ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានបន្តដំណើរចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ, សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក ព្រមទាំងផែនការបន្តទិញស្រូវ
24 សីហា 2025ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការីបានបន្តដំណើរចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ, សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក ព្រមទាំងផែនការបន្តទិញស្រូវរបស់៖ ១. រោងម៉ាស៊ីនកិនស្រូវ ហ្វាង លី និង ២. រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ។ បេសកកម្មនេះគឺដើម្បីពិនិត្យមើលការប្រើប្រាស់ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល។ ក្នុងឱកាសនេះ ឯកឧត្តមប្រតិភូលើកទឹកចិត្តអោយម្ចាស់រោងម៉ាស៊ីនកិនស្រូវបន្តពង្រឹងនិងបង្កើនសមត្ថភាពឃ្លាំងស្តុក, សមត្ថភាពឡសម្ងួត, និង សមត្ថភាពកិនកែច្នៃអង្ករបម្រើដល់ការនាំចេញនិងប្រើប្រាស់ក្នុងស្រុក ជាពិសេសសូមណូមពរដល់ម្ចាស់រោងម៉ាស៊ីនប្រមូលទិញស្រូវឲ្យអស់លទ្ធភាពពីប្រជាកសិករបានកាន់តែច្រើនជាប្រចាំថ្ងៃ។
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក
23 សីហា 2025ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការីបានចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក ព្រមទាំងផែនការទិញបន្តរបស់ រោងម៉ាស៊ីនកិនស្រូវ ងួន ហុង, រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ និងរោងម៉ាស៊ីនកិនស្រូវ ហុង អេង នៅរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។ បេសកកម្មនេះគឺដើម្បីពិនិត្យមើលការប្រើប្រាស់ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល។ កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះគឺផ្តល់អត្រាការប្រាក់សមរម្យ ៥% ក្នុងមួយឆ្នាំ និងទទួលយកសន្និស្រូវ-អង្ករជាទ្រព្យធានាបំណុលនិងជាមូលដ្ឋានកំណត់ទំហំឥណទានដែលទទួលបាន ៧០%នៃតម្លៃសន្និធិ។ ដើមរដូវឆ្នាំនេះ កត្តាអាកាសធាអំណោយផលបាននាំឱ្យការប្រមូលផលស្រូវបានចាប់ផ្តើមលឿនជាងឆ្នាំមុនៗ ពោលគឺចាប់តាំងពីចុងខែកក្កដា ហើយបរិមាណប្រមូលផលកើនឡើងកាន់តែច្រើននៅចុងខែសីហានេះ។ ក្នុងរដូវប្រមូលផលធំនេះ ស្ថានភាពតម្លៃស្រូវមានការធ្លាក់ចុះ ជាពិសេសប្រភេទស្រូវស្រង៉ែ។ ក្នុងស្ថានការណ៍នេះ រាជរដ្ឋាភិបាលដោយមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ក្រសួងពាណិជ្ជកម្ម, និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានយកចិត្តទុក្ខដាក់ខ្ពស់ ខិតខំរិះរកដំណោះស្រាយដោយមានដៃគូសហការពីសហព័ន្ធស្រូវអង្ករកម្ពុជា និងវិស័យឯកជនពាក់ព័ន្ធរួបរួមគ្នាក្នុងការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាពក្នុងស្មារតីខ្មែរជួយខ្មែរ។ ហេតុនេះ ធនាគារ ARDB ដែលជាធនាគារបម្រើគោលនយោបាយ នឹងបន្ត អនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលសំដៅចូលរួមរក្សាលំនឹងថ្លៃកសិផលខ្មែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខប្រជាកសិករដែលកំពុងប្រកបរបរក្នុងវិស័យវារីវប្បកម្ម
23 សីហា 2025ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការីបានចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខប្រជាកសិករដែលកំពុងប្រកបរបរក្នុងវិស័យវារីវប្បកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីចុះបំពេញបេសកកម្មក្នុងគោលបំណងដើម្បីជំរុញវិស័យវារីវប្បកម្មតាមរយៈការលើកទឹកចិត្ត ជំរុញនិងការលើកកម្ពស់ផលិតកម្មវារីវប្បកម្មក្នុងស្រុក ព្រមទាំងការអនុវត្តសេដ្ឋកិច្ចមូលដ្ឋាន នៅស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តម ប៉ិច សានី រួមទាំងសហការី បានចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត បានជួបសំណេះសំណាល និងទស្សនា កសិដ្ឋានចិញ្ចឹមត្រីលោក តូម ភ័ណ និងលោក តាន់ វណ្ណា (ទំហំដី ៨០ហិកតា)
