រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន COFCO Science & Technology Food Cold Chain Division (COFCOET) នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងយល់អំពី គម្រោងអភិវឌ្ឍន៍ សួនឧស្សាហកម្មអេកូឡូស៊ីសម្រាប់ការចរាចរផលិតផលកសិកម្មបែបឌីជីថល និងឆ្លាតវៃ ព្រមទាំងដំណោះស្រាយប្រព័ន្ធខ្សែច្រវាក់ត្រជាក់ (Cold Chain) សម្រាប់ផលិតផលកសិកម្ម។ កិច្ចពិភាក្សានេះក៏បានលើកឡើង អំពីឱកាសនៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់ត្រជាក់ និងភស្តុភារកម្មកសិកម្ម ដើម្បីបង្កើនប្រសិទ្ធភាពនៃការរក្សាទុក ការដឹកជញ្ជូន និងការបង្កើនតម្លៃបន្ថែមនៃផលិតផលកសិកម្មនៅកម្ពុជា។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ១០ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។












