Home Latest News ឯកឩត្តម កៅ ថាច ចុះពិនិត្យ ការអនុវត្តកម្មវិធី ឥណទានពិសេស របស់រាជរដ្ឋាភិបាល
logo

ឯកឩត្តម កៅ ថាច ចុះពិនិត្យ ការអនុវត្តកម្មវិធី ឥណទានពិសេស របស់រាជរដ្ឋាភិបាល

Latest News January 10, 2018 15.89K views

សាលាខេត្តកំពង់ធំ៖ ព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស នព្វស័ក ពស២៥៦១
ត្រូវនិងថ្ងៃទី០៩ ខែ មករា ឆ្នាំ២០១៨៖នៅសាលាខេត្តកំពង់ធំមានរៀបចំ កិច្ចប្រជុំស្តីពីស្ថានភាពស្រូវអង្ករ និងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តកម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាលក្រោមអធិបតីភាព លោក ហួន វ៉ាន់និត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់នៃគណៈអភិបាលខេត្តកំពង់ធំ និង ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru rice និងមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុងស្ទឹងសែនលោកស្រី អភិបាលរងស្រុក អភិបាលស្រុក និងលោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធនិងម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលមានសក្តានុពល ក្នុងខេត្តកំពង់ធំ។ បន្ទាប់ពីកិច្ចប្រជំុនៅខេត្តកំពង់ធំ នៅរសៀលថ្ងៃដដែលនេះឯកឩត្តម កៅ ថាច និងសហការី នឹងបន្តកិច្ចប្រជំុជាមួយឯកឩត្តមអភិបាលខេត្តព្រះវិហារជាបន្តទៀត។

បន្ទាប់ពីប្រជំុនៅសាលាខេត្តកំពង់ធំ ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងសហការី បានឆ្លៀតពេលចុះពិនិត្យមើលការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវដែលជាគម្រោងឥណទានពិសេសរបស់រាជរដ្ឋាភិបាលផ្តល់ជូនក្រុមហ៊ុនអឹុមរុរាយស៍ស្ថិតនៅក្នុងខេត្តកំពង់ធំ។

សាលាខេត្តព្រះវិហារ៖​ នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១​ ត្រូវនិងថ្ងៃទី០៩ ខែ​​​ មករា ឆ្នាំ២០១៨៖នៅរដ្ឋបាលសាលាខេត្តព្រះវិហារមានរៀបចំ កិច្ចប្រជុំ​ស្តីពីស្ថានភាពស្រូវអង្ករ និងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តកម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាលក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ​ឯកឧត្តម កៅ​ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ​​ និងមានការចូលរួមពី លោកសុង សារ៉នអគ្គនាយកក្រុមហ៊ុន Amru rice ​និងអស់លោក លោកស្រី​ ជា អភិបាល អភិបាលរងស្រុកក្នុងខេត្តព្រះវិហារ ​និងប្រធានមន្ទីរពាក់ព័ន្ធ។

About the Author
Previously
up Next