ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចូលរួមច្រូតស្រូវ ស្រែគំរូ ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
12 តុលា 2025ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងសហការីនៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមកម្មវិធី “ច្រូតស្រូវស្រែគំរូ ដែលប្រើប្រាស់ជីធម្មជាតិ មានទីតាំងស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង”។ ការអញ្ជើញចុះពិនិត្យមើលការច្រូតស្រូវ ស្រែគំរូ របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ខាងលើនេះ គឺស្ថិតនៅរោងម៉ាស៊ីនកិន ស្រូវរបស់ លោក ឈិត ប៊ុនថន ដែលបានដាំដុះស្រូវជាស្រែគំរូ ពូជសែនក្រអូប ដើម្បីបង្ហាញដល់កសិករអាចយកជាបទពិសោធន៍ សម្រាប់ជាគំរូយកទៅអនុវត្តបន្តអាចទទួលបានទិន្នផលចន្លោះពី ៧ទៅ៨តោនក្នុង ១ហិកតា។ ស្រែគំរូរបស់លោក ឈិត ប៊ុនថន ខាងលើគឺ ផលិតស្រូវជារៀងរាល់ឆ្នាំជាប្រភេទ ពូជក្នុងស្រុកលើផ្ទៃដីចំនួន ១០ហិកតាជាពូជសែនក្រអូប ០១និងពូជជាតិយើង ដែលបានដាំដុះមិនប្រើប្រាស់ជីគីមីនោះទេ ។
ឯកឧត្តម បាន លឹម ព្រមទាំងសហការី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ អ៊ីអាយអេក ហែមប៊ើក (EIH Bank Hamburg) ប្រចាំប្រទេសអាឡឺម៉ង់
9 តុលា 2025ទីក្រុងហែមប៊ើក (Hamburg)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ព្រមទាំងមានការសម្របសម្រួលពីលេខាធិការដ្ឋានសមាគម កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ អ៊ីអាយអេក ហែមប៊ើក (EIH Bank Hamburg) ប្រចាំប្រទេសអាឡឺម៉ង់។ ឯកឧត្តម បាន លឹម បានជួបពិភាក្សាជាមួយលោកបណ្ឌិត អារ៉ាស អូនសូរ៊ី (Arash Onsori) ប្រធានធនាគារ អ៊ីអាយអេក និងលោក ថូម៉ាស ចាំង (Thomas Junge) នាយកគ្រប់គ្រងទូទៅរបស់ធនាគារ អ៊ីអាយអេក ហែមប៊ើក ប្រចាំប្រទេសអាឡឺម៉ង់ ដើម្បីផ្លាស់ប្តូរព័ត៌មាន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងសមាជិកភាពរវាងធនាគារទាំងពីរក្នុងនាមជាសមាជិកសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕
ឯកឧត្តម ប៉ិច សានី បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យអនុវត្តផែនការគោលស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ២០២៥-២០៣៥”
6 តុលា 2025ខេត្តសៀមរាប៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងសហការី បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យអនុវត្តផែនការគោលស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ២០២៥-២០៣៥”។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។សិក្ខាសាលានេះប្រារព្ធនៅខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ) និងមានការចូលរួមពីតំណាងមកពីក្រសួង-ស្ថាប័នផ្សេងៗ ប្រមាណជា ៣០០ នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី អញ្ជើញទស្សនកិច្ច ពិនិត្យមើលកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ស្ថិតនៅសង្កាត់ បារ៉ុង ក្រុងអរិយក្សត្រ
