យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិករដ្ឋបាលឥណទាន

កាលបរិច្ឆេទ៖ 18/05/2026 - ថ្ងៃផុតកំណត់៖ 31/05/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ដំណើរការ និងគ្រប់គ្រងឯកសារឥណទានឱ្យបានត្រឹមត្រូវ។
  • ពិនិត្យភាពត្រឹមត្រូវ និងពេញលេញនៃឯកសារឥណទាន កិច្ចសន្យា និងឯកសារគាំទ្រផ្សេងៗ។
  • រៀបចំ​ និងបញ្ជូនសំណុំឯកសារទៅនាយកដ្ឋានពាក់ព័ន្ធឱ្យបានត្រឹមត្រូវ។
  • កត់ត្រា និងធ្វើបច្ចុប្បន្នភាពទិន្នន័យឥណទានក្នុងប្រព័ន្ធ ដោយធានាថាមានភាពត្រឹមត្រូវ និងទាន់ពេលវេលា។
  • គាំទ្រការត្រួតពិនិត្យផ្ទៃក្នុង និងក្រៅ ដោយផ្តល់ឯកសារឥណទាន និងរបាយការណ៍តាមការទាមទារ។
  • រក្សាទុកប្រព័ន្ធឯកសារឥណទានទាំងផ្លូវការនិងអេឡិចត្រូនិកឱ្យមានរបៀបរៀបចំល្អ។
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធាន។

គុណវុឌ្ឍិនិងសមត្ថភាព

  • មានកម្រិតសិក្សាបរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ សេដ្ឋកិច្ច គ្រប់គ្រង ឬជំនាញដែលពាក់ព័ន្ធ
  • មានបទពិសោធន៍ការងារយ៉ាងតិច ១ ឆ្នាំ ក្នុងផ្នែកឥណទាន ឬគ្រប់គ្រងកិច្ចការរដ្ឋបាលជាដើម
  • មានជំនាញក្នុងការដោះស្រាយបញ្ហា ការចរចា និងការដឹកនាំក្រុមការងារ
  • យល់ដឹងពីបញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
  • មានបុគ្គលិកលក្ខណៈល្អ ស្មោះត្រង់ ហ្មត់ចត់ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
  • ភាសា​អង់គ្លេស​អាច​ប្រើការ​បានល្អ​ទាំង​ការ​អាន សរសេរ​ និង​និយាយ
  • ចេះប្រើប្រាស់កម្មវិធី Microsoft Office, Word and Excel, Email។

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិករដ្ឋបាលឥណទាន