យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកជាន់ខ្ពស់ផ្នែក Social Media

កាលបរិច្ឆេទ៖ 11/06/2026 - ថ្ងៃផុតកំណត់៖ 10/07/2026
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ N/A រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ទទួលខុសត្រូវលើការឆ្លើយតបរាល់សារ (Messages) និងមតិយោបល់ (Comments) លើគ្រប់បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ធនាគារ (រួមមាន Facebook Page: ARDB Bank និង ARDB TV, YouTube, TikTok, X, Instagram, LinkedIn, និង Website) ឱ្យបានទាន់ពេលវេលា ប្រកបដោយវិជ្ជាជីវៈ និងរលូន។
  • រៀបចំ និងគ្រប់គ្រងផែនការលើការផ្សព្វផ្សាយពាណិជ្ជកម្ម (Boost & Ads Campaign) នៅលើបណ្តាញសង្គម ដើម្បីជំរុញប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយរបស់ធនាគារឱ្យចំគោលដៅ។
  • ប្រមូល និងរៀបចំទិន្នន័យបឋមរបស់អតិថិជនសក្តានុពល (Customer Leads) ដែលទទួលបានពីបណ្តាញសង្គម ដើម្បីបញ្ជូនទៅផ្នែកលក់ ឬផ្នែកពាក់ព័ន្ធដំណើរការនីតិវិធីបន្តបានលឿន។
  • តាមដាន ត្រួតពិនិត្យ និងរាយការណ៍ជាបន្ទាន់នូវរាល់មតិអវិជ្ជមាន ឬបញ្ហានានាដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ គុណភាពសេវាកម្ម និងទំនុកចិត្តរបស់សាធារណជនមកលើធនាគារ ព្រមទាំងចូលរួមដោះស្រាយការិយាល័យបឋមឱ្យបានទាន់ពេលវេលា។
  • រៀបចំរបាយការណ៍ជាប្រចាំ (ប្រចាំសប្តាហ៍/ខែ) ស្តីពីលទ្ធផល ស្ថិតិនៃការឆ្លើយតប និងការវិវត្តនៃអន្តរកម្មរបស់អតិថិជននៅលើបណ្តាញសង្គមជូនថ្នាក់ដឹកនាំ។
  • បំពេញភារកិច្ចផ្សេងៗទៀតទៅតាមការចាត់ចែង និងការស្នើសុំពីប្រធានគ្រប់គ្រងផ្ទាល់។

គុណវុឌ្ឍិនិងសមត្ថភាព

  • បញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រផ្នែកទីផ្សារ, ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ (Media & Communications), អក្សរសាស្ត្រ, ឬជំនាញពាក់ព័ន្ធ។
  • មានបទពិសោធន៍ការងារយ៉ាងតិច ២ ទៅ ៣ឆ្នាំ ក្នុងការគ្រប់គ្រងបណ្តាញសង្គម (Social Media Moderator/Management) ឬសេវាបំរើអតិថិជនតាមអនឡាញ។
  • មានការយល់ដឹងច្បាស់លាស់ពីប្រព័ន្ធ និងមុខងាររបស់ Facebook, YouTube, TikTok, Telegram, LinkedIn, Instagram, X និងការរៀបចំ Ads/Boost បឋម។
  • មានជំនាញខ្ពស់ក្នុងការសរសេរ និងប្រស្រ័យទាក់ទងជាភាសាខ្មែរ និងភាសាអង់គ្លេស បានត្រឹមត្រូវ។
  • មានសមត្ថភាពដោះស្រាយបញ្ហា, រហ័សរហួន និងមានភាពអត់ធ្មត់ខ្ពស់ក្នុងការឆ្លើយតបព័ត៌មាន។
  • មានស្មារតីការងារក្រុមខ្ពស់ ការទទួលខុសត្រូវ និងមានភាពបត់បែនលើម៉ោងការងារក្នុងការតាមដានប្រព័ន្ធផ្សព្វផ្សាយ។

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកជាន់ខ្ពស់ផ្នែក Social Media