5 តុលា 2025ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ព្រមទាំងសហការី កាលពីថ្ងៃសៅរ៍ទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជេីញទស្សនកិច្ចនៅកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms)ដែលចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ស្ថិតនៅភូមិខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅក្នុងឱកាសអញ្ជើញទស្សនកិច្ចនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលជាអ្នកវិនិយោគក្នុងស្រុកត្រូវតែគិតគួរ ពង្រឹងការផលិតទឹកដោះគោឲ្យបានច្រើន ដោយរៀបចំគ្រួសារកសិករអ្នកចិញ្ចឹមឲ្យបានច្បាស់លាស់ ថែទាំឲ្យបានល្អ ដើម្បីឆ្លើយតបនិងការផ្គត់ផ្គង់លើទីផ្សារដែលកំពុងតែមានតម្រូវការខ្ពស់។ លើសពីនេះ ដើម្បីជួយដល់កសិករនៅតំបន់អរិយក្សត្រ ក្នុងស្រុកល្វាឯមនេះ មានប្រាក់ចំណូល ម្ចាស់កសិដ្ឋានខាងលើគួរតែចងក្រងកសិករនិងតភ្ជាប់ការផលិត ឬប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុក ដូចជា ដំណាំពោតនិងកសិផលផ្សេងៗទៀត ដែលកសិករបានដាំដុះ គួរប្រមូលទិញពីពួកគាត់យកមកប្រើប្រាស់ឲ្យអស់លទ្ទភាពតែម្តង។ បច្ចុប្បន្នកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms)បានបំពាក់ដោយបច្ចេកវិទ្យាទំនើប សម្រាប់កែច្នៃទឹកដោះគោ។ […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល
4 តុលា 2025ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យបងប្អូនកសិករនៅក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ លើកឡើងនូវបញ្ហាប្រឈមក្នុងមុខរបររបស់ខ្លួន ដែលសរុបជារួមកសិករបានលើកឡើងនូវបញ្ហាមួយចំនួនដួចជា៖ ១.បញ្ហាកើនតម្លៃនៃធាតុចូលកសិកម្ម ២.បញ្ហាបន្លែ សាច់គោ និងស្រូវចុះថោកជាដើម ដែលប៉ះពាល់ដល់អ្នកដាំដុះ និងអ្នកចិញ្ចឹម។ ជុំវិញនឹងបញ្ហាប្រឈមទាំងអស់នេះ ឯកឧត្តមបណ្ឌិតប្រតិភូ ពិតជាបានយល់ច្បាស់ ពីព្រោះលោកក៏ជាកូនកសិករ និងធ្លាប់ធ្វើកសិកម្មពីមុនមកដែរ។ ឯកឧត្តមបណ្ឌិតដឹងយ៉ាងច្បាស់ថា “កសិករគឺជាក្រុមដែលហ៊ានទទួលយកហានិភ័យខ្ពស់ជាងគេក្នុងមុខរបររបស់ខ្លួន” ដែលហានិភ័យទាំងនោះអាចកើតឡើងតាំងពីពេលដាំដុះរហូតដល់ការលក់ចេញដូចជា៖ ហានិភ័យគ្រោះធម្មជាតិ ហានិភ័យប្រែប្រួលផ្នែកពាណិជ្ជកម្ម និងហានិភ័យទីផ្សារជាដើមដែលហានិភ័យទាំងអស់នេះសុទ្ធតែជាកត្តាធ្វើឱ្យប៉ះពាល់ដល់ទិន្នផល ឬថ្លៃទិន្នផល។ ដោយហេតុនេះហើយ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនបោះបង់កសិករចោលឡើយ ពោលមានតែពង្រឹងការយកចិត្តទុកដាក់ និងនៅជាប់ជានិច្ចជាមួយបងប្អូនកសិករ។ ពីខាងចំណែករបស់បងប្អូនកសិករវិញ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលបានស្នើសុំឱ្យ (១) មានការតស៊ូព្យាយាម ភាពអត់ធ្មត់ខ្ពស់ (២) ប្រែក្លាយខ្លួនពីកសិករចិញ្ចឹមឆ្នាំងទៅជាកសិករសហគ្រិន ដែលដឹងច្បាស់លាស់ពីចំណេញខាត និងដឹងថ្លៃដើមផលិតឱ្យបានច្បាស់លាស់ ទើបអាចកំណត់ថ្លៃលក់បាន (៣) […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB”
3 តុលា 2025រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB” នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្តល់បទបង្ហាញពីសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវ ដែលក្រុមការងារបានកែសម្រួលស្របតាមមតិយោបល់របស់អង្គសិក្ខាសាលា ដែលបានរៀបចំកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ សំដៅស្នើសុំយោបល់បន្ថែមដើម្បីធ្វើឱ្យការវិភាគ និងការរៀបចំរបាយការណ៍ស្រាវជ្រាវមួយនេះ កាន់តែមានគុណភាព និងអនុលោមតាមស្តង់ដារនៃការបោះផ្សាយ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់សមាជិកទាំងអស់នៃក្រុមការងារស្រាវជ្រាវរបស់ធនាគារ ARDB ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាពស្រាវជ្រាវបន្ថែម និងចូលរួមឱ្យបានកាន់តែសកម្មក្នុងកិច្ចការនេះ សំដៅចូលរួមលើកកម្ពស់វប្បធម៌ស្រាវជ្រាវក្នុងស្ថាប័ន ក៏ដូចជានៅប្រទេសកម្ពុជាផងដែរ៕