22 សីហា 2025ខេត្តកំពង់ធំ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB រួមទាំងសហការី បានចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដោយបានជួបសំណេះសំណាល និងទស្សនា កសិដ្ឋានចិញ្ចឹមត្រីលោក តូម ភ័ណ និងលោក តាន់ វណ្ណា (ទំហំដី ៨០ហិកតា) ។ ទស្សនកិច្ច បានប្រព្រឹត្តទៅនៅភូមិល្អក់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តម បាន លឹម រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារ ICBC ក្នុងគោលបំណងផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការវិនិយោគលើវិស័យកសិកម្ម និងធរុកិច្ចបៃតង
20 សីហា 2025រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារ ICBC ក្នុងគោលបំណងផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការវិនិយោគលើវិស័យកសិកម្ម និងធរុកិច្ចបៃតង។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នារសៀលថ្ងៃពុធ ១១រោច ខែស្រាពណ៏ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែសុវត្ថិភាពក្នងផ្ទះសំណាញ់ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល
16 សីហា 2025ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែសុវត្ថិភាពក្នងផ្ទះសំណាញ់ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីនៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើលដំណើរការកសិដ្ឋានជ័យធំ ដែលមានទីតាំង ស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ការអញ្ជើញចុះពិនិត្យមើល ទីតាំងដាំដុះបន្លែនៅកសិដ្ឋាន ខាងលើ របស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺស្របពេលដែលសព្វថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញការផលិតបន្លែក្នុងស្រុកឲ្យបានច្រើន បង្កើតការងារនៅមូលដ្ឋាននិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទឲ្យកាន់តែប្រសើរឡើង ដើម្បីលើកស្ទួយកសិករអ្នកដាំដុះ សំរាប់ផ្គត់ផ្គង់តម្រូវការអ្នកបរិភោគប្រចាំថ្ងៃ។ បច្ចុប្បន្ននេះ កសិដ្ឋានជ័យធំ កំពុងតែដាំដុះបន្លែសុវត្ថិភាពក្នងផ្ទះសំណាញ់ ដោយអនុវត្តបច្ចេកទេសដាំតាម បទដ្ឋាន GAP គិតពីសុវត្ថិភាពអ្នកប្រើប្រាស់ហើយកសិដ្ឋាននេះ មានដាំដុះ ខាត់ណាដើមប៉ោង ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ ប៉េងប៉ោះឈើរី ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានជ័យធំ ត្រូវពង្រីកការដាំដុះបន្លែផ្ទះសំណាញ់បន្ថែមទៀត ដើម្បីឆ្លើយតបនិងសេចក្តីត្រូវការរបស់អ្នកបរិភោគ ព្រោះក្នុងកាលទេស:នេះ គឺជាឱកាសមួយដ៏ល្អ ដែលកម្ពុជាត្រូវរួមគ្នាងាកមកប្រើប្រាស់ផលិតផលខ្មែរគាំទ្រដល់កសិករក្នុងស្រុក […]
ឯកឧត្តមបណ្ឌិត កៅ ថាច រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារនៃ ផេនហ្គាខ្វា (PangAqua Group) ដែលជាអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្ម (ការចិញ្ចឹមត្រី) បច្ចេកទេសវារីវប្បកម្ម និងជាអ្នកប្រមូលទិញ
