ព័ត៌មានថ្មីៗ
បុគ្គលិកនៃការិយាល័យចល័តខេត្ត តាកែវ បានចូលរួម កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៣
15 កុម្ភៈ 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្ត តាកែវ បានចូលរួម កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៣ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅការិយាល័យសហគមន៍ ភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ វេទិការនេះ មានគោលបំណងដូចជា: ១) បូកសរុបការងារដឹកនាំ និងគ្រប់គ្រងរបស់សហគមន៍កសិកម្មរយៈពេលពេញមួយឆ្នាំកន្លងមកជូនដល់សមាជិកសហគមន៍កសិកម្ម ២) ដេីម្បីរាយការណ៍អំពីដំណេីរការ និងលទ្ធផលនៃការប្រកបមុខរបររបស់សហគមន៍កសិកម្មជូនដល់សមាជិកសហគមន៍កសិកម្ម ៣) ដេីម្បីសម្ពោធសមិទ្ធផលផ្សារសហគមន៍ ឬកន្លែងប្រមូលផ្តុំលក់ដូរកសិផល កសិកម្ម ឬ ផលិតកម្ម និងការធ្វេីអាជីវកម្មរបស់សហគមន៍ ៤) ដេីម្បីអនុម័តលេីផែនការណ៍សកម្មភាពប្រចាំឆ្នាំ ២០២៤ ផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ និងបញ្ហាពាក់ព័ន្ធផ្សេងទៀតរបស់សហគមន៍កសិកម្ម។
ឯកឧត្តម ប៉ិច សានី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំនាយកដ្ឋានរបស់ធនាគារ ARDB ដោយមានការចូលរួម និងផ្តល់យោបល់បច្ចេកទេស ពីទីប្រឹក្សាជាន់ខ្ពស់របស់ធនាគារ ARDB
14 កុម្ភៈ 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំនាយកដ្ឋានរបស់ធនាគារ ARDB ដោយមានការចូលរួម និងផ្តល់យោបល់បច្ចេកទេស ពីទីប្រឹក្សាជាន់ខ្ពស់របស់ធនាគារ ARDB ដើម្បីពិភាក្សាលើការតាមដាន និងវាយតម្លៃការអនុវត្តផែនទីចង្អុលផ្លូវរយៈពេល ១០ ឆ្នាំ និងដើម្បីត្រៀមខ្លួនធ្វើបច្ចុប្បន្នភាពនៃផែនទីចង្អុលផ្លូវរយៈពេល ១០ ឆ្នាំ របស់ធនាគារ ARDB, នាព្រឹកថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃធនាគារ ARDB ។
ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម បានដឹកនាំកិច្ចប្រជុំសមាជិកក្រុម Think-Tank របស់ធនាគារ ARDB
13 កុម្ភៈ 2024ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំកិច្ចប្រជុំសមាជិកក្រុម Think-Tank របស់ធនាគារ ARDB ដើម្បីកំណត់អាទិភាពសកម្មភាព និងរៀបចំជាផែនការសកម្មភាពលម្អិតរបស់ធនាគារ ARDB ដូចដែលបានកំណត់ក្នុងក្របខណ្ឌយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ ជាលទ្ធផល, ធនាគារ ARDB បានកំណត់នូវអាទិភាពសកម្មភាព និងបានរៀបចំជាផែនការសកម្មភាពលម្អិត ពិសេសផ្តោតទៅលើ ការបង្កើតគម្រោងឥណទានទំហំតូចៗ ដើម្បីឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលបានចុះបញ្ជីចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ អាចទទួលបានឥណទាន នាព្រឹកថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃធនាគារ ARDB។
ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយសហការី និងមានការចូលរួមពីតំណាងក្រុមហ៊ុន Mekong Strategic Capital (MSC) បានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
8 កុម្ភៈ 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី និងមានការចូលរួមពីតំណាងក្រុមហ៊ុន Mekong Strategic Capital (MSC) បានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាលើកិច្ចសហការក្នុងក្របខ័ណ្ឌគម្រោងហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodian Climate Financing Facility, CCFF) មានទំហំវិនិយោគសរុបចំនួន ១០០ លានដុល្លារអាម៉េរិក ដែលស្ថិតក្រោមមូលនិធិអាកាសធាតុបៃតង (GCF) ព្រមទាំងទទួលបានការគាំទ្រអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាលទ្ធផល តំណាង ADB បានបង្ហាញពីចំណាប់អារម្មណ៍លើការចូលរួមសហហិរញ្ញប្បទាន (Co-Finance) ក្នុងការអនុវត្តគម្រោងនេះ និងចាប់ផ្តើមរៀបចំដំណើរការនីតិវិធីសម្រាប់ចូលរួមអនុវត្ត, នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។
