ARDB TV

ក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បាននាំយកអង្ករចំនួន ១តោន ដើម្បីឧបត្ថម្ភជូនដល់អង្កការអភិវឌ្ឍន៍កុមារ និងសហគមន៍ក្រីក្រ

10 វិច្ឆិកា 2020

បាត់ដំបង៖ ដោយទទួលបានការស្នើសុំពី តំណាងអង្គការអភិវឌ្ឍន៍កុមារ និងសហគមន៍ក្រីក្រ នៅថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម តំណាងឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បាននាំយកអង្ករចំនួន ១ តោន ដើម្បីឧបត្ថម្ភជូនដល់អង្គការអភិវឌ្ឍន៍កុមារ និងសហគមន៍ក្រីក្រ ដែលមានកុមារកំព្រាគ្មានទីពឹងកំពុងរស់នៅទីនោះ និងគ្រូបង្រៀន បុគ្គលិក សរុបចំនួន ២៧ នាក់ ដែលមានទីតាំងស្ថិតនៅ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ព័ត៌មានមុន
ព័ត៌មានបន្ទាប់