15 សីហា 2025រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារនៃ ផេនហ្គាខ្វា (PangAqua Group) ដែលជាអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្ម (ការចិញ្ចឹមត្រី) បច្ចេកទេសវារីវប្បកម្ម និងជាអ្នកប្រមូលទិញ ជួបពិភាក្សាការងារអំពីក្រុម PangAqua Group, ខ្សែច្រវាក់ផលិតកម្មនៃវិស័យវារីវប្បកម្ម, កិច្ចសន្យាកសិកម្មរវាង PangAqua Group និងអ្នកធ្វើវារីវប្បកម្ម និងយន្តការនៃការផ្តល់ឥណទាន (ត្រីភាគី) ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្មនៃវិស័យវារីវប្បកម្ម ប្រកបដោយនិរន្តរភាពស្របតាមកំណើននៃតម្រូវការទីផ្សារ ក៏ដូចជារួមចំណែកបង្កើនផលចំណូលជូនបងប្អូនអ្នកធ្វើវារីវប្បកម្មនៅទីជនបទ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកសិស្សានុសិស្ស ដែលត្រៀមប្រឡងថ្នាក់ទី១២ ត្រូវកសាងសមត្ថភាព និងជំនាញឲ្យខ្លាំង ដើម្បីចូលរួមកសាងជាតិ
13 សីហា 2025វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះបានក្រើនរំឭកដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងតែត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ គឺត្រូវខិតខំកសាងសមត្ថភាព និងជំនាញឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងជាតិជាមួយរាជរដ្ឋាភិបាល។ ក្នុងពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាចកណ្តាល លោក លាភ សុខមាន នាយកវិទ្យាល័យ ហ៊ុនសែន រ៉ូតាខ្សាច់កណ្តាល នាយករងសាលាស្រុក ប្រធាន និងអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ដែលមានអ្នកចូលរួមសរុបចំនួន៤១៥នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការប្រឹងប្រែងរបស់ប្អូនៗនៅថ្ងៃនេះ គឺបង្ហាញពីអនាគតដ៏ភ្លឺស្វាងទៅថ្ងៃខាងមុខ ជាពិសេសអូនៗ និងក្មួយៗ ត្រូវតែខិតខំសិក្សា ពង្រឹងការអានឲ្យបានច្រើនលើមុខវិជ្ជា ដែលត្រៀមប្រឡង ដើម្បីប្រឡងឲ្យជាប់ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយបន្ថែមពីនេះទៀត ត្រូវខិតខំពង្រឹងសមត្ថភាពខ្លួន និងប្រឹងរៀនសូត្រពីសាលាផង និងអ្នកជុំវិញខ្លួនយើងផង។ ឯកឧត្តមបណ្ឌិតប្រតិភូបានរំឭកជូនថា រាជរដ្ឋាភិបាល អាណត្តិទី៧ […]
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥
13 សីហា 2025វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួម កម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងសិស្សានុសិស្ស ថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ស្ថិតនៅ វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។ នៅក្នុងពិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុក ខ្សាច់កណ្តាល លោក ប៉ែន ប៊ុណ្ណា នាយកវិទ្យាល័យខ្សាច់កណ្តាល នាយករង ប្រធាន និងអនុប្រធានការិ.អប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ ដែលមានសរុបចំនួន៤៤៧នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ពាំនាំនូវបណ្តាំសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ […]
ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ វិសាមញ្ញទី៥
12 សីហា 2025រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ វិសាមញ្ញទី៥ របស់ខ្លួន ដើម្បីពិនិត្យ និងពិភាក្សាការអនុវត្ត កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) នៅក្នុងដំណាក់កាលទី១ ក្រោមមូលនិធិអាកាសធាតុបៃតង (GCF) និងរបៀបវារៈផ្សេងៗ។ កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB និងតាមប្រព័ន្ធអនឡាញ (តាម Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. នារសៀល ថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។
