យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់ ផ្នែកថតរូប និងកាត់វីដេអូ
កាលបរិច្ឆេទ៖ 30/04/2026 - ថ្ងៃផុតកំណត់៖ 31/05/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- បង្កើតគំនិតច្នៃប្រឌិត ក្នុងការផ្តិតយករូបភាព និងវីដេអូគាំទ្រដល់ខ្លឹមសារកម្មវិធី និងការផលិត
- រៀបចំការថតរូប និងថតវីដេអូសម្រាប់កម្មវិធីផ្សាយ និងកម្មវិធីនានារបស់ធនាគារ ARDB
- រៀបចំ Graphic Anmation និងDesign លើវីដេអូ និងរូបភាពនៃកម្មវិធី
- រៀបចំចងក្រងកម្រងឯកសារជារូបភាព,វីដេអូ និងឯកសារសកម្មភាពនានារបស់កម្មវិធីកំសាន្តដើម្បីប្រើប្រាស់ តាមតម្រូវការក្នុងការផ្សព្វផ្សាយ។
- រៀបចំវីដេអូ និងរូបភាពដែលបានថតរួចហើយ ជាទម្រង់ផ្សេងៗដើម្បីផ្សព្វផ្សាយបានគ្រប់ទម្រង់ដែលជាតម្រូវការនៃការផ្សាយលើទូរទស្សន៍ និង Online Channels របស់ធនាគារ (Facebook Live Show, Youtube Live stream..ជាដើម)
- ជួយដល់ក្រុមការងាររចនាក្រាហ្វិចឌីសាញ ក្នុងការប្រមូលរូបភាពដើម្បីរចនា AW និង វីដេអូ សម្រាប់ការផ្សព្វផ្សាយតាមសម្ភារទីផ្សារ បណ្តាញសង្គម សៀវភៅរបាយការណ៍ប្រចាំឆ្នាំ និងឯកសារសមិទ្ធិផលរបស់ធនាគារ
- ចូលរួម និងគាំទ្រក្រុមការងារទីផ្សារ និងផ្នែកលក់ អំឡុងពេលយុទ្ធនាការផ្សព្វផ្សាយជំរុញការលក់ផលិតផល និងសេវាកម្ម (Marketing and Sale Campaign)ឬ ព្រឹត្តិការណ៍ផ្សព្វផ្សាយនានា
- បំពេញការងារបន្ថែមផ្សេងទៀតផ្អែកលើការចាត់ចែងរបស់ប្រធានគ្រប់គ្រង
គុណវុឌ្ឍិនិងសមត្ថភាព
- មានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសារព័ត៌មាន ឬ សញ្ញាប័ត្រដែលទាក់ទង
- មានបទពិសោធន៍ជាអ្នកថតរូបភាពនិងវីដេអូយ៉ាងតិចចំនួន១ឆ្នាំឡើងទៅ
- មានជំនាញទំនាក់ទំនង និងប្រាស្រ័យជាមួយភាគីពាក់ព័ន្ធបានល្អ
- មានចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យកសិកម្ម
- អាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ World, Excell , និង Power Point
- អាចប្រើប្រាស់កម្មវិធីសម្រាប់កាត់តរូបភាព វីដេអូ និងក្រាហ្វិកឌីសាញ
- ចេះប្រើក្នុងការថតរូប ឬ ថតវីដេអូ
- មានជំនាញ Graphic Anmation និងDesignលើវីដអូ និងរូបភាព
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
