ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលកម្រិតតំបន់ ស្តីពី “Blended Finance: In Search of Effective Solutions”
29 ឧសភា 2026
ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលកម្រិតតំបន់ ស្តីពី “Blended Finance: In Search of Effective Solutions”
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific – ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលកម្រិតតំបន់ ស្តីពី “Blended Finance: In Search of Effective Solutions”
………………………………
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលកម្រិតតំបន់ ស្តីពី “Blended Finance: In Search of Effective Solutions” តាមរយៈប្រព័ន្ធអនឡាញ នារសៀលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយ State Development Corporation VEB.RF និង ADFIAP និងមានការចូលរួមពីតំណាងជាន់ខ្ពស់នៃ State Development Bank Corporation VEB.RF, PT Saran Multi Infrastruktur (Indonesia), Convergence, Development Bank of Oman, ARDB, Development Bank of Japan, Japan Economic Research Institute និងសមាជិក ADFIAP ចម្បងៗមួយចំនួន។