25 ឧសភា 2026

គម្រោងកាត់បន្ថយភាពក្រីក្រ ដែលមានទីតាំងស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ស្រុកភ្នំព្រឹក៖ គម្រោងកាត់បន្ថយភាពក្រីក្រ ជាគម្រោងដែលបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដែលមានទីតាំងស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
គម្រោងមានគោលដៅពង្រីកវិសាលភាពទៅតំបន់នានា ទូទាំងប្រទេស ដែលមានសក្តានុពលក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។ គម្រោងបានផ្ដល់លទ្ធភាពដល់កសិករក្រីក្រ និងពលករដែលទើបវិលត្រឡប់ពីក្រៅប្រទេស មកពីគ្រប់តំបន់ទាំងអស់ ដែលមានឆន្ទៈពិតប្រាកដ ក្នុងការចូលរួមអនុវត្តការងារដាំដុះក្នុងវិស័យកសិកម្ម។
នៅក្នុងខែមេសា ឆ្នាំ២០២៦ នេះ គម្រោងកាត់បន្ថយភាពក្រីក្រ នៅស្រុកភ្នំព្រឹក បានប្រមូលផលបន្លែចំនួន ៧មុខ រួមមាន៖ ផ្កាខាត់ណាខៀវ, ផ្កាខាត់ណាលឿង, ខាត់ណាដើមកំប៉ោង, ស្ពៃតឿ, ស្ពៃក្រញាញ់, ស្ពៃក្តោប និងម្ទេសហាវ៉ៃ ដែលទទួលបានទិន្នផលសរុបចំនួន 5,5 តោន និងចំណូលសរុបចំនួន 13,035,500 រៀល ។
សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីគម្រោង:
– លោក ធឹម ប៊ុនថេង អនុប្រធានអង្គភាពសម្របសម្រួលគម្រោង
លេខទូរស័ព្ទ 098 225 628
– លោក រស់ សេងហាក់ នាយកសាខាបាត់ដំបង
លេខទូរស័ព្ទ 099 212 229
សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីការទិញបន្លែសុវត្ថិភាព៖
– សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា

លេខទូរស័ព្ទ 087 218 511