ជំនួបពិភាក្សាការងារលើកទី២ បន្ទាប់ពីការចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការរវាង ធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ (ARDB) ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (OVOP)។
————————
នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារARDB ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB អមដោយសហការីបានចូលរួមប្រជុំពិភាក្សាការងារលើកទី២ ជាមួយក្រុមការងារ CARD និង OVOP ដឹកនាំដោយឯកឧត្តម អ៊ុក ម៉ាការា អនុប្រធាន CARD។ កិច្ចពិភាក្សានេះ មានគោលបំណងជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងបីឱ្យមានប្រសិទ្ធភាពខ្ពស់ គាំទ្រ និងជំរុញការប្រើប្រាស់សេវាកម្មរបស់ធនាគារARDB និងពិភាក្សាលើផែនការសកម្មភាពអនុវត្តអនុស្សរណៈបន្តប្រចាំឆ្នាំ២០២៦។









