10 វិច្ឆិកា 2020

ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជនកម្ពុជា ប្រចាំស្រុកខ្សាច់កណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩ និងប្រគល់រង្វាន់ម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៩ចំនួន២គ្រឿងជូនដល់សិស្សនិទ្ទេសA ចំនួន២នាក់ និងប្រាក់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស B C D និងE ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើអបអរសាទរដល់សិស្សជាប់ជ័យលាភីទាំងអស់ និងការសាកសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ នូវម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៩ ចំនួន២គ្រឿង ប្រគល់ជូនដល់សិស្សទទួលបាននិទ្ទេសA ចំនួន២ នាក់ និងថវិកាសរុបចំនួន ២៥ ០០០ ០០០ រៀល ដើម្បីឧបត្ថម្ភសិស្សទទួលជ័យលាភី A B C D E និងលោកគ្រូ អ្នកគ្រូចំនួន៩១នាក់ ដែលអញ្ជើញមកពីវិទ្យាល័យទាំង៤ក្នុងស្រុកខ្សាច់កណ្តាល។

ព័ត៌មានមុន
ព័ត៌មានបន្ទាប់