ឯកឧត្ដមបណ្ឌិត កៅ ថាច ក្នុងឱកាសតែងតាំងជា ឧត្តមទីប្រឹក្សាវចនានុក្រមព្រះពុទ្ធសាសនា នៃសមាគមទ្រទ្រង់អក្សរសាស្រ្តនិងវប្បធម៍ខ្មែរ
8 កុម្ភៈ 2024ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមគោរពអបអរសាទរ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្នុងឱកាសតែងតាំងជា ឧត្តមទីប្រឹក្សាវចនានុក្រមព្រះពុទ្ធសាសនា នៃសមាគមទ្រទ្រង់អក្សរសាស្រ្តនិងវប្បធម៍ខ្មែរ
7 កុម្ភៈ 2024
Sorry, this entry is only available in English. ខេត្តកណ្ដាល៖ នៅរសៀល ថ្ងៃពុធ ១៣ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះពិនិត្យកសិដ្ឋានបន្លែសុវត្ថិភាពនៅ កសិដ្ឋាន ប្រសិទ្ធ – Prosit Farm និងDPK Prasit Farm មានទីតាំងស្ថិតនៅក្នុងឃុំឈ្វាំង ស្រុកពញ្ញាឭ ខេត្តកណ្តាល ដែលកំពុងដាំដុះ និងប្រមូលផល សម្រាប់ផ្គត់ផ្គង់ទីផ្សារជារៀងរាល់ថ្ងៃ។ គួរបញ្ជាក់ថា កសិដ្ឋានខាងលេីនេះ គឺជាកសិដ្ឋានបន្លែសុវត្ថិភាពគំរូដែលស្ថិតនៅក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារ ARDB។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB (ក្រុមប្រឹក្សាវិន័យ) ក្នុងការពិនិត្យនូវលទ្ធផលសមិទ្ធកម្មគន្លឹះសម្រាប់ការអនុវត្តការងាររបស់បុគ្គលិកក្នុងឆ្នាំ២០២៣
6 កុម្ភៈ 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB (ក្រុមប្រឹក្សាវិន័យ) ក្នុងការពិនិត្យនូវលទ្ធផលសមិទ្ធកម្មគន្លឹះសម្រាប់ការអនុវត្តការងាររបស់បុគ្គលិកក្នុងឆ្នាំ២០២៣។ កិច្ចប្រជុំនេះ គឺមានគោលបំណងពិនិត្យ និងឆ្លុះបញ្ចាំងអំពីការអនុវត្តការងាររបស់បុគ្គលិកនៃធនាគារ ARDB ធៀបនឹងសមិទ្ធកម្មគន្លឹះដែលកំណត់ទុករួចជាស្រេចនាដើមឆ្នាំ ២០២៣ នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ លោក ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម
6 កុម្ភៈ 2024ទីស្នាក់ការកណ្ដាល ARDB៖ នៅព្រឹក ថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុញ្ញាតឱ្យ លោក ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម នៅទីស្នាក់ការកណ្ដាលធនាគារ ARDB។ ក្នុងនោះលោកប្រធានសមាគមន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមបណ្ឌិត កៅ ថាច ដែលតែងតែជួយឧបត្ថម្ភដល់ការបោះពុម្ពផ្សាយនូវសៀវភៅជាច្រើននាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតប្រតិភូ ក៏បានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់សកម្មភាពរបស់សមាគមផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនៃធនាគារ ARDB លើការរៀបចំគោលការណ៍ហិរញ្ញប្បទានពិសេសក្រោមកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាម៉េរិក
5 កុម្ភៈ 2024ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនៃធនាគារ ARDB លើការរៀបចំគោលការណ៍ហិរញ្ញប្បទានពិសេសក្រោមកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាម៉េរិក ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃធនាគារ ARDB។ កម្មវិធីហិរញ្ញប្បទាននេះ គឺជាវិធានការអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ជាទុនបង្វិលដល់អតិថិជនគោលដៅ។ សម្រាប់វិស័យស្រូវ-អង្ករ ហិរញ្ញប្បទានពិសេសនេះ មានគោលដៅផ្តល់ជូន រោងម៉ាស៊ីនកិនស្រូវ-ក្រុមហ៊ុននាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវ ដើម្បីរក្សាលំនឹង និងសិ្ថរភាពថ្លៃ សំដៅបង្កើនបរិមាណសន្និធិផ្តត់ផ្គង់ដល់ការកែច្នៃប្រើប្រាស់ក្នុងស្រុក សន្តិសុខស្បៀង និងការនាំចេញ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការីចុះត្រួតពិនិត្យការអនុវត្តគម្រោងកសិកម្មវ័យឆ្លាត ទាក់ទងនឹងការធ្វេីផ្ទះសំណាញ់
26 ធ្នូ 2023នាពេលរសៀល ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការីចុះត្រួតពិនិត្យការអនុវត្តគម្រោងកសិកម្មវ័យឆ្លាត ទាក់ទងនឹងការធ្វេីផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាព នៅឃុំជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
