ARDB TV

យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកតាមដានត្រួតពិនិត្យឥណទាន

កាលបរិច្ឆេទ៖ 22/11/2021 - ថ្ងៃផុតកំណត់៖ 20/12/2021
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 2 រូប
ទីតាំង ៖ Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
  • ទទួលបន្ទុកពិនិត្យលើសំណុំឯកសាររបស់អតិថិជនផ្នែកឥណទាន
  • រៀបចំ និងអនុវត្តគោលការណ៍ នីតិវិធី និង​បែប​បទ​ពាក់​ព័ន្ធ​នឹងការតាមដាន។
  • រៀបចំផែនការប្រចាំឆ្នាំ ស្តីពីការចុះត្រួតពិនិត្យតាមដាន ដោយយោងតាមទិន្នន័យ ព័ត៌មាន និង​ឯកសារពីនាយកដ្ឋាន​​ឥណទាន
  • ចុះធ្វើការត្រួតពិនិត្យដល់ទីកន្លែងក្រោយពេលឥណទាន​ត្រូវបានយកទៅប្រើប្រាស់ លើសពី៤៥ថ្ងៃ និង/ឬ ក្នុងករណីដែលមានការចាំបាច់
  • ធ្វើរបាយការណ៍វាយតម្លៃការប្រើប្រាស់ឥណទានក្រោយពេលចុះត្រួតពិនិត្យដល់ទីកន្លែង។
  • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូន របស់​ថ្នាក់ដឹកនាំ។
គុណវុឌ្ឍិនិងសមត្ថភាព
  • បរិញ្ញាបត្រផ្នែក ហិរញ្ញវត្ថុ និងធនាគារ ឬ សញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
  • មានភាពស្មោះត្រង់ និងអាចធ្វើការងារជាក្រុមបាន ។
  • មានកម្រិតយល់ដឹងល្អក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ។
  • Microsoft office​​ (Words, Excel, Power Point) Internet & Email
  • ភាសា​អង់គ្លេស​អាច​ប្រើការ​បាន​
  • វិភាគ និងតាមដានការប្រើប្រាស់ឥណទាន ហើយចេះសរសេររបាយការណ៍
  • រក្សានូវការទំនាក់ទំនងល្អជាមួយមជ្ឍដ្ឋានខាងក្នុង និងខាងក្រៅ
  • មានគំនិតផ្ដួចផ្ដើម និងច្នៃប្រឌិត ចូលចិត្តការស្រាវជ្រាវ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
  • អំណត់ រួសរាយរាក់ទាក់ ក្លាហាន និងស្វាហាប់។
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
ព័ត៌មានមុន
ព័ត៌មានបន្ទាប់
ព័ត៌មានលម្អិតទំនាក់ទំនង

ARDB -នាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល

089 575 373 | 016 64 55 07 ( ម៉ោងធ្វើការ ) #៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