Breaking News
Public Holidays 2022 ការវិភាគសេដ្ឋកិច្ចលើគម្រោងចិញ្ចឹមទាយកស៊ុត សេចក្តីជូនដំណឹង បុគ្គលិកតាមដានត្រួតពិនិត្យឥណទាន, អ្នកហាត់ការតាមដានទិន្នន័យឥណទាន, បុគ្គលិកផ្នែកក្សេត្រសាស្រ្ត, ផ្នែកផលិតកម្ម និងបសុព្យាបាល, បុគ្គលិកផ្នែកវារីវប្បកម្ម អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បុគ្គលិកធនធានមនុស្ស , Senior Performance Management Officer,Senior Training & Development Officer, IT Internal Auditor លោកអ្នកអាចបញ្ចូលកាតទូរស័ព្ទបានគ្រប់ប្រព័ន្ធ តាមរយៈ ARDB Mobile App អបអរសាទរខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ក្រុមការងារតំណាង ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារARDB បាននាំយកអំណោយដ៏ថ្លៃថ្លា ជូនដល់ក្មួយ​ប្រុស​ឈ្មោះ​ ​គង់​ សីហា សូមថ្វាយព្រះរាជកុសល​ ខួប៩ឆ្នាំនៃការយាងសោយព្រះទិវង្គតព្រះបរមរតនកោដ្ឋ
Home Latest News ឯកឧត្តម កៅ ថាច និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាសិទ្ធិនារីអន្តរជាតិ
March 11, 2016 719

ឯកឧត្តម កៅ ថាច និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាសិទ្ធិនារីអន្តរជាតិ

12795345_1032174680159532_5417129682220944428_nធនាគារអភិវឌ្ឍន៍ជនបទ៖ ឯកឧត្តម កៅ ថាច អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងលោកជំទាវ សួរ សុខគីម បានអញ្ជើញចូលរួម ក្នុងកម្មវិធីសំណេះសំណាលជាមួយនិយោជិតទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ និងធ្វើជាអធិបតីភាពក្នុងពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី១០៥ នៃទិវាសិទ្ធិនារីអន្តរជាតិ ក្រោមប្រធានបទ “វិនិយោគលើសមភាពយេនឌ័រដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព” ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កៅ ថាច បានធ្វើការរំលឹកត្រួសៗអំពីប្រវត្តនិងតួនាទីសំខាន់ៗរបស់ស្ត្រីនៅក្នុងសង្គមខ្មែរ ជាពិសេសភាពភាពមិនអាចអត់បាននៃតួនាទីស្ត្រីក្នុងវិស័យការងារ និងសេដ្ឋកិច្ច។ ក្នុងនោះផងដែរ ឯកឧត្តម នៅតែបន្តជម្រុញ និងលើកទឹកចិត្តដល់និយោជិតជាស្ត្រីរបស់ធនាគារ ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងកិច្ចការរបស់ខ្លួនដើម្បីឱ្យធនាគារអភិវឌ្ឍន៍ និងមានការរីកចំរើនលូតលាស់ទៅមុខ។ ចុងបញ្ចប់ ឯកឧត្តម ការក៏បានធ្វើការថ្លែងអំណរគុណដល់និយោជិតទាំងអស់របស់ធនាគារអភិវឌ្ឍន៍ជនបទ ដែលបានខិតខំប្រឹងប្រែងជួយកិច្ចការរបស់ធនាគារឱ្យមានរីកចម្រើន និងមានការអភិវឌ្ឍនាពេលកន្លងមក។

Get in touch. Stay in touch

Start Using ARDB Mobile App

easy to use and safe for Client.

ARDB Bank

Online Visitor : 3 Active