យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកជាន់ខ្ពស់ ផ្នែកថតរូប និងកាត់វីដេអូ

កាលបរិច្ឆេទ៖ 30/04/2026 - ថ្ងៃផុតកំណត់៖ 31/05/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • បង្កើតគំនិតច្នៃប្រឌិត​ ក្នុងការផ្តិតយករូបភាព និងវីដេអូគាំទ្រដល់ខ្លឹមសារកម្មវិធី និងការផលិត
  • រៀបចំការថតរូប និងថតវីដេអូសម្រាប់កម្មវិធីផ្សាយ និងកម្មវិធីនានារបស់ធនាគារ ARDB
  • រៀបចំ Graphic Anmation និងDesign លើវីដេអូ និងរូបភាពនៃកម្មវិធី
  • រៀបចំចងក្រងកម្រងឯកសារជារូបភាព,វីដេអូ និងឯកសារសកម្មភាពនានារបស់កម្មវិធីកំសាន្តដើម្បីប្រើប្រាស់​ តាមតម្រូវការក្នុងការផ្សព្វផ្សាយ។
  • រៀបចំវីដេអូ និងរូបភាពដែលបានថតរួចហើយ ជាទម្រង់ផ្សេងៗដើម្បីផ្សព្វផ្សាយបានគ្រប់ទម្រង់ដែលជាតម្រូវការនៃការផ្សាយលើទូរទស្សន៍ និង Online Channels របស់ធនាគារ (Facebook Live Show, Youtube Live stream..ជាដើម)
  • ជួយដល់ក្រុមការងាររចនាក្រាហ្វិចឌីសាញ ក្នុងការប្រមូលរូបភាពដើម្បីរចនា AW និង វីដេអូ សម្រាប់ការ​ផ្សព្វផ្សាយ​តាមសម្ភារទីផ្សារ បណ្តាញសង្គម សៀវភៅរបាយការណ៍ប្រចាំឆ្នាំ និងឯកសារសមិទ្ធិផលរបស់ធនាគារ
  • ចូលរួម និងគាំទ្រក្រុមការងារទីផ្សារ និងផ្នែកលក់ អំឡុងពេលយុទ្ធនាការផ្សព្វផ្សាយជំរុញការលក់ផលិតផល និងសេវាកម្ម (Marketing and Sale Campaign)ឬ ព្រឹត្តិ​ការ​ណ៍​​​​​​ផ្សព្វផ្សាយនានា
  • បំពេញការងារបន្ថែមផ្សេងទៀតផ្អែកលើការចាត់ចែងរបស់ប្រធានគ្រប់គ្រង

គុណវុឌ្ឍិនិងសមត្ថភាព

  • មានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសារព័ត៌មាន ឬ សញ្ញាប័ត្រដែលទាក់ទង
  • មានបទពិសោធន៍ជាអ្នកថតរូបភាពនិងវីដេអូយ៉ាងតិចចំនួន១ឆ្នាំឡើងទៅ
  • មានជំនាញទំនាក់ទំនង និងប្រាស្រ័យជាមួយភាគីពាក់ព័ន្ធបានល្អ
  • មានចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យកសិកម្ម
  • អាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ World, Excell , និង Power Point
  • អាចប្រើប្រាស់កម្មវិធីសម្រាប់កាត់តរូបភាព វីដេអូ និងក្រាហ្វិកឌីសាញ
  • ចេះប្រើ​ក្នុងការថតរូប ឬ ថតវីដេអូ
  • មានជំនាញ Graphic Anmation និងDesignលើវីដអូ និងរូបភាព

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកជាន់ខ្ពស់ ផ្នែកថតរូប និងកាត់វីដេអូ