ARDB TV

យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បេឡាករ

កាលបរិច្ឆេទ៖ 01/09/2022 - ថ្ងៃផុតកំណត់៖ 30/09/2022
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ N/A រូប
ទីតាំង ៖
តួនាទី និងការទទួលខុសត្រូវចម្បងៗ
  • គ្រប់គ្រងលំហូរសាច់ប្រាក់ទាក់ទងនឹងប្រតិបត្តិការប្រចាំថ្ងៃរបស់សាខា ពាក់ព័ន្ធនឹងប្រាក់បញ្ញើ ឥណទាន បំណុល ចំណូល-ចំណាយការប្រាក់ និងចំណាយផ្ទៃក្នុងផ្សេងៗ
  • ត្រួតពិនិត្យគុណភាពក្រដាសប្រាក់ដែលទទួលបានពីអតិថិជន
  • ដាក់ផ្ញើប្រាក់ និងដកប្រាក់ពិធនាគារជាតិនៃកម្ពុជា និងធនាគារដទៃទៀត
  • ពិនិត្យសាច់ប្រាក់ក្នុងបេឡាចរន្ត និងក្នុងឃ្លាំងបម្រុងប្រចាំខែ និងត្រីមាស
  • រាប់ពិនិត្យសាច់ប្រាក់ក្នុងបេឡាចរន្ត និងផ្ទៀងផ្ទាត់ជាមួយនឹងបណ្ណបង់ប្រាក់ បណ្ណបើកប្រចាំថ្ងៃច័ន្ទ
  • រៀបចំរបាយការណ៍ចំណូល-ចំណាយសាច់ប្រាក់ទៅស្នាក់ការកណ្តាល​ ប្រចាំថ្ងៃ និងប្រចាំសប្តាហ៍
  • ពិនិត្យ និងរៀបចំបែងចែកសាច់ប្រាក់តាមប្រភេទនីមួយៗ ព្រមទាំង ថែរក្សាការពារសាច់ប្រាក់ ឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមកិច្ចបញ្ជីការ
  • កត់ត្រា និង​ថែរក្សាការពារសៀវភៅបញ្ជីក្រដាសស្នាមមានតម្លៃផ្សេងៗ ដែលពាក់ព័ន្ធដល់ចំណូល ចំណាយសាច់ប្រាក់ ហើយត្រូវធ្វើរបាយការណ៍ស្តីពីចំណូល-ចំណាយ ឱ្យបានគ្រប់គ្រាន់ និងទាន់ ពេលវេលាតាមកាលកំណត់
  • ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំនូវ ១/កំណត់ហេតុពិនិត្យសាច់ ប្រាក់ ២/ស្ថានភាពបញ្ចេញឃ្លាំងបម្រុង និងបេឡាចរន្ត និង៣/ស្ថិតិប្រមូល និងបើកសាច់ប្រាក់ជាប្រចាំថ្ងៃ ខែ ត្រីមាស
  • របាយការណ៍ស្តីពីការប្រែប្រួលសាច់ប្រាក់
  • បំពេញភារៈកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់អគ្គនាយក និង/ឬ ប្រធាននាយកដ្ឋាន។
គុណវុឌ្ឍិនិងសមត្ថភាព
  • បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ ឬគណនេយ្យ
  • យ៉ាងតិច ២ឆ្នាំ លើវិស័យធនាគារ
  • ប្រើប្រាស់ប្រព័ន្ធធនាគារ (Core Banking System)
  • យល់ដឹងពីផលិតផល និងសេវាកម្មរបស់ធនាគារ
  • ស្មោះត្រង់​មានការសហការងារជាមួយអ្នករួមការងារ​ ​ និងមានការអំណត់
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។
ព័ត៌មានមុន
ព័ត៌មានបន្ទាប់
ព័ត៌មានលម្អិតទំនាក់ទំនង

ARDB -នាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល

089 575 373 | 016 64 55 07 ( ម៉ោងធ្វើការ ) #៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