10 July 2026

ពង្រីកអាជីវកម្ម បង្កើនផលិតភាព និងបង្កើនប្រាក់ចំណូលដល់គ្រួសារ តាមរយៈឥណទានពីធនាគារ ARDB ក្នុងអត្រាការប្រាក់ ៧%ក្នុង១ឆ្នាំ ក្នុងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) មានគោលបំណងជួយគាំទ្រកសិករខ្នាតតូច បង្កើនផលិតភាព ពង្រីកការដាំដុះ និងការចិញ្ចឹមសត្វ ព្រមទាំងផ្សារភ្ជាប់ការលក់ផលិតផលកសិកម្មទៅកាន់ទីផ្សារ ។
ក្នុងគម្រោងនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ផ្តល់ជូន “ឥណទានសម្រាប់កសិកម្មខ្នាតតូច” ដោយមានលក្ខខណ្ឌភាពបត់បែន។
អត្ថប្រយោជន៍ និងលក្ខខណ្ឌឥណទាន៖
-អត្រាការប្រាក់ទាប៖ ត្រឹមតែ៧% ក្នុង១ឆ្នាំ
-ទំហំឥណទាន៖ ចាប់ពី USD ៥០០ – USD ១០០ ០០០
-ការសងត្រឡប់មានភាពបត់បែនខ្ពស់ស្របតាមរដូវកាលប្រមូលផល
-មិនមានការពិន័យនៅពេលបង់ផ្តាច់ឥណទាន
សម្រាប់កសិករដែលកំពុងប្រកបអាជីវកម្មលើការដាំដុះបន្លែ,ស្រូវ,ដំឡូងមី,ចិញ្ចឹមមាន់ និងគ្រឿងទេស នៅក្នុងខេត្តគោលដៅទាំង ១៨ ខេត្ត-ក្រុង រួមមាន៖ ភ្នំពេញ កំពង់ចាម កំពង់ធំ ក្រចេះ មណ្ឌលគីរី ព្រៃវែង ព្រះវិហារ រតនគិរី ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ស្ពឺ កំពត កណ្តាល តាកែវ កែប សៀមរាប ប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលមានតម្រូវការដើមទុនសម្រាប់ពង្រីកអាជីវកម្មលើខ្សែច្រវាក់ផលិតកម្មកសិកម្មទាំង៥ ខាងលើ អាចធ្វើការទំនាក់ទំនងមកធនាគារឥឡូវនេះ !