25 ឧសភា 2026

ឯកឧត្តម បាន លឹម អមដោយសហការីបានចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារអនុវត្តអនុស្សរណៈក្រសួងបរិស្ថាន

ជំនួបពិភាក្សាការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ សម្រាប់ការអនុវត្តអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រសួងបរិស្ថាន (MoE)
—————————-
ទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារARDB, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB អមដោយសហការីបានចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារអនុវត្តអនុស្សរណៈក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ​ ក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលការងារបច្ចេកទេសរវាងភាគីទាំងពីរ, ស្វែងរកកាលានុវត្តភាពកិច្ចសហប្រតិបត្តិការឥណទាន និងបរិស្ថានអព្យាក្រឹតកាបូន, និងពិភាក្សាបន្ថែមលើការផ្តល់ផលិតផល និងសេវាកម្មធនាគារARDB ជូនមន្ត្រីក្រសួងបរិស្ថាន។