ព័ត៌មានថ្មីៗ

ឯកឧត្តម ចាន់ សីហា បានទទួលជួបពិភាក្សាការងារជាមួយ លោក តី សារិន តំណាងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក CEES VAN RIJ នាយក Agri Grade មកពីប្រទេស Netherland

9 កញ្ញា 2025

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយ លោក តី សារិន តំណាងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក CEES VAN RIJ នាយក Agri Grade មកពីប្រទេស Netherland ក្នុងគោលបំណងផ្សារភ្ជាប់សហប្រតិបត្តិការការវិនិយោគលើវិស័យកសិកម្ម ដោយផ្តោតលើការគាំទ្របច្ចេកទេស ការពង្រឹងសមត្ថភាព និងការផ្ដល់ឥណទានដល់សហគមន៍កសិកម្មទំនើបនៅកម្ពុជា។

ឯកឧត្តម បាន លឹម អញ្ជើញចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតផលក្នុងស្រុក”

9 កញ្ញា 2025

ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB​ អញ្ជើញចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតផលក្នុងស្រុក” រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDBនិងសហការីបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតផលក្នុងស្រុក”។ ពិធីនេះមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា រួមនិងថ្នាក់ដឹកនាំមកពីស្ថាប័នពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុន សហគ្រាសក្នុងស្រុកប្រមាណ៣០០។ សូមជម្រាបជូនផងដែរថា នៅក្នុងឱកាសការតាំងបង្ហាញផលិតផលខ្មែរឆ្នាំ២០២៥នេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១-១៣ខែកញ្ញានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក៏បានដាក់តាំងបង្ហាញអំពីផលិតផល និងសេវាកម្មជូនដល់ភ្ញៀវចូលមកទស្សនាពិព័រណ៍ផងដែរ។

ការចូលរួមធ្វើជាវាគ្មិនកិត្តិយសនៃសន្និសីទស្តីពី “ការវិនិយោគសម្រាប់អនាគត”

9 កញ្ញា 2025

ការចូលរួមធ្វើជាវាគ្មិនកិត្តិយសនៃសន្និសីទស្តីពី “ការវិនិយោគសម្រាប់អនាគត” នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥, តបតាមការអញ្ជើញរបស់តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ (United Nations Trade and Development – UNCTAD),ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានចូលរួមក្នុងកម្មវិធីបើកជាផ្លូវការនៃ ពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម លើកទី២៥ និងបានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ (High-Level Plenary Discussion)នៃសន្និសីទស្តីពី “ការវិនិយោគសម្រាប់អនាគត” ដោយកិច្ចពិភាក្សាផ្តោតទៅលើចក្ខុវិស័យចំពោះយុទ្ធសាស្រ្តស្វែងរកប្រភពទុនសម្រាប់អនាគតនៃការវិនិយោ សកល, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងថាមពលសម្រាប់អនាគត។ ក្នុងកម្មវិធីបើកជាផ្លូវការនៃសន្និសីទនេះមានការចូលរួមជាអធិបតីពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងការថ្លែងសន្ទរកថាស្វាគមន៍ សន្ទរកថាបើក ពីអគ្គលេខាធិការងនៃ UN និងនាយកកម្មវិធីគំនិតផ្តួចផ្តើមទីផ្សារមូលបត្រប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងជាប្រធានផ្នែកវិនិយោគ និងសហគ្រាសនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ, តំណាងពីខេត្ដហ្វូជៀន និងអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន។ ជាពិសេស សន្ទរកថាគន្លឹះ ថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន (Uzbekistan) និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងពីព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចបន្ទាប់ […]

កិច្ចពិភាក្សាទ្វេភាគីរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាមួយ​ អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ

8 កញ្ញា 2025

កិច្ចពិភាក្សាទ្វេភាគីរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាមួយ​ អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ ————————————————— នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសនៃសន្និសីទ ស្តីពី “ការវិនិយោគសម្រាប់អនាគត” និងការចូលរួម “ពិព័រណ៌អន្តរជាតិចិន សម្រាប់ការវិនិយោគនិងពាណិជ្ជកម្ម លើកទី ២៥” នៅទីក្រុង XIAMEN ប្រទេសចិន, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការីជួបពិភាក្សាទ្វេភាគី ជាមួយនឹង អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ (United Nations Trade and Development – UNCTAD) ដែលដឹកនាំដោយលោកស្រី Nan Li Collins, ប្រធានគំនិតផ្តួចផ្តើមទីផ្សារមូលបត្រប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងជាប្រធានផ្នែកវិនិយោគ និងសហគ្រាសនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ។ កិច្ចពិភាក្សាទ្វេភាគីនេះ បានផ្តោតសំខាន់ទៅលើការពិនិត្យលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB ដែលជាធនាគារគោលនយោបាយសម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា សំដៅរួមគ្នាចូលរួមការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងប្រទេសកម្ពុជា តំបន់ និងសកល។ ជាលទ្ធផល, ធនាគារអភិវឌ្ឍន៍ជនបទ […]

ពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម លើកទី២៥ ក្នុងនាមធនាគារអភិវឌ្ឍន៍ និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

8 កញ្ញា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (The 25th China International Fair for Investment and Trade – CIFIT)។​ ជាមួយគ្នានេះ មហាកិត្តិយសបំផុតដែលឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតំណាងព្រះរាជាណាចក្រកម្ពុជាចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ CIFIT ដែលរៀបចំដោយមជ្ឈមណ្ឌលជំរុញការវិនិយោគអន្តរជាតិរបស់ប្រទេសចិន(China International Investment Promotion Centre) និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍន៍(United Nations Trade and Development -UNCTAD) នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រុងសៀមិន (Xiamen) ខេត្ដហ្វូជៀន (Fujian) នៃសាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍ព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មនេះមានគោលបំណងបង្កើតជាថ្នាលសម្រាប់ការលើកម្ពស់ការវិនិយោគទៅវិញទៅមក, ការចែករំលែកព័ត៌មានវិនិយោគសំខាន់ៗ និងកិច្ចពិភាក្សាអំពីនិន្នាការវិនិយោគក្នុងតំបន់ […]

ឯកឧត្តមបណ្ឌិត កៅ ថាច នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាជាន់ខ្ពស់នៃសន្និសីទស្តីពី «ការវិនិយោគសម្រាប់អនាគត» និងចូលរួម «ពិព័រណ៍អន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មរបស់ប្រទេសចិនលើកទី២៥»

5 កញ្ញា 2025

តបតាមការអញ្ជើញរបស់ប្រធានមជ្ឈមណ្ឌលជំរុញការវិនិយោគអន្តរជាតិរបស់ប្រទេសចិន(China International Investment Promotion Centre) និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍន៍(United Nations Trade and Development -UNCTAD), ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាជាន់ខ្ពស់នៃសន្និសីទស្តីពី «ការវិនិយោគសម្រាប់អនាគត» និងចូលរួម «ពិព័រណ៍អន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មរបស់ប្រទេសចិនលើកទី២៥» នៅទីក្រុងXIAMEN ប្រទេសចិន ចាប់ពីថ្ងៃទី ៧-១០ ខែកញ្ញា ឆ្នាំ២០២៥

កិច្ចប្រជុំពិភាក្សាបច្ចេកទេសលើកទី២ រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC)

4 កញ្ញា 2025

កិច្ចប្រជុំពិភាក្សាបច្ចេកទេសលើកទី២ រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC) រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាបច្ចេកទេសជាមួយតំណាងធនាគារ ICBC ក្នុងគោលបំណង ពិនិត្យលទ្ធភាពក្នុងការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការលើកកម្ពស់ការវិនិយោគលើវិស័យកសិកម្ម និងធរុកិច្ចបៃតង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ

4 កញ្ញា 2025

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមនិងសហការី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនិងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។ សូមជម្រាបជូនថា នៅក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥នេះ បុគ្គលិករបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ធនាគារជូនដល់អ្នកចូលរួមនៅក្នុងវេទិកានេះផងដែរ៕

កិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹងតាមរយៈការធ្វើបទបង្ហាញពីភាពជាអ្នកដឹកនាំ

2 កញ្ញា 2025

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹងតាមរយៈការធ្វើបទបង្ហាញពីភាពជាអ្នកដឹកនាំ។ កិច្ចប្រជុំប្រចាំខែកញ្ញានេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំងបុគ្គលិកជាង៣០០នាក់ផងដែរ។ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្នុងនាមជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តមបណ្ឌិតខិតខំដឹកនាំស្ថាប័នប្រកបដោយគោលបំណង វិន័យ និងការយល់ចិត្ត – ប្រមូលហិរញ្ញវត្ថុដើម្បីផ្លាស់ប្តូរសហគមន៍ជនបទ ពង្រឹងវិស័យកសិកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជនបទប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕

ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវ ស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB”

29 សីហា 2025

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវ ស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB” នារសៀលថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥។ សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្តល់បទបង្ហាញពីសេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវ សំដៅស្នើសុំយោបល់ដើម្បីធ្វើឱ្យការវិភាគ និងការរៀបចំរបាយការណ៍ស្រាវជ្រាវនេះ កាន់តែមានគុណភាព និងអនុលោមតាមស្តង់ដារនៃការបោះផ្សាយ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងសមាជិកក្រុមការងារស្រាវជ្រាវ ដែលមានវត្តមានក្នុងសិក្ខាសាលាឱ្យបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពស្រាវជ្រាវ និងចូលរួមឱ្យបានកាន់តែសកម្មក្នុងកិច្ចការនេះតាមលទ្ធភាពដែលអាចធ្វើទៅបាន។