យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកជាន់ខ្ពស់ ផ្នែកពិធីករ

កាលបរិច្ឆេទ៖ 30/04/2026 - ថ្ងៃផុតកំណត់៖ 31/05/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 2 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • សហការជាមួយក្រុមអ្នកផលិតកម្មវិធី និងជាពិធីករក្នុងកម្មវិធីនានារបស់ ARDB TV ដើម្បីឱ្យការផលិតកម្មវិធីផ្សាយផ្ទាល់ ឬកម្មវិធីថតទុកមានភាពរលូន និងប្រកប​ដោយគុណភាព។
  • ធ្វើការទំនាក់ទំនងអ្នកពាក់ព័ន្ធដែលជាប្រភពនៃការទទួលបានព័ត៌មានសម្រាប់កម្មវិធីផ្សាយរបស់​ ទូរទស្សន៍ និងកម្មវិធីផ្សាយរបស់ធនាគារ
  • ធ្វើបច្ចុប្បន្នភាពបញ្ជីព័ត៌មានដែលបានផ្សាយជាប្រចាំ
  • ធ្វើស្វ័យសិក្សា ដើម្បីកែលម្អលើភាសា ការនិយាយ កាយវិការ និងខ្លឹមសារស្របតាមគោលបំណងកម្មវិធី
  • បំពេញការងារបន្ថែមផ្សេងទៀតផ្អែកការចាត់ចែងរបស់ប្រធានគ្រប់គ្រង

គុណវុឌ្ឍិនិងសមត្ថភាព

  • មានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសារព័ត៌មាន ឬ សញ្ញាប័ត្រដែលទាក់ទង
  • មានបទពិសោធន៍ជាពិធីករក្នុងកម្មវិធីយ៉ាងតិចចំនួន២ឆ្នាំឡើងទៅ
  • មានជំនាញសរសេរអត្ថបទព័ត៌មាន និង ធ្វើបទ​
  • មានជំនាញទំនាក់ទំនង និងប្រាស្រ័យជាមួយភាគីពាក់ព័ន្ធបានល្អ
  • មានចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យកសិកម្ម
  • អាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ World, Excell , និង Power Point
  • អាចប្រើប្រាស់សម្លេង កាយវិការ និងឥរិយាបថ បានល្អ
  • អាចប្រើប្រាស់កម្មវិធីសម្រាប់កាត់តវីដេអូ​សម្រាប់ធ្វើការផ្សាយ

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកជាន់ខ្ពស់ ផ្នែកពិធីករ