យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកឥណទានសហគ្រាសធុនតូច និងមធ្យម
កាលបរិច្ឆេទ៖ 18/05/2026 - ថ្ងៃផុតកំណត់៖ 31/05/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ N/A រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ប្រឹក្សាយោបល់ និងផ្សព្វផ្សាយផលិតផលឥណទានដែលសមស្របដល់អតិថិជនគោលដៅ
- ចុះពិនិត្យ-សិក្សា ដល់ទីកន្លែងអាជីវកម្មរបស់អតិថិជន ដើម្បីធ្វើការប្រមូលព័ត៌មានឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ
- ចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងដល់ទីតាំងទ្រព្យធានាបំណុលដែលអតិថិជនគ្រោងដាក់បញ្ចាំ
- រៀបចំរបាយការណ៍ចុះដល់ទីកន្លែង និងរបាយការណ៍ផ្តល់អនុសាសន៍ផ្តល់ឥណទាន
- រៀបចំសំណុំឯកសារឥណទានរបស់អតិថិជន (កិច្ចសន្យាខ្ចីបរិភោគ និងកិច្ចសន្យាដែលពាក់ព័ន្ធផ្សេងៗទៀត)
- ចូលរួមតាមដានការប្រើប្រាស់ឥណទានរបស់អតិថិជន
- រៀបចំរបាយការណ៍បំណុលយឺតយ៉ាវ និងរបាយការណ៍វឌ្ឍនភាពឥណទាន
- រៀបចំ និងរក្សាទុកនូវសំណៅថតចម្លង នៃរាល់ឯកសារពាក្យស្នើសុំឥណទានទុកជាប្រវត្តិឥណទាន របាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានហិរញ្ញវត្ថុផ្សេងៗទៀត
- ពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពឯកសារឥណទាន
- ចូលរួមក្នុងការផ្សព្វផ្សាយពីផលិតផលនានារបស់ ARDB និង
- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធាន។
គុណវុឌ្ឍិនិងសមត្ថភាព
- មានកម្រិតសិក្សាបរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ សេដ្ឋកិច្ច គ្រប់គ្រង ឬជំនាញដែលពាក់ព័ន្ធ
- មានបទពិសោធន៍ការងារយ៉ាងតិច ១ ឆ្នាំ ក្នុងផ្នែកឥណទាន
- មានជំនាញក្នុងការដោះស្រាយបញ្ហា ការចរចា និងការដឹកនាំក្រុមការងារ
- យល់ដឹងពីបញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
- មានចំណេះដឹងលើការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ
- មានបុគ្គលិកលក្ខណៈល្អ ស្មោះត្រង់ ហ្មត់ចត់ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
- ភាសាអង់គ្លេសអាចប្រើការបានល្អទាំងការអាន សរសេរ និងនិយាយ
- ចេះប្រើប្រាស់កម្មវិធី Microsoft Office, Word and Excel, Email។
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