ប្រសាសន៍របស់ឯកឧត្តមបណ្ឌិត កៅ ថាច ថ្លែងក្នុងពិធីជួបប្រជាកសិករនៅស្រុកខ្សាច់កណ្តាល
30 កញ្ញា 2025“បើនិយាយពីមោទនភាពជាតិខ្មែរ គឺយើងទាំងអស់គ្នាតែងតែមើលឃើញក្នុងរូបារម្មណ៍ភ្លាម នូវវាលស្រែពណ៌មាសធំល្វឹងល្វើយ ដើមត្នោត និងបឹងទន្លេសាប ដែលផ្តល់អាហារដ៏សំខាន់ដល់ជាតិខ្មែរទាំងមូលតាំងពីដូនតាមក មិនមែនត្រឹមតែអគារខ្ពស់នៅទីក្រុងធំៗនោះទេ។” ប្រសាសន៍របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ ថ្លែងក្នុងពិធីជួបប្រជាកសិករនៅស្រុកខ្សាច់កណ្តាល នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចូលរួម សំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
28 កញ្ញា 2025ស្រុកខ្សាច់កណ្ដាល ខេត្កកណ្ដាល ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅថ្ងៃអាទិត្យទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុនសែន រ៉ូតាខ្សាច់កណ្ដាល។ នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលស្រុក ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ប្រធានក្រុមប្រឹក្សាឃុំទាំង១២ មន្ត្រីកសិកម្មឃុំ សរុបទាំងអស់ ចំនួន ៥០០នាក់ ក្នុងនោះមានប្រជាកសិករចំនួន ៤៦២នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបជុំថ្ងៃនេះ ក្នុងនាមជាកូនកសិករម្នាក់ចេញមកពីតំបន់ជនបទរស់នៅឯជាយដែន ពិតជាមានមោទនភាពលើវិស័យកសិកម្ម ដែលជាមុខរបរស្នូលមួយបានចិញ្ចឹមប្រជាជនរាប់លាននាក់រស់នៅប្រកបដោយឥស្សរភាព សេចក្តីថ្លៃថ្នូរ និងសុខភាពល្អ ដែលនេះជា កេរិ៍្តមរតក តាំងពីដូនតាយើងមក ។ កសិករជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់មនុស្ស ហើយក៏ជាឆ្នាំងបាយរបស់មនុស្សជាតិ ជាពិសេស ជាឆ្នាំងបាយរបស់ប្រជាជាតិខ្មែរចាប់ពីពេលក៏កើតទឹកដីខ្មែរមកម៉្លេះ។ ដូច្នេះ […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យក្រុមការងារនៃក្រុមហ៊ុន Signature Agribiz ជួបពិភាក្សាការងារលើការដំាដុះ និងផ្គត់ផ្គង់ត្រសក់ផ្អែម និងបន្លែសុវត្ថិភាពមួយចំនួន ព្រមទំាងការតភ្ជាប់ទីផ្សារ ធានានូវការផ្គត់ផ្គង់ទីផ្សារប្រកបដោយគុណភាព និងនិរន្តរភាព
25 កញ្ញា 2025រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារនៃក្រុមហ៊ុន Signature Agribiz ដឹកនំាដោយលោក Lee Janghan នាយកផ្នែកផលិតកម្ម និងលោក Leang Lissang អ្នកគ្រប់គ្រង ជួបពិភាក្សាការងារលើការដំាដុះ និងផ្គត់ផ្គង់ត្រសក់ផ្អែម និងបន្លែសុវត្ថិភាពមួយចំនួន ព្រមទំាងការតភ្ជាប់ទីផ្សារ ធានានូវការផ្គត់ផ្គង់ទីផ្សារប្រកបដោយគុណភាព និងនិរន្តរភាព។ ទន្ទឹមនេះ លោក Lee Janghan នាយកផ្នែកផលិតកម្ម និងជាអ្នកស្រាវជ្រាវផ្នែកពូជ និងជីកសិកម្ម មកពីប្រទេសកូរ៉េ ក៏បានលើកឡើងអំពីបទពិសោធន៍ដំាដុះត្រសក់ផ្អែម និងបន្លែសុវត្ថិភាពប្រកបដោយគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនំាចេញ សំដៅរួមចំណែកការបង្កើតការងារ ការបង្កើនការផ្គត់ផ្គង់បន្លែក្នុងស្រុកកាត់បន្ថយការនំាចូល និងការផ្ទេរជំនាញបច្ចេកទេសកសិកម្មដល់បងប្អូនប្រជាកសិករយើងផងដែរ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
