29 ឧសភា 2026

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំ ពិធីបោះឆ្នោតជ្រើសរើសតំណាងបុគ្គលិក អាណត្តិទី១០ នៅការិយាល័យកណ្តាល

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំ ពិធីបោះឆ្នោតជ្រើសរើសតំណាងបុគ្គលិក អាណត្តិទី១០ នៅការិយាល័យកណ្តាល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយមានការចូលរួមបោះឆ្នោតពីសំណាក់ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់ សរុបចំនួន ៣៨៩រូប។ សូមបញ្ជាក់ផងដែរថា ចាប់តាំងពីធនាគារ ARDB បានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ការបោះឆ្នោតជ្រើសរើសតំណាងបុគ្គលិកត្រូវបានរៀបចំឡើងតាមអាណត្តិដែលមានរយៈពេល៣ឆ្នាំ ដោយអនុលោមតាមច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធ និងឈរតាមគោលការណ៍សុក្រិត្យភាព ឯករាជ្យភាព តម្លាភាព និងយុត្តិធម៌។